
គិតត្រឹមម៉ោងនេះ ការប្រកាសចេញជាផ្លូវការណ៌របស់ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S26, S26+ និង S26 Ultra នៅសល់មិនដល់រយៈពេល 48 ម៉ោងទៀតនោះទេ។ តាមការគ្រោងទុកព្រឹត្តុការណ៌ Galaxy Unpacked បង្ហាញវត្តមានស្មាតហ្វូនថ្មីនេះ នឹងធ្វើឡើងនៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះហើយនៅថ្ងៃនេះ មុនការកម្មវិធីចូលមកដល់ ស្ថាប័ន EU Energy Labels បានបញ្ចេញនូវព័ត៌មានជាក់លាក់ទៅលើថាមពលថ្មដែលនឹងមានប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីទាំងបីម៉ូដែលនេះហើយ។
ផ្អែកតាមពាក្យចចាមអារ៉ាមកន្លងមក បាននិយាយថា ថាមពលថ្មរបស់ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Galaxy S26 Series នេះ គឺនឹងមានតែស្មាតហ្វូនមួយប៉ុណ្ណោះ ដែលការបង្កើននូវទំហំធំជាងជំនាន់មុនរបស់ខ្លួន នោះគឺម៉ូដែលស្តង់ដារ Galaxy S26។ នៅលើស្មាតហ្វូននេះ គឺមានការភ្ជាប់ជាមួយនិងទំហំ 4,175mAh ដូច្នេះសម្រាប់ការដាក់ផ្សាយជាផ្លូវការណ៌ គឺមានទំហំ 4,300mAh។

ក្រឡេកមម៉ូដែល Galaxy S26+ វិញគឺមានទំហំ 4,755mAh ដូច្នេះនឹងឡើងទៅជា 4,900mAh នៅពេលដែលប្រើប្រាស់ជាផ្លូវការណ៌។ រីឯម៉ូដែលធំជាងគេ Galaxy S26 Ultra គឺមកជាមួយនិងទំហំ 4,855mAh។ សម្រាប់ការផ្សព្វផ្សាយជាផ្លួវការណ៌ គឺមានទំហំ 5,000mAh ដូចជំនាន់មុនអញ្ចឹង។

ជាមួយគ្នានេះ សម្រាប់សមត្ថភាពនៃការប្រើប្រាស់វិញ ត្រូវបានគេស្ថាប័នខាងលើនេះ បញ្ជាក់ថា គឺអាចនៅរក្សាបានទំហំ 80% ទោះបីជាសាកថ្មពេញរយៈពេល 1,200 ដងហើយក៏ដោយ។ ទៅលើប្រព័ន្ធសុវត្ថិភាពវិញ ស្មាតហ្វូននេះ នឹងមានប្រើប្រាស់នូវបច្ចេកវិទ្យា IP68 សម្រាប់ការពារទឹក និងធូលីដូចៗគ្នា។





