no-alternative title

Volvo S60 ស៊េរីឆ្នាំ 2019 ដែលជារថយន្តដំបូងបំផុតផលិតឡើងនៅក្នុងសហរដ្ឋអាមេរិក បានបង្ហាញរូបរាងហើយ

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Volvo បានបង្ហាញនូវរថយន្តស៊េរីថ្មី S60 ស៊េរីឆ្នាំ 2019 ដែលជាម៉ូដែលចុងក្រោយបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ស៊ុយអែត ប៉ុន្តែនេះគឺជារថយន្តដំបូងបំផុត ដែលធ្វើការផលិតនៅក្នុងសហរដ្ឋអាមេរិក។ រថយន្តស្ព័រនេះ គឺជាជំនាន់ជាមួយនឹងរថយន្ត XC60 Crossover និងរថយន្ត V60 Wagon ដែលជារថយន្តម៉ូដែលទី 3 របស់ស៊េរី Volvo 60 Series ។ រថយន្តនេះ បានផលិតនៅក្នុងរោងចក្រ South Carolina របស់ក្រុមហ៊ុន Volvo នៅក្នុងទីក្រុង Charleston។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត S60 ស៊េរីថ្មីនេះ ប្រើប្រាស់នូវប្រព័ន្ធអេឡិចត្រូនិក មិនមែនម៉ាស៊ីនម៉ាស៊ូតនោះទេ។ ក្រុមហ៊ុននេះ មានគោលដៅក្នុងការប្រើប្រាស់នូវប្រព័ន្ធអេឡិចត្រូនិច សម្រាប់រថយន្តស៊េរីថ្មីជាច្រើននៅក្នុងឆ្នាំ 2019។ រថយន្ត S60 ស៊េរីឆ្នាំ 2019 នេះ ប្រើប្រាស់នូវម៉ាស៊ីន T8 Twin Engine Plug-In Hybrid ដែលមានកម្លាំងម៉ាស៊ីន 313 សេះ Turbocharged រួមនឹងម៉ាស៊ីន Supercharged Four-Cylinder Gas Engine ដែលដំណើរការជាមួយនឹងម៉ូទ័រអេឡិចត្រូនិកដែលមានកម្លាំង 87 សេះ ដោយធ្វើឱ្យរថយន្តមានកម្លាំងដល់ទៅជាង 400 សេះ។ 

S60 ស៊េរីឆ្នាំ 2019 នេះ មានជម្រើសពីរគឺ T5 FWD Option រួមទាំង T6 AWD។ សម្រាប់រថយន្ត S60 ស៊េរីឆ្នាំ 2019  Polestar Engineered Trim គឺមានកម្លាំងម៉ាស៊ីន 415 សេះ ដែលមានការរចនាថ្មីទៅលើផ្នែកខាងក្រៅ និងផ្នែកខាងក្នុងរថយន្តផងដែរ។ សម្រាប់រថយន្ត Versions ទាំង 3 នេះ ប្រើប្រាស់នូវ Volvo’s Scalable Product Architecture (SPA) នៅលើរថយន្ត XC60 និង V60។

រថយន្ត S60 ស៊េរីឆ្នាំ 2019 នេះ ក៏ប្រើប្រាស់នូវប្រព័ន្ធសុវត្ថិភាពជាច្រើន រួមមានដូចជា City Safety ជាមួយនឹងបច្ចេកវិទ្យា Autobrake Technology រថយន្តស្ព័រផងដែរ។ នៅលើរថយន្ត S60 ស៊េរីឆ្នាំ 2019 នេះ ក៏មានភ្ជាប់នូវប្រព័ន្ធ City Safety រួមនឹង Pilot Assist, Volvo’s Driver Assistance System ព្រមទាំងប្រព័ន្ធ Adaptive Cruise Control និង Lane-Keeping ផងដែរ ដែលនេះ គឺជាជម្រើសក្នុងការប្រើប្រាស់។

ក្រុមហ៊ុនផលិតរថយន្តនេះ បាននិយាយថា រថយន្តជំនាន់ S60 នេះ នឹងមានការរចនារូបរាងសារជាថ្មីជាមួយនឹងសមត្ថភាពដ៏ខ្លាំងក្លាជាច្រើន រួមមានការប្រើប្រាស់នូវប្រព័ន្ធ Run-off Road Mitigation និង Oncoming Lane Mitigation និង Cross Traffic Alerts ផងដែរ។ ជាពិសេស គឺប្រព័ន្ធ Sensus Connect infotainment system ស្ថិតនៅលើ dashboard របស់រថយន្ត S60 ជាមួយនឹងការទ្រទ្រង់នូវប្រព័ន្ធ Android Auto និង Apple CarPlay ជាមួយនឹង 4G LTE ផងដែរ។ បន្ថែមពីនេះ រថយន្តនេះ ក៏មានប្រើប្រាស់នូវប្រព័ន្ធ multi-zone climate control, panoramic sunroof និងប្រព័ន្ធសំលេង Bowers & Wilkins audio system ថែមទៀតផង។

ក្រុមហ៊ុន Volvo បានបញ្ជាក់ថា រថយន្ត S60 ស៊េរីថ្មី 2019 នឹងមានតម្លៃ $35,800 សម្រាប់រថយន្ត T5 FWD តម្លៃ $40,300 សម្រាប់រថយន្ត T6 AWD និងតម្លៃ $54,400 សម្រាប់រថយន្ត T8 Twin Engine Plug-In Hybrid ។ សម្រាប់រថយន្ត Polestar Engineered trim នៅមិនទាន់ដឹងអំពីតម្លៃនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន