no-alternative title

ក្រុមហ៊ុន Volvo នឹងបង្ហាញចេញនូវរថយន្តអេឡិចត្រូនិចជំនាន់ថ្មីរបស់ខ្លួននៅឆ្នាំនេះ

ដូចគ្នាទៅនឹងក្រុមហ៊ុនផលិតរថយន្តជាច្រើនផ្សេងទៀតដែរ ក្រុមហ៊ុន Volvo មានគម្រោងក្នុងការផលិតនូវរថយន្តស៊េរីថ្មីរបស់ខ្លុនជាប្រភេទអេឡិចត្រូនិចទាំងអស់។ នៅត្រឹមឆ្នាំ 2025 នេះ ក្រុមហ៊ុនផលិតរថយន្តរបស់ស៊ុយអែតនេះ រំពឹងថា រថយន្ត EVs របស់ខ្លួននឹងមានការកើនឡើងនៃការលក់ដល់ពាក់កណ្តាលនៃរថយន្តរបស់ខ្លួន ហើយវាក៏មានគម្រោងក្នុងការបញ្ចេញនូវរថយន្តអេឡិចត្រូនិចចំនួន 5 ម៉ូដែលនៅចន្លោះឆ្នាំ 2019 និងឆ្នាំ 2021 នេះ។ ម៉ាកយីហោ Polestar របស់ក្រុមហ៊ុន Volvo ក៏បញ្ចេញនូវរថយន្ត EV ដំបូងបំផុតរបស់ខ្លួនរួចមកហើយដែលមានឈ្មោះថា Polestar 2 ដែលជាគូរប្រជែងរបស់រថយន្ត Tesla Model 3 ប៉ុន្តែសម្រាប់រថយន្តអេឡិចត្រូនិចម៉ូដែលដំបូងរបស់ក្រុមហ៊ុន Volvo នឹងជារថយន្តប្រភេទ EV version របស់រថយន្ត XC40 SUV ។

តាមការបញ្ជាក់របស់ Automotive News បានអោយដឹងថា រថយន្តអេឡិចត្រូនិច XC40 នេះ នឹងបង្ហាញខ្លួនមុនដាច់ឆ្នាំនេះ ប៉ុន្តែសម្រាប់លក្ខណៈសម្បត្តិលម្អិតរបស់វានៅមិនទាន់បបង្ហាញអោយដឹងនៅឡើយទេ។ ក្រុមហ៊ុននេះ គឺធ្វើការបង្ហាញអំពីព័ត៌មាននេះ នៅក្នុងព្រឹត្តិការណ៍មួយរបស់ក្រុមហ៊ុននៅក្នុងទីក្រុង Gothenburg តែប៉ុណ្ណោះ។ ដូចគ្នាទៅនឹងរថយន្ត XC40 ដែរ រថយន្តអេឡិចត្រូនិចនេះ នឹងប្រើប្រាស់នូវស្ថាបត្យកម្ម Compact Modular Architecture របស់ក្រុមហ៊ុន Volvo ដែលធ្លាប់បានប្រើប្រាស់នៅលើរថយន្ត Lynk & Co 01, 02និង 03 ដែលដាក់លក់នៅក្នុងប្រទេសចិន និងទីផ្សារបរទេសផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Volvo XC40 ប្រកាសបង្ហាញខ្លួននៅក្នុងឆ្នាំ 2017 ហើយវាក៏ជារថយន្តដែលលក់ដាច់បំផុតលំដាប់ទី 2 របស់ពិភពលោកបន្ទាប់ពីរថយន្តបងប្អូនរបស់វា XC60 ដែលមានទំហំធំជាងនោះ។ នៅក្នុងការធ្វើអធិប្បាយដោយលោក CEO Hakan Samuelsson របស់ក្រុមហ៊ុន Volvo និយាយថា រថយន្តអេឡិចត្រូនិច XC40 នេះនឹងមានតម្លៃប្រហែលជា $50,000 ។ វាមានតម្លៃថោកជាងរថយន្ត Jaguar I-Pace ដូចនេះវាអាចជាសក្តានុពលនៃការលក់យ៉ាងជោគជ័យរបស់ក្រុមហ៊ុននេះនៅពេលដែលវាបង្ហាញខ្លួននៅក្នុងឆ្នាំ 2020 នោះ។

មុនពេលដែលរថយន្ត XC40 អេឡិចត្រូនិចនេះ ដាក់លក់នោះ វាក៏មានរថយន្ត plug-in hybrid versions SUV ចំនួន 2 ម៉ូដែលទៀតដែលអាចរកទិញបាន។ រថយន្ត XC40 បច្ចុប្បន្ននេះប្រើប្រាស់នូវម៉ាស៊ីន T5 Twin Engine trim ជាមួយនឹងម៉ាស៊ីនម៉ាស៊ូត 1.5-liter 3 ស៊ីឡាំងហើយវាក៏មានអាគុយសម្រាប់បញ្ជូនថាមពលទៅកាន់ម៉ូទ័រអេឡិចត្រូនិច។ ក្រុមហ៊ុន Volvo រំពឹងថា រថយន្ត plug-in-hybrids នឹងមានចំនួនរហូតដល់ទៅ 25% នៃការលក់នៅលើពិភពលោកនោះ៕   

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន