no-alternative title
no-alternative title

រថយន្ត Kia Seltos និង Kia Telluride គឺជារថយន្ត ដែលមានការពេញនិយមបំផុតសម្រាប់ការលក់នៅក្នុងត្រីមាសទី 1 នេះ

ការលក់របស់ក្រុមហ៊ុនផលិតរថយន្ត Kia ត្រូវបានគេដឹងថា គឺមានកំណើនកើនឡើងយ៉ាងខ្លាំងបើធៀបនៅក្នុងរយៈពេលប៉ុន្មានទសវត្សន៍នេះ ជាមួយនឹងការពង្រឹងទៅលើផលិតកម្មនៃរថយន្តរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្តម៉ូឌែលប្រណិតៗជាច្រើនទៀតរបស់អាល្លឺម៉ង់ដូចជាក្រុមហ៊ុន BMW និង Audi។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខណៈពេលដែលឆ្នាំ 2020 នេះ ចាប់ផ្តើមហើយនោះ នៅមិនទាន់ច្បាស់ទេថា ការលក់រថយន្តរបស់ម៉ាកយីហោរបស់ប្រទេសកូរ៉េខាងត្បូងនេះ នឹងបន្តកើនឡើងនោះទេនៅក្នុងពេលដែលមានការប្រឈមមុខទៅនឹងមេរោគរាតត្បាតកូរ៉ូណាវីរុសនេះ។ 

អាជីវកម្មនៃការលក់នៅក្នុងត្រីមាសទី 1 នេះ គឺមានការទម្លាយផងដែរ។ សម្រាប់ត្រីមាសទី 1 នៅក្នុងឆ្នាំ 2020 នេះ ត្រូវគេរំពឹងថា មានការកើនឡើងទៅលើប្រាក់ចំណេញចំនួន 17.1% បើធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុននេះ ហើយរថយន្តដែលមានការពេញនិយមនោះគឺ Kia Seltos និង Kia Telluride។ 

ចំនួននៃការលក់រថយន្តនេះ គឺមានការធ្លាក់ចុះផងដែរជាមួយនឹងការលក់បានចំនួន 648,685 គ្រឿងនៅក្នុងរយៈពេល 3 ខែដំបូងនៅក្នុងឆ្នាំ 2020 នេះបើធៀបជាមួយនឹងចំនួន  661,355 គ្រឿងកាលពីឆ្នាំមុននេះ ដែលមានការធ្លាក់ចុះចំនួន 2.6% នៅក្រៅប្រទេសកូរ៉េនេះ គឺដោយសារតែមេរោគរាតត្បាតកូរ៉ូណាវីរុសនោះ។ ទោះបីជាមានការកើនឡើងនៃប្រាក់ចំណេញក៏ដោយនោះ ប្រាក់ចំណេញនេះគឺមានការធ្លាក់ចុះ 25.2% ដែលប្រាក់ចំណេញដុលមានការធ្លាក់ចុះកាន់តែខ្លាំងគឺដល់ទៅ 59% ដែលមានទឹកប្រាក់ចំនួន  KRW 266 ពាន់លាន ($215.5 លានដុល្លារអាមេរិក)។

នៅពេលដែលការផ្ទុះឡើងនៃមេរោគ Covid-19 នៅតែបន្តនោះ ការលកនៅលើទីផ្សាររបស់ពិភពលោកនៅក្នុងត្រីមាសទី 2 របស់ក្រុមហ៊ុននេះក៏មានការជះឥទ្ធិពលផងដែរ។ ខណៈពេលទីផ្សាររថយន្តនៅក្នុងប្រទេសចិនគឺវិលត្រឡប់ទៅកាន់សភាពធម្មតាហើយនោះ ផ្នែកជាច្រើនទៀតនៅក្នុងប្រទេសនេះ គឺស្ថិតនៅក្នុងស្ថានភាពនៃការបិទប្រទេសនៅឡើយទេហើយក្រុមហ៊ុនជាច្រើនក៏ធ្វើការបញ្ឈប់ទៅលើផលិតកម្ម និងការពន្យារពេលទៅលើការបើកដំណើរការរោងចក្រជាច្រើនរបស់ខ្លួនផងដែរ។ ក្រុមហ៊ុន Kia នឹងប្រឈមទៅនឹងការធ្លាក់ចុះនេះជាមួយនឹងការផ្តោតទៅលើរថយន្ត SUVs ។ 

សម្រាប់រថយន្ត Seltos និង  Telluride គឺទទួលបានជោគជ័យខ្លាំងក្លាមែនទែន ហយវាក៏ទទួលបាននូវពានរង្វាន់  Telluride ផងដែរ។ ក្រុមហ៊ុននេះក៏នឹងផ្តោតទៅលើរថយន្ត EVs នៅក្នុងយុទ្ធសាស្រ្ត  'Plan S' របស់ក្រុមហ៊ុន Kia ក្នុងការផលិតរថយន្ត EVs ចំនួន 11 គ្រឿងនៅត្រឹមឆ្នាំ 2025 នេះ ហើយវាមានការកើនឡើងទៅលើប្រាក់ចំណេញដល់ទៅ 6% នៅក្នុងរយៈពេលដូចគ្នានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន