no-alternative title

ចង់ដឹងទេថា ហេតុអ្វីបានជារថយន្ត Ford Ranger XLT 2021 មានប្រៀបខ្លាំងជាងដៃគូប្រកួតប្រជែង?

បច្ចុប្បន្ននេះយើងសង្កេតឃើញថាទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទន្ទឹមជាមួយគ្នានេះដែរក៏មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្នុងទីផ្សារមួយនេះ។ ដូច្នេះមុននឹងសម្រេចចិត្តទិញរថយន្តយកមកប្រើប្រាស់អតិថិជនទាំងអស់គ្នាគួរគប្បីពិនិត្យមើលឲ្យបានល្អិតល្អន់ទាក់ទងទៅនឹងគុណភាពនៃរថយន្ត តម្លៃ ជាពិសេសនោះគឺទៅលើប្រវត្តិក្រុមហ៊ុន និងម៉ាកយីហោនៃរថយន្តនោះផ្ទាល់តែម្តង។ ជាក់ស្តែងក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងទីផ្សាររថយន្តដែលមានដើមកំណើតមកពីសហរដ្ឋអាមេរិក និងបានឈរជើងយ៉ាងរឹងមាំ 100 ឆ្នាំជាងក្នុងការផ្គត់ផ្គង់រថយន្តទៅទូទាំងពិភពលោក។

 

no-alternative title

រថយន្ត Ford បានមានវត្តមានក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ បងប្អូនមួយចំនួនតែងតែនិយមហៅរថយន្ត Ford ថាជារថយន្ត Ford Ranger ។ តើបងប្អូនដឹងទេថារថយន្ត Ford Ranger នេះមានប៉ុន្មានប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាយើង? ជាការពិតណាស់មកទល់នឹងពេលបច្ចុប្បន្ននេះត្រកូល Ford Ranger មាន 4ប្រភេទនោះគឺ Ford Ranger XLS, Ford Ranger XLT, Ford Ranger Wildtrak និង Ford Ranger Raptor ដែល Ford Ranger នីមួយៗមានចំណុចពិសេសរាងៗខ្លួន។ 

ថ្ងៃនេះដែរ យើងខ្ញុំនឹងលើកយកម៉ូឌែល Ford Ranger XLT មកបង្ហាញជូនអតិថិជនទាំងអស់គ្នា ដែលរថយន្ត Ford Ranger XLT នេះជារថយន្តប្រភេទ Pick Up ដែលមានភាពធន់រឹងមាំ ប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យា ប្រព័ន្ធជើងក្រោម និងសមត្ថភាពក្នុងការដឹកប្រហាក់ប្រហែលទៅនឹងរថយន្ត Ford Ranger Wildtrak ដែរ ។ គួរបញ្ជាក់ផងដែរថា សម្រាប់ម៉ូឌែល Ford Ranger XLT នេះមានជម្រើស 2ប្រភេទគឺ Ford Ranger XLT ម៉ាស៊ីន 2.2L និង Ford Ranger XLT ម៉ាស៊ីន 3.2L។ រថយន្តនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងក្នុងទីផ្សាររថយន្ត Pick Up ក្នុងប្រទេសកម្ពុជារយៈពេល 2-3 ឆ្នាំចុងក្រោយនេះគួរឲ្យកត់សម្គាល់ដោយសារតែរថយន្តនេះមានប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យា និងភាពធន់រឹងមាំទាំង 40 ចំណុចដែលលើសពីដៃគូប្រកួតប្រជែង ដូច្នេះយើងខ្ញុំនឹងធ្វើការបកស្រាយចំណុចទាំងនេះនៅខាងក្រោម៖

1.ម៉ាស៊ីនម៉ាស៊ូតជំនាន់ចុងក្រោយសម្រាប់ម៉ូឌែល 2.2L អាចផលិតនូវកម្លាំងសេះដល់ទៅ 150 PS និងកម្លាំងរមួលបានដល់ទៅ 385 Nm និងម៉ូឌែល 3.2L ជាប្រភេទម៉ាស៊ីនតែមួយជាមួយ Ranger Wildtrak 3.2L ដែលអាចផលិតនូវកម្លាំងសេះដល់ទៅ 200 PS និងកម្លាំងរមួលបានដល់ទៅ 470 Nm។ 

2.ប្រអប់លេខ 6 វគ្គអូតូ ក៏ជាប្រអប់លេខតែមួយជាមួយរថយន្ត Ranger Wildtrak ផងដែរ ដែលធ្វើឲ្យមានភាពរលូនក្នុងការបើកបរ (6-Speed Automatic)  

3.ចង្កៀងគុជ HID (HID Headlamps) និងចង្កៀងបំភ្លឺផ្នែកខាងក្រោម (Fog Lamps) ដែលមានភាពភ្លឺច្បាស់ជាងមុន  

4.ចង្កៀងបិទ/បើក និងហ្វាកូដដោយស្វ័យប្រវត្ត (Auto On/Off Headlamps)

5.ប៉ាណាភ្លឺ ក្រូម៉េពណ៍ទឹកប្រាក់ (Silver Front Grille)

6.យ៉ាន់កង់បែបស្ព័រទំនើបទាន់សម័យទំហំ 17អ៊ីញស័ក្តិសមជាមួយតួរថយន្ត និងអាចជំនះឧបសគ្គបានគ្រប់ស្ថានភាពផ្លូវ ជាពិសេសធន់រឹងមាំសម្រាប់ការដឹកទំនិញ (17” Alloy Wheel)

7.ប្រព័ន្ធកូនសោឆ្លាតវៃ (Smart Key) និងចុចបញ្ឆេះរថយន្ត (Start-Stop Engine) និងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងដៃទ្វារ

8.កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera)

9.សេនសឺផ្នែកខាងក្រោយចំនួន 4 គ្រាប់ (4 Rear Sensors)

10.ចុចកព្ចាក់ក្តោបដោយស្វ័យប្រវត្ត (Auto Side Mirror Folding System)

11.ផ្លិតទឹកអូតូ (Rain Sensing Wipers)

12.ចង្កូតបូមអេឡិចត្រូនិចដែលមានលក្ខណះធូរងាយស្រួលបើកបរ )Electric Power-Assisted Steering)

13.ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្ត

14.កុងទ័រឌីជីថលរចនាម៉ូដថ្មីស្រឡាងដែលផ្តល់ព័ត៍មានយ៉ាងលម្អិតអំពីរថយន្ត (LCD Instrument Cluster)

15.ប្រព័ន្ធផ្តល់សញ្ញានៅពេលដែលប្រើប្រាស់ម៉ាស៊ូតមិនល្អ (Water In Diesel Filter Warning Lights)

16.កញ្ចក់មើលក្រោយអាចកាត់បន្ថយចំណាំងផ្លាត (Auto-Dimming)

17.អេក្រង់ Touch Screen 8 អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (8” Touch Screen)

18.បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីដែលអាចធ្វើការភ្ជាប់ផ្ទាល់ជាមួយនឹង Apple CarPlay, Android Auto និង Google Map (New SYNC 3 Technology)

19.រន្ធ USB ចំនួន 2 និងរន្ធសាកកម្លាំង 12V នៅផ្នែកខាងក្រោយ (2 USB Ports / 12V Invertor)

20.សេនសឺខ្សែក្រវ៉ាត់សុវត្ថិភាព (Seat Belt Sensor)

21.ប្រព័ន្ធការពារចោរកម្ម (Anti-Theft Alarm System)

22.ប្រព័ន្ធពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្ត ពេលបញ្ឆេះរថយន្តចោល (Auto Engine Off)

23.ប្រព័ន្ធកាត់បន្ថយសម្លេងរំខានពីខាងក្រៅ (Active Noise Cancellation) 

24.ប្រព័ន្ធកាត់បន្ថយផ្សែងពុល (Emissions System)

25.ប្រព័ន្ធសម្រាប់កំណត់ល្បឿនអតិបរមាពេលបើកបរ (MyKey System)

26.រថយន្តនេះអាចចុះទឹកបានជម្រៅ 800mm លើសគេ (800mm Water Wading)

27.ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់ (Electronic Stability Program) 

28.ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត )Hill Launch Assist)

29.ប្រព័ន្ធទប់លំនឹងពេលចុះចំណោត )Hill Descent Control)

30.ប្រព័ន្ធហ្រ្វាំង ABS និងEBD (Anti-Lock Braking Systems and Electronic Brake Force Distribution) 

31.ប្រព័ន្ធជំនួយក្នុងការចាប់ហ្រ្វាំង (Brake Fade)

32.ប្រព័ន្ធគ្រប់គ្រងប៉ុងរបស់រថយន្ត (កាប់ពីតាស)(4x4 Shift-On-The-Fly)

33.ប្រព័ន្ធចាប់ប៉ុងក្រោយដែលជួយសម្រួលដល់ការជាប់ផុង (Rear Lock Differential) 

34.តួរថយន្តធ្វើពីដែកថែបមានភាពរឹងមាំខ្លាំង មានដែកថែបពិសេសចំនួន 2ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)

35.ខែលដែកថែបការពារម៉ាស៊ីនផ្នែកខាងក្រោម (Front Bumper Protector) 

36.គឺជារថយន្ត Pick Up ដែលទទួលបានចំណាត់ថ្នាក់ផ្កាយ 5ផ្នែកសុវត្ថិភាពពីគណ:កម្មការវាយតម្លៃសុវត្ថិភាពរបស់រថយន្តថ្មី (Euro NCAP)

37.បំពាក់ជូននូវពោងសុវត្ថិភាពចំនួន 6 គ្រាប់ (6 Air Bags)

38.ប្រព័ន្ធជើងក្រោមផ្លាស់ប្តូរថ្មីដែលអាចកាត់បន្ថយការរលាក់ រំញ័រ និងមានលំនឹងពេលបើកបរ[Upgraded Suspension System (Improves Steering, Ride and Handling)] 

39.អាចអូសសណ្តោងបានដល់ 3 តោន (3 Tons Towing Capacity)

40.អាចដឹកទំនិញបានដល់ទៅជាង 1 តោន (1 Ton Payload Capacity)

ជាសរុបមកវិញ យើងឃើញថាចំណុចទាំង 40 នេះអាចបញ្ជាក់បានថារថយន្ត Ford Ranger XLT 2021 គឺពិតជារថយន្តដែលមានសមត្ថភាពខ្ពស់ដែលអាចផ្តល់ជូននូវទំនុកចិត្ត ព្រមទាំងផាសុកភាពជូនអតិថិជនបានផងដែរ ជាពិសេសនោះគឺធន់រឹងមាំជាមួយនឹងការដឹក អូសសណ្តោងដែលមានទម្ងន់ធ្ងន់។ សម្រាប់តម្លៃនៃរថយន្ត Ford Ranger XLT 2021 នេះវិញគឺពិតជាពិសេសខ្លាំងមែនទែនដែលជម្រើសម៉ាស៊ីន 2.2L មានតម្លៃត្រឹមតែ $38,900 និងជម្រើសម៉ាស៊ីន 3.2L មានតម្លៃត្រឹមតែ $39,900។ 

សម្រាប់ពណ៍គឺមានរហូតដល់ទៅ7 ពណ៍រួមមាន៖ ស ខ្មៅ ប្រផេះ ទឹកប្រាក់ ទឹកមាស ខៀវ និងក្រហម។ រថយន្ត Ford Ranger XLT 2021 ត្រូវបានដាក់តាំងបង្ហាញនៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖ 

•អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214

•អគារតាំងបង្ហាញសាខាទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880

•អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800

•អគារតាំងបង្ហាញសាខាខេត្តសៀមរាបដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661។

 

no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note 10 Series នៅប្រទេសឥណ្ឌា បានបង្ហាញពីកង្វល់ទៅលើបញ្ហាទៅលើអេក្រង់ស្មាតហ្វូននេះ

អ្នកប្រើប្រាស់ស្មាតហ្វូន Redmi Note 10 Series នៅប្រទេសឥណ្ឌា បានបង្ហាញពីកង្វល់ទៅលើបញ្ហាទៅលើអេក្រង់ស្មាតហ្វូននេះ

ដោយ ប៉េងលីន
គំរូរបស់ស្មាតហ្វូន Huawei P50 Series ត្រូវបានគេបង្ហាញអំពីការឌីស្សាញរូបរាងកាមេរ៉ាទាំងស្រុងតែម្តង

គំរូរបស់ស្មាតហ្វូន Huawei P50 Series ត្រូវបានគេបង្ហាញអំពីការឌីស្សាញរូបរាងកាមេរ៉ាទាំងស្រុងតែម្តង

ដោយ ប៉េងលីន
នៅថ្ងៃនេះ ស្មាតហ្វូនលំដាប់កំពូល vivo X60Pro 5G ដែលមានបំពាក់លែនកាមេរ៉ា ZEISS បានប្រកាសចេញលក់ជាផ្លូវការណ៍នៅកម្ពុជាយើងហើយ!

នៅថ្ងៃនេះ ស្មាតហ្វូនលំដាប់កំពូល vivo X60Pro 5G ដែលមានបំពាក់លែនកាមេរ៉ា ZEISS បានប្រកាសចេញលក់ជាផ្លូវការណ៍នៅកម្ពុជាយើងហើយ!

ដោយ ប៉េងលីន
ជាមួយស្មាតហ្វូនស៊េរី A ជំនាន់ថ្មី Samsung Galaxy A72 និង Galaxy A52 ធានាថា នឹងមានរសនិយមថ្មី…ប្លែកលើសពីការគិត

ជាមួយស្មាតហ្វូនស៊េរី A ជំនាន់ថ្មី Samsung Galaxy A72 និង Galaxy A52 ធានាថា នឹងមានរសនិយមថ្មី…ប្លែកលើសពីការគិត

ដោយ ប៉េងលីន
ចង់ដឹងថា Lenovo LegionDuel 2 ស្មាតហ្វូនហ្គេមជំនាន់ថ្មី ដែលទើបនឹងចេញ មានចំនុចខ្លាំងថ្មីអ្វីខ្លះខុសពីជំនាន់មុនដែរទៅ? ខាងក្រោមនេះ គឺជាចម្លើយ

ចង់ដឹងថា Lenovo LegionDuel 2 ស្មាតហ្វូនហ្គេមជំនាន់ថ្មី ដែលទើបនឹងចេញ មានចំនុចខ្លាំងថ្មីអ្វីខ្លះខុសពីជំនាន់មុនដែរទៅ? ខាងក្រោមនេះ គឺជាចម្លើយ

ដោយ ប៉េងលីន
MSI សម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យជាមួយនឹងការលក់ម៉ូនីទ័រលេងហ្គេមបានរហូតដល់ទៅ 3 លានគ្រឿងក្នុងរយៈពេល 3ឆ្នាំប៉ុណ្ណោះ

MSI សម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យជាមួយនឹងការលក់ម៉ូនីទ័រលេងហ្គេមបានរហូតដល់ទៅ 3 លានគ្រឿងក្នុងរយៈពេល 3ឆ្នាំប៉ុណ្ណោះ

ដោយ ប៉េងលីន