no-alternative title

Ninebot F25 ដែលជា Electric Scooter ស៊េរីថ្មីសាកថ្មពេញម្តងអាចធ្វើដំនើរបាន 20km ចេញលក់នៅចិនហើយ មានតម្លៃជាង 2 រយដុល្លារ

ក្រុមហ៊ុន Segway-Ninebot ដៃគូសហការរបស់ក្រុមហ៊ុន Xiaomi បានបង្ហាញនូវកង់អគ្គិសនី Ninebot F25 Electric Scooter នៅក្នុងប្រទេសចិនហើយ។ សម្រាប់កង់នេះ អាចធ្វើការបត់បានយ៉ាងទាន់សម័យបំផុត។ កង់អគ្គិសនី MIJIA electric scooters គឺមានការឌីស្សាញដូចគ្នាចាប់តាំងពីកង់នេះធ្វើការផលិតពីក្រុមហ៊ុន Ninebot ។ កង់អគ្គិសនី  Electric scooters នេះ ចាប់ផ្តើមមានការពេញនិយមក្នុងការប្រើប្រាស់ដោយសារតែវាមានភាពងាយស្រួលក្នុងការថែទាំ ងាយស្រួលក្នុងការចល័ត និងតម្លៃសមរម្យថែមទៀត។ កង់អគ្គិសនីនេះ មានកង់ដែលមានទំហំ 10 អ៊ីងចំនួន 2។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Ninebot បាននិយាយថា កង់នេះ គឺធន់ក្នុងការប្រើប្រាស់បើធៀបទៅនឹងកង់ជំនាន់មុនៗ។ កង់នេះ មិនងាយក្នុងការរអិលនៅលើផ្លូវដែលសើមនោះទេ។ កង់អគ្គិសនី Ninebot F25 Electric Scooter នេះ ប្រើប្រាស់នូវ  Hall-less motor ដែលមានអាយុកាលដល់ទៅ 3000 ម៉ោង។ ថាមពលថ្មរបស់វាគឺនឹងមានកម្រិតដល់ទៅ 70% បន្ទាប់ពីប្រើប្រាស់អស់រយៈពេល 5 ឆ្នាំ។ ថាមពេលដែលប្រើប្រាស់នៅលើកង់នេះ គឺមានកម្លាំង 300W អាចធ្វើដំណើរការបានចម្ងាយ 20km។ កង់អគ្គិសនីនេះមាន 3 Modes នោះគឺ Energy-saving Mode, Standard Mode និង Sports Mode។

វាក៏មានអេក្រង់ LED ហើយវាងាយស្រួលក្នុងការផ្លាស់ប្តូរទៅលើ Modes នេះថែមទៀត។ សម្រាប់ Energy Mode គឺមានល្បឿន 15km/h ខណៈពេលដែល Standard និង Sports Modes គឺមានល្បឿន 25km/h ។ កង់អគ្គិសនី  Ninebot F25 Electric Scooter នេះគឺមានបច្ចេកវិទ្យា BMS management technology ដែលបង្ហាញអំពីស្ថានភាពរបស់ថាមពលថ្មថែមទៀត។ កង់  Ninebot F25 Electric Scooter នេះបង្ហាញខ្លួននៅលើ Jingdong នៅក្នុងតម្លៃ  1,599 yuan (~$244) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន