no-alternative title

ក្រុមហ៊ុន Subaru ប្រកាសប្រមូលរថយន្ត Impreza, Forester និង Crosstrek ជិត 1 លានគ្រឿងត្រឡប់មកវិញ ដើម្បីពិនិត្យបញ្ហាបច្ចេកទេស

Subaru គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ប្រទេសជប៉ុន ក្រុមហ៊ុននេះ តែងតែនាំមកនូវរថយន្តទំនើបៗជាច្រើនមកកាន់ទីផ្សារ។ ក្រុមហ៊ុននេះ ក៏ជាម៉ាកយីហោដែលមានការជឿជាក់ពីសំណាក់អ្នកប្រើប្រាស់ផងដែរ។ កាលពីឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុននេះក៏បានប្រកាសសធ្វើការប្រមូលរថយន្ត 1 ភាគ 4 នៃរថយន្ត 1 លានគ្រឿងរបស់ខ្លួនផងដែរ ដោយសារតែកំហុសបច្ចេកទេសេ។ មួយឆ្នាំក្រោយមក ក្រុមហ៊ុននេះ បានធ្វើការប្រមូលនូវរថយន្តចំនួន 2.3 លានគ្រឿងបន្ថែមទៀត។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ ក្រុមហ៊ុននេះ ក៏បានប្រកាសប្រមូលនូវរថយន្ត Impreza របស់ខ្លួនដែលផលិតក្នុងចន្លោះឆ្នាំ 2017-2109 និង រថយន្ត Crosstrek ឆ្នាំ 2018-2019 រួមនិងរថយន្ត Forester ឆ្នាំ 2017 ផងដែរ។ សរុបនៃការប្រកាសប្រមូលមកវិញនូវរថយន្តទាំងនេះគឺមានចំនួនជិត 1 លានគ្រឿង ប៉ុន្តែវាមិនមានការរាយការណ៍អំពីបញ្ហា ឬគ្រោះថ្នាក់អ្វីកើតឡើងនៅលើអ្នកប្រើប្រាស់នោះទេ។ គួរបញ្ជាក់ថា គ្រប់ក្រុមហ៊ុនទាំងអស់ គឺសុទ្ធតែបង្កើតនូវកំហុសជាច្រើន មិនថាតែ Subaru នោះទេ។

តាមការបញ្ជាក់នៅក្នុងព័ត៌មានខាងលើនេះ បានអោយដឹងថា ការប្រកាសប្រមូលជាលើកទី 1 នោះ គឺដើម្បីធ្វើការឆែកមើល និងអាប់ដេតទៅលើប្រព័ន្ធគ្រប់គ្រងម៉ាស៊ីន (engine control module programming) និងការផ្លាស់ប្តូរទៅលើបញ្ហានៃ ignition coils។ កន្លងមកមានការប្រមូលនូវរថយន្ត 466,205 គ្រឿងដែលមាន Impreza ម៉ូដែលឆ្នាំ 2017-2019 និង Crosstrek ម៉ូដែល 2018-2019 ផងដែរ។ 

ក្រុមហ៊ុន Subaru បាននិយាយថា ការប្រមូលរថយន្តនេះ គឺធ្វើឡើងយ៉ាងប្រុងប្រយ័ត្នជាទីបំផុតដើម្បីការពារសុវត្ថិភាពរបស់អតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។ ប្រភពដដែលបានបន្តថា សម្រាប់ការប្រមូលជាលើកទី 2 នេះ គឺមានភាពធ្ងន់ធ្ងរបន្តិចប៉ុន្តែមិនបានបញ្ជាក់ពីមូលហតុទេ។

លើកនេះ ក្រុមហ៊ុននេះ បានបង្ហាញពីការប្រមូលទៅលើរថយន្ត Forester 2019 និង Crosstrek 2019 ដែលទាមទារនូវការវិភាគ និងប្រព័ន្ធទប់លំនឹងរបស់រថយន្តនេះជាបន្ទាន់។ សម្រាប់តួរលេខនៃការប្រមូលរថយន្តនេះ គឺមានចំនួនដល់ទៅ 405,000 គ្រឿង។ ក្រុមហ៊ុន Subaru បាននិយាយថា ខ្លួននឹងផ្ញើអ៊ីម៉ែលជូនដំណឹងទៅកាន់ម្ចាស់រថយន្តនៅក្នុងពេល 60 ថ្ងៃ។ យើងសង្ឃឹមថា រថយន្តជំនាន់ថ្មីៗនេះ នឹងមិនមានបញ្ហាអ្វីកើតឡើងទៀតនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន