no-alternative title

Toyota បានបញ្ជាក់ថា រថយន្ត Corolla ដែលប្រើប្រាស់នូវអ៊ីដ្រូសែននឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Super Taikyu នៅខែឧសភានេះហើយ

មកដល់ថ្ងៃនេះ មានក្រុមហ៊ុនផលិតរថយន្តជាច្រើន បាននិងកំពុងតែប្រកួតប្រជែងនៅលើទីផ្សារសម្រាប់រថយន្តស្វ័យប្រវត្តិ ដែលការផ្លាស់ប្តូររបស់ពួកគេនោពេលនេះ គឺនិងត្រូវចំណាយពេលវេលាច្រើន។ កត្តានេះហើយ ដែលជាបញ្ហាសម្រាប់ក្រុមហ៊ុនទាំងនោះនៅក្នុងការអភិវឌ្ឍន៍។ ជាមួយនឹងញារវិវត្តន៌ថ្មីនេះ ក្រុមហ៊ុន Toyota បានបញ្ជាក់ផងដែរថា ខ្លួននឹងបង្ហាញនូវរថយន្ត Corolla ស៊េរីថ្មី ដែលប្រើប្រាស់នូវប្រព័ន្ធអ៊ីដ្រូសែនរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ 24-hour Super Taikyu Series នៅក្នុងប្រទេសជប៉ុន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ចេញពី Hardware Upgrade បានអោយដឹងថា ក្រុមហ៊ុនផលិតរថយន្តនេះ នឹងបញ្ចេញនូវរថយន្ត Corolla ដែលប្រើប្រាស់នូវប្រព័ន្ធអ៊ីដ្រូសែននៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ សូមជំរាបថា ព្រឹត្តិការណ៍ Super Taikyu នឹងធ្វើឡើងនៅក្នុងទីក្រុង Fuji ចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 23 ខែឧសភានេះ។ បើតាមរបាយការណ៍កន្លងមក បាននិយាយថា រថយន្តនេះ នឹងប្រើប្រាស់នូវប្រព័ន្ធអ៊ីដ្រូសែន ដែលមានម៉ាស៊ីនកម្លាំង 1.6-liter 3-cylinder turbo។ 

បន្ថែមពីនេះ ក៏មានការបញ្ជាក់ដែរថា រថយន្ត Corolla ដែលប្រើប្រាស់នូវប្រព័ន្ធអ៊ីដ្រូសែននេះ គឺនឹងមានប្រព័ន្ធដែលស្រេដៀងគ្នាទៅនឹង BMW Hydrogen 7 អញ្ចឹងដែរ។ សម្រាប់រថយន្តរបស់ក្រុមហ៊ុន BMW នេះ គឺប្រើប្រាស់សាំង ហើយនិងប្រព័ន្ធអ៊ីដ្រូសែននៅក្នុងការផ្តល់នូវថាមពលសម្រាប់ម៉ាស៊ីន។ សម្រាប់គម្រោង Hydrogen 7 នៅមិនទាន់សម្រេចបានជោគជ័យនៅឡើយទេ។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Toyota នោះគឺថា ខ្លួនអាចនឹងបន្តក្នុងការពង្រីកនូវការធ្វើដំណើររបស់ខ្លួនបានកាន់តែឆ្ងាយជាងនេះ។ ព្រឹត្តិការណ៍នេះ គឺនឹងមានក្រុមហ៊ុនផលិតរថយន្តជាច្រើន ចូលរួមក្នុងព្រឹត្តិការណ៍ ដូចនេះ យើងនឹងឃើញនូវបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើនដែលនឹងបង្ហាញនៅក្នុងព្រឹត្តិការណ៍ Super Taikyu នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន