no-alternative title
no-alternative title

Huawei បានបញ្ចេញសោររថយន្ត Digital Car Keys ឆ្លាតវៃដំបូងគេក្នុងលោក ដែលគាំទ្របច្ចេកវិទ្យា Bluetooth និង NFC សម្រាប់រថយន្តអគ្គិសនី AITO M5 Smart Car

នាអំឡុងព្រឹត្តិការណ៍ Huawei Winter Flagship Launch Event ដែលបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2021 កន្លងទៅ Huawei មិនត្រឹមតែបង្ហាញចេញស្មាតហ្វូនអេក្រង់បត់ Clamshell ដំបូងរបស់ខ្លួនម៉ូដែល P50 Pocket ប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិនមួយនេះក៏បានដាក់បង្ហាញចេញនូវរថយន្តអគ្គិសនី SUV ស៊េរីថ្មីដ៏ទំនើបដែលជាជំនាន់ទីពីររបស់ខ្លួននៅក្នុងប្រទេសចិនដែលមានឈ្មោះថា Huawei AITO M5 Smart Car ផងដែរ។  


Huawei AITO M5 Smart Car គឺជារថយន្តប្រណិតដើរដោយថាមពលអគ្គិសនី ឬហៅថា luxurysmart electric plug-in hybrid SUV។ តួររថយន្តត្រូវបានរចនាឌីស្សាញកាត់ទៅរករថយន្តម៉ាក Porsche Macan ដែលមានភាពប្រណិតជាមួយគ្រឿងបរិក្ខាបំពាក់ខាងក្នុងយ៉ាងទំនើបបំផុត។ រថយន្តអគ្គិសនី SUV ជំនាន់ទីពីរនេះត្រូវបានធ្វើការរចនាផលិតឡើងដោយ Huawei រួមគ្នាជាមួយម៉ាក Seres ដែលជាម៉ាកល្បីឈ្មោះមួយក្នុងប្រទេសចិនស្ថិតក្រោមការគ្រប់គ្រងដោយក្រុមហ៊ុន Chongqing Sokon conglomeratecompany


សម្រាប់ប្រព័ន្ធកម្សាន្តនៅក្នុងរថយន្តអគ្គិសនីដ៏ទំនើបត្រូវបានដំឡើងជាមួយប្រព័ន្ធប្រតិបត្តិការ Huawei HarmonyOS ដែលប្រព័ន្ធប្រតិបត្តិការនេះ គឺផ្ទាល់នូវភាពទំនើបក្នុងការប្រើប្រាស់ និងងាយស្រួលក្នុងការតភ្ជាប់ជាមួយនឹងឧបករណ៍ IoT ដូចជាស្មាតហ្វូន កុំព្យួទ័រឡេបថប់ និងនាឡិកាដៃឆ្លាតវៃជាដើម។ នៅក្នុងសន្និសិតសារព័ត៌មានមួយដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះលោក Yu Chengdong ដែលជាអនុប្រធាន និងជានាយកប្រតិបត្តិជាន់ខ្ពស់ផ្នែក Huawei Smart Car Division បានមានប្រសាសន៍ថា Huawei បានធ្វើការអភិវឌ្ឍន៍នូវបច្ចេកវិទ្យា Bluetooth និង NFC ដែលអាចគាំទ្រជាមួយនឹងសោររថយន្តឆ្លាតវៃ Digital Car Keys ដែលបានបំពាក់ដំបូងនៅលើរថយន្តអគ្គិសនី SUV ស៊េរីថ្មី Huawei AITO M5 Smart Car


លោក Yu ពន្យល់ថា នៅលើស្មាតហ្វូនដែលគាំទ្រប្រតិបត្តិការ HarmonyOS 2.0 សោរថយន្តឌីជីថលគឺមានទីតាំងនៅក្នុងកម្មវិធី Huawei Wallet។ ជាមួយនឹងសោឌីជីថលដ៏ឆ្លាតវៃនេះ លោកអ្នកអាចធ្វើអ្វីៗបានគ្រប់យ៉ាងតាមរយះកូនសោរថយន្តមួយគូ ដោយមិនចាំបាច់ព្រួយបារម្ភអំពីការដាក់សោខុស ឬស្វែងរកសោក្នុងគ្រាមានអាសន្នឡើយ។ ជាមួយបច្ចេកវិទ្យាសោរថយន្តឌីជីថលប្រើនូវបច្ចេកវិទ្យាប៊្លូធូសដើម្បីដោះសោ និងចាក់សោររថយន្តពីចម្ងាយ ហើយប្រសិនបើប៊្លូធូសមិនដំណើរការ ឬទូរស័ព្ទអស់ថ្ម សោរថយន្តផ្ទាល់ក៏គាំទ្រ NFC សម្រាប់ដោះសោរថយន្ត ដូច្នេះ លោកអ្នកនឹងនៅតែអាចចូលប្រើរថយន្តបាន បើទោះបីជាប៊្លូធូសមិនដំណើរការក៏ដោយ។


ការប្រើនូវប្រព័ន្ធ NFC និងប៊្លូធូសសម្រាប់សោឌីជីថលឆ្លាតវៃនៅលើរថយន្តឆ្លាតវៃនេះ គឺបានទទួលស្គាល់ដោយស្តង់ដារសុវត្ថិភាព ICCE របស់ប្រទេសចិន ក៏ដូចជាស្តង់ដារសុវត្ថិភាពចរាចរណ៍ និងភាពឯកជនរបស់អ្នកបើកបររថយន្ត និងរួមអ្នកដំណើរផងដែរ។ គិតត្រឹមថ្ងៃនេះ សោររថយន្តឌីជីថលឆ្លាតវៃនេះ អាចដំណើរការបានតែនៅលើស្មាតហ្វូន Huawei ដែលដំណើរការដោយ HarmonyOS 2.0 ប៉ុណ្ណោះ។ ទោះជាយ៉ាងណា Huawei គ្រោងនឹងដាក់មុខងារនេះ ទៅក្នុងនាឡិកាដៃឆ្លាតវៃ Huawei Watch 3Series របស់ខ្លួនផងដែរ ព្រោះថា វានឹងកាន់តែផ្តល់នូវងាយស្រួលសម្រាប់អ្នកបើកបរក្នុងការដោះសោររថយន្តរបស់ពួកគេបានលឿនរហ័សជាងការប្រើប្រាស់ទូរស័ព្ទដៃ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Oudong Express ក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្ត គ្រប់ប្រភេទ ក្នុងប្រទេសកម្ពុជា  ដំណើរការតាំងពីឆ្នាំ 2012

Oudong Express ក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្ត គ្រប់ប្រភេទ ក្នុងប្រទេសកម្ពុជា ដំណើរការតាំងពីឆ្នាំ 2012

ដោយ ប៉េងលីន
Tesla ចេញ Model Y Standard ថ្មី សាកភ្លើងមួយពេញ ជិះបាន 515km តម្លៃធូរជាងមុន 5 ពាន់ដុល្លារ

Tesla ចេញ Model Y Standard ថ្មី សាកភ្លើងមួយពេញ ជិះបាន 515km តម្លៃធូរជាងមុន 5 ពាន់ដុល្លារ

ដោយ ប៉េងលីន
អស្ចារ្យមែន! ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ផ្ដល់ជូនការបង់រំលស់រថយន្តខ្លាញ់គោជាមួយអាត្រាការប្រាក់ ០%!

អស្ចារ្យមែន! ក្រុមហ៊ុន តូយ៉ូតា ខេមបូឌា ផ្ដល់ជូនការបង់រំលស់រថយន្តខ្លាញ់គោជាមួយអាត្រាការប្រាក់ ០%!

ដោយ ប៉េងលីន
ឡានអគ្គិសនី BYD Seal 05 DM-i 2026 បើកបាន 2,000km ចេញលក់តម្លៃ 1 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

ឡានអគ្គិសនី BYD Seal 05 DM-i 2026 បើកបាន 2,000km ចេញលក់តម្លៃ 1 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡាន Mazda CX-70 ប្រភេទ Plug-in Hybrid 2026 ទើបចេញថ្មី មានតម្លៃធូរជាងមុន 1 ម៉ឺនដុល្លារ

ឡាន Mazda CX-70 ប្រភេទ Plug-in Hybrid 2026 ទើបចេញថ្មី មានតម្លៃធូរជាងមុន 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Geely Starray EM-i រថយន្ត PHEV សម្រាប់ទីផ្សារសកល ផ្តើមសង្វាក់ផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីហើយ

Geely Starray EM-i រថយន្ត PHEV សម្រាប់ទីផ្សារសកល ផ្តើមសង្វាក់ផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីហើយ

ដោយ ប៉េងលីន