no-alternative title
no-alternative title

ក្រុមហ៊ុន XPENG ប្រកាសថា នឹងបង្ហាញចេញនូវរថយន្ត Smart EV ជំនាន់ថ្មីរបស់ខ្លួននៅក្នុងប្រទេសចិននៅថ្ងៃទី 19 ខែវិច្ឆិកាខាងមុខនេះ

យោងតាមព័ត៌មាននៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុន XPENG គ្រោងនឹងបង្ហាញចេញនូវរថយន្ត Smart EV នៅក្នុងប្រទេសចិននៅខែក្រោយនេះហើយ។ ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ប្រទេសចិនមួយនេះ បានបញ្ជាក់ថា នៅថ្ងៃទី 19 ខែវិច្ឆិកាខាងមុខនេះ ខ្លួននឹងប្រកាសចេញនូវរយថយន្តម៉ូដែលថ្មីមួយទៀត នៅក្នុងព្រឹត្តិការណ៍ 19th Guangzhou International Automobile Exhibition ឬហៅថា Auto Guangzhou។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើបន្តថា មកដល់ពេលនេះ គេនៅមិនទាន់បានដឹងព័ត៌មានរបស់រថយន្តម៉ូដែលថ្មីនេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនក៏មានបញ្ចេញនូវរូបភាពដែលមានការបង្ហាញពីការឌីស្សាញរបស់រថយន្តនេះផងដែរ។ បើមើលទៅលើរូបភាពនេះ គឺបានបង្ហាញថា នេះគឺជារថយន្ត EV ដែលមានការរចនាជាប្រភេទ Smart EV នៅក្នុងត្រកូល SUV category។ បើទោះបីជាមិនមានការបង្ហាញនូវលក្ខណៈទូទៅក៏ដោយ រថយន្តនេះ គឺត្រូវបានគេរំពឹងថា គឺមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលគ្នាជាមួយ Tesla Model X Series ដែលកំពុងតែមានលក់នៅប្រទេសចិនអញ្ចឹង

យោងតាមការបញ្ជាក់ពីសារព័ត៌មាន CNBC គឺមាននិយាយថា មកដល់ពេលនេះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន គឺមានការកើនឡើងចំនួន 10%។ ជាមួយគ្នានេះ ក្រុមហ៊ុននេះក៏មានការអភិវឌ្ឍព្រមៗគ្នាផងដែរ ដោយពួកគេបានផ្តោតខ្លាំងទៅលើម៉ូដែល SUV របស់ខ្លួន រួមនឹងម៉ូដែលថ្មីៗជាច្រើន។ រថយន្តថ្មីនេះ ត្រូវបានគេព្យាករណ៍ថា គឺជំនាន់ថ្មី នៃម៉ូដែល SUV ស៊េរី G3 and G3i ដែលចេញលក់នាពេលបច្ចុប្បន្ន។

សូមជំរាបថា សព្វថ្ងៃនេះ ក្រៅពីប្រគួតប្រជែងជាមួយនិងរថយន្តរបស់ Tesla ក្រុមហ៊ុន XPENG ក៏នឹងត្រូវប្រឈមជាមួយក្រុមហ៊ុន EV start ups ជាច្រើនទៀតផងដែរ ក្នុងនោះមានដូចជា Lu Auto និងក្រុមហ៊ុន Nio ជាដើម ដែលក្រុមហ៊ុនទាំងពីរនេះ គឺជាអ្នកជំនាញផ្នែកផលិតរថយន្ត electric SUVs នៅក្នុងប្រទេសចិនផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន