no-alternative title

រោងចក្រ Tesla Gigafactory នៅទីក្រុងបែកឡាំង គ្រោងផលិតរថយន្តឲ្យបានចំនួន 3 ម៉ឺនគ្រឿងនៅឆមាសដំបូងក្នុងឆ្នាំ 2022

Tesla Gigafacotry Berlin គឺជារោងចក្រដំបូងរបស់ក្រុមហ៊ុនផលតិរថយន្តអគ្គិសនី Tesla នៅតំបន់អឺរ៉ុប ដែលកំពុងដំណើរការ ហើយរោងចក្រថ្មីនេះត្រូវបានគេដឹងថា បានដំឡើងនូវឧបករណ៍ទំនើបបំផុតដែលផ្តល់នូវនិរន្តរភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការផលិតរថយន្តក្រុមហ៊ុន Tesla។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមរបាយការណ៍ថ្មីចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ឈ្មោះថា Automobilwoche បានឲ្យដឹងថា រោងចក្រ Tesla Gigafactory Berlin កំពុងរងចាំតែការអនុញ្ញាតឲ្យប្រតិបត្តិការចុងក្រោយពីនាយកដ្ឋានបរិស្ថានតែប៉ុណ្ណោះ ហើយបន្ទាប់ពីនោះ រោងចក្រថ្មីនេះនឹងអាចចាប់ផ្តើមដំណើការការផលិតកម្មនៅក្នុងប្រទេសនេះតែម្តង។ ក្នុងរោងចក្រថ្មីនេះ ក្រុមហ៊ុន Tesla បានរំពឹងថាអាចនឹងចាប់ផ្តើមសង្វាក់ផលិតកម្មបានចាប់ពីខែធ្នូខាងមុខនេះទៅ ហើយ Tesla ក៏រំពឹងថារោងចក្រ Gigafactory Berlin អាចនឹងផលិតរថយន្តឲ្យខ្លួនបានប្រមាណជា 3 ម៉ឺនគ្រឿងនៅត្រឹមឆមាសដំបូងក្នុងឆ្នាំ 2022។

កន្លងមកក្រុមហ៊ុន Tesla គ្រោងនឹងផលិតរថយន្តនៅក្នុងរោងចក្រថ្មីនេះនាអំឡុងខែមករា ឬខែកុម្ភៈដើមឆ្នាំ 2021 ប៉ុន្តែ ត្រូវបានពន្យាពេលវិញដោយសារតែ Tesla មិនទទួលបានសិទ្ធិក្នុងការផលិតពីស្ថាប័ន EIA ហើយទើបតែប៉ុន្មានថ្ងៃមុននេះក្រុមហ៊ុនទទួលបានសិទ្ធិបញ្ជាក់ការផលិតជាផ្លូវការណ៍។ បើតាមរបាយការណ៍បានឲ្យដឹងថា រោចក្រ Gigafactory Berlin នឹងផលិតរថយន្ត Tesla Model Y ចំនួនប្រាំម៉ូដែល ហើយការផលិតត្រូវបានគេរំពឹងថា អាចនឹងត្រូវចាប់ផ្តើមនៅខែមករា 2022 ដោយអាចនឹងផលិតបានចំនួនប្រហែល 100 គ្រឿងក្នុងមួយសប្តាហ៍ ហើយបរិមាណផលិតនឹងកើនឡើងជាបន្តបន្ទាប់ទៀត។ 

ក្រៅតែពីបង្កើតរោងចក្រផលិតរថយន្តទៅ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេក្នុងទីផ្សាររថយន្តពិភពលោកដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះ មានគម្រោងបង្កើតកន្លែងផលិតអាគុយរថយន្តដ៏ធំមួយបន្ថែមទៀតនៅទីតាំងជិតគ្នានេះដែលស្ថិតនៅតំបន់ Glenheide ជិតទីក្រុងប៉ែកឡាំង។ ប៉ុន្តែ Tesla រងចាំមើលដំណើរការរោងចក្រ Gigafactory ក្នុងការផលិតរថយន្តឲ្យបានពេលលិញជាមុនសិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន