no-alternative title
no-alternative title

Volkswagen ស្វែងរកជំនួយពីក្រុមហ៊ុន Huawei ដើម្បីជួយក្នុងការកែលម្អការអភិវឌ្ឍន៍កម្មវិធីសម្រាប់រថយន្តអគ្គិសនី

ផ្នែកទន់ និងផ្នែករឹង ដែលហៅថា Software និង Hardware គឺជាធាតុផ្សំដ៏សំខាន់នៅក្នុងវិស័យបច្ចេកវិទ្យាទំនើប។ ហើយវាជារឿងមួយដែលពិបាកបំផុតក្នុងការផលិតផលិតផលមួយឲ្យទទួលបានជោគជ័យដោយធ្វើការបាច់រួមបញ្ចូលសមាសធាតុទាំងពីរនេះដើម្បីឲ្យដំណើរការទៅបានយ៉ាងរលូន។ បើយោងតាមរបាយការណ៍ចុងក្រោយនេះ Volkswagen បានជូបពិភាក្សាជាមួយ Huawei អំពីការប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិនមួយនេះ នៅក្នុងរថយន្តរបស់ខ្លួននៅក្នុងប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Volkswagen គឺជាក្រុមហ៊ុនផលិតរថយន្តដ៏មានសក្តានុពលបំផុតនៅក្នុងឧស្សាហកម្មរថយន្តរបស់ពិភពលោក។ ក្រុមហ៊ុនអាល្លឺម៉ង់នេះ បានផលិតរថយន្តដែលប្រើថាមពលឥន្ធនៈ និងរថយន្តអគ្គិសនីផងដែរ។ ហើយ Volkswagen បាននឹងកាន់កាប់តំណែងជួរមុខគេនៅក្នុងទីផ្សារមួយចំនួន រួមទាំងអឺរ៉ុប។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ន Volkswagen កំពុងប្រឈមមុខនឹងបញ្ហាសំខាន់មួយចំនួនទៅនឹងការផលិតរថយន្តអគ្គិសនី (EVs)និងអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្តថ្មីៗ ជាពិសេសនៅក្នុងការអភិវឌ្ឍន៍កម្មវិធី ឬ Software តែម្តង។

 

យោងទៅលើរបាយការណ៍ថ្មីៗនេះបានបង្ហាញថា ផ្នែកសូហ្វវែរ (Software) របស់ Volkswagen ដែលមានឈ្មោះថា Cariad បានជួបប្រទះការពន្យារពេលដាក់ឲ្យប្រើប្រាស់ រួមនិងការចំណាយច្រើនក្នុងការអភិវឌ្ឍន៍។ ហើយជាលទ្ធផល ការចេញលក់រថយន្ត EV ស៊េរីថ្មីជាច្រើនដូចជា Audi Q6 e-tron និង Porsche Macan ត្រូវបានពន្យារពេល។ ស្ថានភាពនេះមិនត្រឹមតែបង្កការលំបាកដល់ក្រុមហ៊ុនរថយន្តខ្នាតយក្សរបស់អាល្លឺម៉ង់ប៉ុណ្ណោះទេ ថែមទាំងបង្កគ្រោះថ្នាក់ដល់ប្រតិបត្តិការនាពេលអនាគតរបស់ខ្លួនថែមទៀតផង។ ម៉្លោះហើយ Volkswagen បានរកឃើញដំណោះស្រាយថ្មីមួយដោយពិភាក្សាចាប់ដៃគូជាមួយ Huawei ដើម្បីជួយក្នុងការកែលម្អកម្មវិធីសម្រាប់ប្រើនៅក្នុងរថយន្តរបស់ខ្លួន។

កិច្ចពិភាក្សារវាង Volkswagen និង Huawei គឺស្ថិតក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ ហើយនៅមិនច្បាស់ទេថា តើក្រុមហ៊ុនទាំងពីរនឹងអាចឈានដល់កិច្ចព្រមព្រៀងដែរឬទេ។ ទោះជាយ៉ាងណាក៏ដោយ ការពិតដែលថា ពួកគេកំពុងពិភាក្សាគ្នានេះ គឺជាសញ្ញានៃសារៈសំខាន់នៃកម្មវិធីដែលកំពុងកើនឡើងនៅក្នុងឧស្សាហកម្មរថយន្តក្នុងពេលបច្ចុប្បន្ន និងពេលអនាគត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន