no-alternative title
no-alternative title

អតីតវិស្វករ Apple ត្រូវបានចោទប្រកាន់ពីបទលួចឯកសារសំងាត់ដ៏សំខាន់បំផុតទាក់ទងនឹងបច្ចេកវិទ្យាយានយន្តបើកបរស្វ័យប្រវត្តិ

អតីតវិស្វកររបស់ក្រុមហ៊ុន Apple ម្នាក់ ត្រូវបានចោទប្រកាន់ពីបទលួចបច្ចេកវិទ្យាយានយន្តស្វយ័ត ឬ Autonomous Vehicle Technology របស់ Apple ហើយបានភៀសខ្លួនទៅប្រទេសចិន។ លោក Weibao Wang វ័យ 35 ឆ្នាំ បានចូលបម្រើការនៅក្នុងក្រុមហ៊ុន Apple ក្នុងឆ្នាំ 2016 ដោយបានបម្រើនៅក្នុងគម្រោងរថយន្តបើកបរដោយខ្លួនឯង ឬ Seft-driving vehicle technology របស់ Apple។ ហើយនៅឆ្នាំ 2017 លោក Wang បានទទួលយកមុខតំណែងថ្មីមួយនៅក្រុមហ៊ុនក្នុងប្រទេសចិន ដែលជាក្រុមហ៊ុនអភិវឌ្ឍលើបច្ចេកវិទ្យាយានយន្តបើកបរស្វ័យប្រវត្តិផងដែរ។ ទោះជាយ៉ាងណាក៏ដោយ Wang បានលាក់បាំងអំពីការផ្លាស់ប្តូរការងារនេះពី Apple អស់រយៈពេល 4 ខែ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទាប់ពី Wang បានចាកចេញពី Apple ក្រុមហ៊ុន ក៏បានធ្វើការស៊ើបអង្កេតផ្ទៃក្នុង ហើយបានរកឃើញថា Wang បានចូលប្រើទិន្នន័យដែលមានកម្មសិទ្ធិក្នុងរយៈពេលប៉ុន្មានថ្ងៃនៃថ្ងៃដែលគាត់ត្រូវការចាកចេញពី Apple។ នៅក្នុងខែមិថុនា ឆ្នាំ 2018 ភ្នាក់ងារសហព័ន្ធបានវាយឆ្មក់ចូលឆែកឆេរផ្ទះរបស់លោក Wang និងបានរកឃើញ "ទិន្នន័យសំខាន់ៗដ៏ច្រើន" ដែលជាទិន្នន័យរបស់ក្រុមហ៊ុន Apple ។ លោក Wang បានភៀសខ្លួនទៅកាន់ប្រទេសចិនភ្លាមៗបន្ទាប់ពីការវាយឆ្មក់នោះ។

 

ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់លោក Wang លើពីរករណី៖ គឺការលួចទិន្នន័យសម្ងាត់នៃពាណិជ្ជកម្ម ហើយនិងការដឹកជញ្ជូនអន្តររដ្ឋនៃទ្រព្យសម្បត្តិដែលបានលួច។ ប្រសិនបើត្រូវបានកាត់ទោស Wang អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំសម្រាប់បទចោទនីមួយៗ។ លោក Matt Olsen ប្រធានផ្នែកសន្តិសុខជាតិរបស់ DOJ បាននិយាយថា "យើងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការពង្រឹងច្បាប់របស់សហរដ្ឋអាមេរិកដើម្បីបញ្ឈប់លំហូរនៃបច្ចេកវិទ្យារសើបចំពោះសត្រូវបរទេសរបស់យើង" ។ ហើយ «យើងប្តេជ្ញាធ្វើឱ្យអស់ពីសមត្ថភាពដើម្បីការពារឧបករណ៍ទំនើបទាំងនេះមិនឱ្យធ្លាក់ទៅក្នុងដៃបច្ចាមិត្តបរទេស»។

 

សម្រាប់បទចោទប្រកាន់លើលោក Wang គឺជាផ្នែកមួយនៃយុទ្ធនាការយ៉ាងទូលំទូលាយដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ចារកម្មសេដ្ឋកិច្ច និងការលួចបច្ចេកវិទ្យា។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បុគ្គល និងក្រុមហ៊ុនមួយចំនួនត្រូវបានចោទប្រកាន់ពីបទលួចអាថ៌កំបាំងពាណិជ្ជកម្មពីក្រុមហ៊ុនអាមេរិក។ ករណីនេះគូសបញ្ជាក់ពីសារៈសំខាន់នៃការការពារបច្ចេកវិទ្យារសើបពីការគំរាមកំហែងពីបរទេស៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន