no-alternative title

BYD លក់រថយន្តអគ្គិសនីខ្នាតតូចម៉ូដែល Seagull បានចំនួន 14,300 គ្រឿងនៅក្នុងខែឧសភា

យោងតាមចេញផ្សាយព័ត៌មានថ្មីចេញពីប្រទេសចិន បាននិយាយថា ក្រុមហ៊ុន BYD បានលក់រថយន្តអគ្គិសនីខ្នាតតូចម៉ូដែល Seagull របស់ខ្លួនបានចំនួន 14,300 គ្រឿងសម្រាប់ខែឧសភា ខណៈដែលការប្រកាសចេញលក់ជាលើកដំបូងនៅខែមេសា 1,500 គ្រឿង។ ហើយបើនិយាយពីការលក់រថយន្តអគ្គិសនីទាំងអស់របស់ BYD នៅខែឧសភានេះ គឺបានចំនួន 119,603 K គ្រឿង ដោយម៉ូដែល Seagull មានការកើនឡើងបាន 12%។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរបាយការណ៌ខាងលើបន្តថា Seagull គឺមាន 3 ជម្រើស និងមានតម្លៃចាប់ពី 73,800 យ៉ន់ ទៅ 89,800 យ៉ន់ (10,400 ដុល្លារ ឬ 12,600 ដុល្លារ)។ រថយន្តទាំងបីម៉ូដែលនេះ គឺមានការបំពាក់នូវកម្លាំង 74 សេះ (HP) និងមានកម្រិតរមួល 135 Nm ព្រមទាំងមានសមត្ថភាពអាចរត់បានល្បឿន 130km/h។

និយាយពីថាមពលអាគយនៅលើរថយន្តនេះវិញ សម្រាប់ម៉ូដែលខ្ពស់ជាងគេ គឺប្រើប្រាស់អាគុយ 38.88 kWh បើតាមការធ្វើតេស្តដោយស្ថាប័នតេស្តថាមពលរបស់ប្រទេសចិន (CLTC) បញ្ជាក់ថា អាគុយនេះ មានសមត្ថភាអាចរត់បានចំងាយ 405km។ សម្រាប់ពីរម៉ូដែលទៀត ប្រើប្រាស់អាគុយកម្លាំង 30.08kWh អាចរត់បានចំងាយ 305km។ រថយន្តទាំងពីរនេះ គឺមានការគាំទ្រដោយថាមពល LFP Blade battery និងទ្រទ្រង់នូវបច្ចេកវិទ្យាសាកល្បឿនលឿន 30-40kW fast charging ដែលអាចសាកបានចាប់ពី 30% ទៅ 80% ដោយប្រើពេលត្រឹមតែ 30 ប៉ុណ្ណោះ។

គួរបញ្ជាក់ថា នៅមុនការប្រកាសចេញជាផ្លូវការ ក្រុមហ៊ុន BYD បានប្រកាសនូវការលក់ pre-sale ទៅលើរថយន្ត Seagull នៅកំឡុងពេល Shanghai Auto Show ផងដែរ។ នៅពេលនោះ ត្រឹមរយៈពេល 24 ម៉ោងដំបូង ក្រុមហ៊ុន BYD ទួួលបាននូវការបញ្ជាទិញទៅលើរថយន្ត 10,000 គ្រឿង។ សូមជំរាបថា Seagull គឺជាប្រភេទរថយន្តប្រភេទ 5 និងមាន 4 កៅអី។ រថយន្តនេះមានការឌីស្សាញផ្អែកទៅលើការប្រើប្រាស់នូវ BYD’s e-platform 3.0 ដែលមានការជម្រុញចេកញ Ocean series។ សម្រាប់ប្រវែង 3780mm និងមានទទឹង 1715mm ហើយនិងកំពស់ 1540mm។ សម្រាប់ប្រវែងកង់ គឺ 2500mm.

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

ដោយ ប៉េងលីន
ក្រុមហ៊ុន BYD បង្ហាញនូវរថយន្តស្ព័រម៉ូដែលថ្មី Yangwang U7 នៅក្នុងព្រឹត្តិការណ៌ Beijing Auto Show 2024

ក្រុមហ៊ុន BYD បង្ហាញនូវរថយន្តស្ព័រម៉ូដែលថ្មី Yangwang U7 នៅក្នុងព្រឹត្តិការណ៌ Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន