ArcFox Alpha-S រថយន្តអគ្គិសនីថ្នាក់ប្រណិតដំបូងគេដែលបំពាក់ប្រព័ន្ធរបស់ Huawei បានផ្តើមសង្វាក់ផលិតកម្មទ្រង់ទ្រាយធំហើយ

ជាងមួយឆ្នាំមកហើយដែលក្រុមហ៊ុន Huawei បានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតរថយន្ត ArcFox ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំមួយរបស់ប្រទេសចិនក្នុងការផលិតរថយន្តអគ្គិសនីថ្នាក់ប្រណិត Luxury EV Car ដែលបំពាក់នូវប្រព័ន្ធ HI របស់ Huawei ឬ Huawei Inside។ ដោយរថយន្តលំដាប់ថ្នាក់ប្រណិតនេះត្រូវបានដំឡើងដំណើរការជាមួយប្រតិបត្តិការ HarmonyOS ដែលដំណើរការនៅលើប្រព័ន្ធអេក្រង់ឆ្លាតវៃ Smart Display  នៅផ្នែកខាងក្នុងរថយន្ត និងប្រព័ន្ធ HiCar Solution របស់ Huawei ដែលគ្រប់គ្រងប្រព័ន្ធដំណើរការកម្រិត Level-3 autonomous driving។

ArcFax Alpha-S គឺជារថយន្តអគ្គិសនីដ៏ប្រណិតដំបូងគេដែលបានបំពាក់ប្រព័ន្ធ Huawei Inside ហើយក្នុងខណៈពេលនេះ រថយន្តដ៏ប្រណិតមួយនេះត្រូវបានដាក់ចូលក្នុងសង្វាក់ផលិតកម្មលក្ខណៈទ្រង់ទ្រាយធំហើយក្រោយពីបានប្រកាសចេញដំបូងនាដើមឆ្នាំ 2022 នេះ។ សម្រាប់ប្រព័ន្ធ autonomous driving system របស់រថយន្តអគ្គិសនីប្រណិតមួយនេះ វាត្រូវបានដំណើរការដោយមានការគណនាពីប្រព័ន្ធ 400TOPs of computing រួមជាមួយប្រព័ន្ធ LOT of Sensor Tech ដែលក្នុងនោះមានបំពាក់មកជាមួយប្រព័ន្ធចាប់សញ្ញាស្វ័យប្រវត្តិកម្រិតខ្ពស់ LiDar Sensor ចំនួន 3 គ្រាប់, mmW radar sensor ចំនួន 6 គ្រាប់, Ultrasonic Sensor ចំនួន 12 គ្រាប់, ADS Units ចំនួន 9 គ្រាប់ ហើយនិងប្រព័ន្ធកាមេរ៉ា surround view camera ចំនួន 4 គ្រាប់។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមបញ្ជាក់ថា ArcFax Alpha-S Luxury EV ត្រូវបានក្រុមហ៊ុនប្រកាសបង្ហាញចេញដំបូងកាលពីដើមឆ្នាំ 2022 ក្នុងខែមករា ជាមួយបរិមាណនាំចេញតិចតូចប៉ុណ្ណោះ ដោយឡែកនៅក្នុងខណៈពេលនេះ រថយន្តអគ្គិសនីដ៏ប្រណិតស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនចាប់ផ្តើមសង្វាក់ផលិតកម្មលក្ខណៈទ្រង់ទ្រាយធំដំបូងនៅក្នុងរោងចក្រ Zhenjiang manufacturing plant៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន