តម្រូវរថយន្តអគ្គីសនីនៅទីផ្សារអឺរ៉ុបកាលពីខែសីហាកន្លងទៅ គឺមានចំនួនប្រមាណជិត 16 ម៉ឺនគ្រឿង

ទីផ្សាររថយន្តនៅក្នុងតំបន់អឺរ៉ុបបាននឹងកំពុងមានការកើនឡើងជាលើកដំបូងចាប់តាំងពីឆ្នាំ 2021 មក។ នៅក្នុងខែសីហា ឆ្នាំ 2022 គឺជាខែដំបូង

ដែលរបាយការណ៍បានបង្ហាញថាចំនួនសរុបនៃការលក់រថយន្តអ្នកដំណើរមានការកើនឡើង។ ក្នុងនោះសម្រាប់រថយន្តអគ្គិសន គឺមានកំណើនកើនឡើងប្រមាណ 2% បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ 2021។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមរបាយការណ៍បានបង្ហាញថា មានរថយន្តអគ្គិសនីប្រមាណជាង 159,000 គ្រឿងត្រូវបានលក់ចេញនៅទូទាំងទីផ្សារអឺរ៉ុបនៅក្នុងខែសីហា ឆ្នាំនេះ ដែលធ្វើឲ្យចំនែកទីផ្សាររថយន្តអគ្គិសនីមានកំណើនកើនឡើង 21%។ ចំនែកអាគុយរថយន្តអគ្គីសនី Battery-power EVs មានកំណើន 12% ដោយមានចំនួនលក់ចេញបានចំនួន 99,000 បន្ទះ (unit) ដែលមានចំនែកទីផ្សារប្រមាណ 13%។ ចំនែកប្រភេទ plug-in Hybrids បានថយចុះប្រមាណ 10% ឬប្រហែល 61,000 Unit ដែលមានចំនែកទីផ្សារសរុប 8%។ 

មកដល់ពេលនេះ គឺមានរថយន្តអគ្គិសនីប្រមាណ 1.4 លានគ្រឿងដែលបានចុះបញ្ជីនៅក្នុងតំបន់អឺរ៉ុប ដែលស្មើនឹង 20% នៃការលក់រថយន្តសរុប។ ក្នុងចំណោមរថយន្តទាំងនោះ មានរថយន្តចំនួន 870,000 គ្រឿងជារថយន្តប្រភេទ BEVs និង 580,000 គ្រឿងជារថយន្ត Plug-in Hybrid ។ ចំនែកប្រភេទ PHEVs ត្រូវបានគេសង្កេតឃើញថា កំពុងបាត់បង់ចំណែកទីផ្សារបន្តិចម្តងៗពីទីផ្សាររថយន្តអគ្គិសនីទាំងអស់។

ក្នុងរបាយការណ៍បង្ហាញថា រថយន្តអគ្គិសនី Tesla Model Y បានឈានមុខគេក្នុងការលក់ ដែលតាមពីក្រោយដោយម៉ូដែល  Volkswagen ID.4 Ev-SUV ចំនែកម៉ូដែល Skoda Enyaq iV ស្ថិតនៅលំដាប់លេខ 3។  ក្នុងរយះពេលជិតមួយឆ្នាំមកនេះ ក្រុមហ៊ុន Tesla គឺជាក្រុមហ៊ុននាំមុខគេក្នុងទីផ្សាររថយន្តអគ្គិសនីក្នុងតំបន់អឺរ៉ុបដែលនៅដាច់ឆ្ងាញពីដៃគូប្រជែងរបស់ខ្លួន ប៉ុន្តែ រថយន្តម៉ាក Fiat 500e គឺជារថយន្តអគ្គិសនីដែលលក់ដាច់ជាងគេបំផុតដែលបានរុញទម្លាក់រថយន្ត Tesla Model 3 មកឈរនៅលំដាប់លេខ 2។

បើនិយាយដល់ម៉ាករថយន្តដែលមានប្រជាប្រិយភាពបំផុតប្រចាំឆ្នាំ 2022 សម្រាប់ទីផ្សារអឺរ៉ុប គឺ Volkswagen Group បានឈរនៅលំដាប់ជួរមុខគេ ខណៈ Tesla បានឈរនៅចំណាត់ថ្នាក់លេខ 7។ សម្រាប់រថយន្តរបស់សម្ព័ន្ធក្រុមហ៊ុន VW Group ដែលទទួលបានប្រជាប្រិយភាពខ្លាំងបំផុត គឺមានដូចជាម៉ូដែល Porsche, VW ឬ Volkswagen,  Skoda, Audi និង Cupra ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន