no-alternative title
no-alternative title
no-alternative title
no-alternative title

Xpeng បានប្រកាសម៉ាកយីហោរថយន្តអគ្គិសនីថ្មីឈ្មោះថា “AI-Defined” នឹងមានលក់ជាសកលជាមួយតម្លៃ $15,000

នៅថ្ងៃនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីម៉ាក Xpeng បានធ្វើការប្រកាសចេញពីគម្រោងក្នុងការផលិតរថយន្តអគ្គិសនីថ្មីដែលបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាបើកបរទំនើបដំបូងសម្រាប់យុវវ័យសម័យថ្មី ឬហៅថា “The First AI-Driven smart cars for youth people”។ ដោយរថយន្តអគ្គិសនីម៉ូដែលថ្មីនេះនឹងមានតម្លៃចន្លោះពីខ្ទង់ $15,213 ទៅ $23,251 នៅទីផ្សារប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តអគ្គិសនីយីហៅថ្មី “AI-Defined” របស់ Xpeng នេះ នឹងមានវត្តមានសម្រាប់ទីផ្សារសកល ក្រោយពីការប្រកាសចេញនៅទីផ្សារប្រទេសចិនជាលើកដំបូង។ តាមរូបភាពគំរូនៃរថយន្តថ្មីដំបូងចេញពីម៉ាកយីហោថ្មីរបស់ Xpeng នេះ ជាប្រភេទរថយន្ត EV Sedan ដែលត្រូវចាត់បញ្ចូលនៅក្នុងចំនោមរថយន្តបែប A-Class EV។

 

ក្រុមហ៊ុន XPeng បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ខ្លួនថា សម្រាប់តម្លៃនេះគឺ "ជាជម្រើសចម្បងសម្រាប់អ្នកប្រើប្រាស់ចិន" ដោយសារ "រថយន្តជាង 8 លានគ្រឿងត្រូវបានលក់ជារៀងរាល់ឆ្នាំ"។ ដូច្នេះ បានបង្ហាញថា គឺមាន "តម្រូវការទីផ្សារខ្ពស់" និង "សក្តានុពលនៃការអភិវឌ្ឍន៍ខ្លាំង"។ សម្រាប់ជួរនៃតម្លៃរថយន្តដ៏ល្អនេះ គឺមានចំនួន 34% នៃទីផ្សារលក់រថយន្តនៅប្រទេសចិនកាលពីឆ្នាំមុន ដែលកើនឡើងពី 31% ធៀបនឹងឆ្នាំ 2022។

 

Xpeng បានធ្វើការកត់សំគាល់ឃើញថា បច្ចុប្បន្ន គឺមានការផលិតរថយន្តដែលបំពាក់នូវប្រព័ន្ធបើកបរឆ្លាតវៃជាមួយប្រព័ន្ធបច្វេកវិទ្យា AI-Driven Smart Drive តែមួយចំនួនប៉ុណ្ណោះ។ ហើយនៅពេលអនាគត “AI-Defined” ដែលជាស្លាកយីហោរថយន្តថ្មីរបស់ Xpeng នឹងផ្តល់នូវជម្រើសរថយន្តជាច្រើនដែលមានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាខុសៗគ្នាសម្រាប់សមត្ថភាពក្នុងការបើកបរដ៏ឆ្លាតវៃ ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវបទពិសោធន៍បើកបរឆ្លាតវៃល្អបំផុតសម្រាប់ការប្រើប្រាស់រថយន្តប្រចាំថ្ងៃ"។

 

បើតាមការបញ្ជាក់ពី Xpeng សម្រាប់រថយន្ត AI-Defined ឬ AI-Driven ដែលនឹងមកដល់់នៅពេលអនាគតខាងមុខនេះ នឹងគាំទ្រដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាកម្រិត "L2-level-and-above ADAS”។ Xpeng មានគម្រោងក្នុងការបំពាក់នូវប្រព័ន្ធឆ្លាតវៃ AI-Large Models សម្រាប់រថយន្ត ដោយនឹងចាប់ផ្តើមក្នុងការផលិតបច្ចេកវិទ្យា AI ក្នុងបរិមាណច្រើន ដើម្បីផ្តល់ជួយនៅជំនួយការសម្រាប់ឧស្សាហកម្មរថយន្តចាប់ពីត្រីមាសទីពីរ ក្នុងឆ្នាំ 2024 នេះទៅ។

 

បន្ថែមពីនេះ Xpeng បានធ្វើការអះអាងថា ប្រព័ន្ធ XNGP ADAS របស់ខ្លួនទទួលបានការកោតសរសើរ និងទំនុកចិត្តក្នុងការប្រើប្រាស់ខ្លាំង ព្រមទាំងទទួលបានភាពឈានមុខគេសម្រាប់ការប្រើប្រាស់ជាប្រចាំ ហើយដើម្បីរក្សាភាពឈានមុខគេ Xpeng គ្រោងនឹងធ្វើការវិនិយោគទឹកប្រាក់បន្ថែមចំនួន 3.5 ពាន់លានយ៉ាន់ ឬជា $492 លានដុល្លារ នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) របស់ខ្លួន ព្រមទាំងប្រកាសជ្រើសរើសបុគ្គលិកថ្មីបន្ថែមចំនួន 4,000 នាក់ថែមទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន