no-alternative title

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

នៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្តធំប្រចាំឆ្នាំនៅទីក្រុងប៉េកាំងប្រទេសចិន 2024 Beijing Auto Show ដែលចាប់ផ្តើមនៅក្នុងថ្ងៃនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនប្រចាំនៅប្រទេសចិន ឬ Changan Mazda បានធ្វើការដាក់តាំងបង្ហាញរថយន្តស៊េរីថ្មីប្រភេទ Sedan របស់ខ្លួនម៉ូដែល Mazda EZ-6។ រថយន្តស៊េរីថ្មីនេះ មាន Concept នៃការឌីស្សាញដូចគ្នាទៅនឹងម៉ូដែល Deepal SL03 ស៊េរីឆ្នាំ 2024 របស់ Changanដែលបច្ចុប្បន្នមិនទាន់មានការបញ្ជាក់ផ្លូវការណ៍ណាមួយក្នុងការនាំចេញរថយន្តស៊េរីថ្មីនេះទៅកាន់ទីផ្សារក្រៅប្រទេសចិននៅឡើយទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Sedan ស៊េរី Mazda EZ-6 នឹងក្លាយជាម៉ូដែលជំនូសឲ្យម៉ូដែល EZ6 ដែលនឹងបង្ហាញវត្តមានទាំងជម្រើសប្រើអគ្គិសនីសុទ្ធ Pure Electric Vehicle និង EREV ដែលត្រូវបានគេព្យាករណ៍៍ថានឹងប្រកាសចេញលក់ផ្លូវការណ៍នៅចុងឆ្នាំ 2024 នេះ។ ទោះបីជាមានទម្រង់ក្នុងការឌីស្សាញរូបរាងដូចគ្នាទៅនឹងម៉ូដែល Changan SL03-2024 ក៏ពិតមែន ប៉ុន្តែ ផ្នែកខាងមុខរបស់ Mazda EZ-6 បានប្រើប្រាស់ទម្រង់រចនាបថរបស់ Mazda ជាមួយការផ្ទាំងប៉ាណាពណ៌ខ្មៅដែលលាយបញ្ចូលគ្នារវាងទម្រង់អក្សរ C និង D នៅលើក្បាលខាងមុខ។ ដែលបានបង្កាយយ៉ាងច្បាស់នៃស្លាកយីហោរថយន្តរបស់ក្រុមហ៊ុន Mazda តែម្តង។ ចំនែករចនាបត់ផ្នែកខាងក្រោយ គឺមិនសូវជាខុសគ្នាពីម៉ូដែល Changan SL03-2024 នោះទេ ដោយមានការឌីស្សាញជាមួយអំពូល LED ច្បាស់ដិតកាត់ពីម្ខាងទៅម្ខាង រួមនឹងដំបូងបែប Panoramic ដូចគ្នា។

ចំនែកផ្នែកខាងក្នុងវិញមានបំពាក់នូវអេក្រង់កម្សាន្តនៅកណ្តាល Dashboard ជាប្រភេទ Floating Screen ទំហំ 14.6-inch  និងអេក្រង់ LCD Digital Instrument។ ចំនែកដៃចង្កូតវិញមានការឌីស្សាញរាងអក្សរ D ជាមួយការបំពាក់នូវប៊ូតុងចុចបញ្ជាមុខងារជាប្រភេទ Flat-Bottomed Steering wheel។ ជាមួយគ្នានេះ ក៏មានដូចជាបន្ទះសាកថ្មស្មាតហ្វូនឥតខ្សែ Wireless Charging Pad, កន្លែងដាក់កែវទឹកចំនួនពីរ, ប្រព័ន្ធ Speaker សំឡេងម៉ាក Sony រួមជាមួយមុខងារ zero-gravity seat សម្រាប់កៅអីអ្នករួមដំណើរខាងមុខថែមទៀតផង។ សម្រាប់ការគ្រប់គ្រងមុខងារទូទៅនៅខាងក្នុងរថយន្ត អាចធ្វើទៅបានតាមរយះការចុចបញ្ជានៅលើអេក្រង់ ឬការបញ្ជាដោយសំឡេងក៏បាន។ ហើយរាល់ដំណើរការមុខងារ និងបច្ចេកវិទ្យាទូទៅនៅលើរថយន្តទាំងមូល គឺពឹងទៅលើបន្ទះឈីប Qualcomm Snapdragon 8155។

សម្រាប់សមត្ថភាពរបស់ Mazda EZ-6 ត្រូវបានគេដឹងថា អាចនឹងប្រហាក់ប្រហែលគ្នាជាមួយ Changan SL03-2024 ដែរ។ ដោយក្នុងនោះសម្រាប់មូដែល Mazda EZ-6 EREV នឹងមានបំពាក់នូវប្រព័ន្ធម៉ាស៊ីនទំហំ 1.5-Liter Engine និងបំពាក់នូវម៉ូទ័រអគ្គិសនីនៅខាងក្រោយ rear-mounted electric motor ដែលអាចផលិតថាមពលបានដល់ 175kW និងកំលាំងរមូល 320Nm។ សម្រាប់ម៉ូដែលប្រើអគ្គិសនីសុទ្ធ All-Electric នៅលើម៉ូដែល Changan SL03-2024 មានជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី rear-motor axle អាចផលិតថាមពលកំលាំងបានចាប់ពី 160kW និង 190kW ប៉ុន្តែ មានការសន្និដ្ឋានថា សម្រាប់ម៉ូដែល Mazda EZ-6 អាចនឹងប្រើម៉ូទ័រអគ្គិសនីដែលមានកំលាំងខ្លាំងជាង Changan SL03-2024។ ដោយឡែកសម្រាប់កាលបរិច្ឆេទចេញលក់ និងតម្លៃរបស់ Mazda EZ-6 ក្រុមហ៊ុនមិនទាន់បានប្រកាសឲ្យដឹងនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

ដោយ ប៉េងលីន