no-alternative title
no-alternative title

Geely Emgrand ជំនាន់ទី 4 ប្រភេទរថយន្ត Sedan ស៊េរីឆ្នាំ 2025 មានតម្លៃតែជាង $9,000 ដុល្លារប៉ុណ្ណោះ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Geely ទើបតែបានប្រកាសចេញរថយន្ត Sedan ស៊េរីថ្មីម៉ូដែលឆ្នាំ 2025 ដែលជាជំនាន់ទី 4 សម្រាប់ម៉ូដែល Geely Emgrand នៅទីផ្សារប្រទេសចិន។ រថយន្តស៊េរីថ្មីនេះ មានតម្លៃចាប់ពីខ្ទង់ $9,600 ដល់ $12,200។ 4th-Gen Geely Emgrand ឆ្នាំ 2025 ជាប្រភេទរថយន្ត Sedan ដែលមានប្រវែងបណ្តោយខ្លួន 4,638mm / ទទឹង 1,820mm/ កម្ពស់ 1,460mm និងគម្លាតកង់មុខទៅកង់ក្រោយ 2,650mm។ រថយន្តនេះមានជម្រើសប្រើយ៉ាន់កង់ទំហំ 16-inch និង 17-inch។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Geely Emgrand-2025 បំពាក់នូវម៉ាស៊ីនសាំងចំនុះ 1.5-Liter ដែលអាចផលិតកំលាំងបាន 93kW ឬ 127 សេះ និងកំលាំងរមូល 152Nm ដំណើរការដោយប្រព័ន្ធប្រអប់លេខប្រភេទ 5MT ឬ 8CVT។

នៅផ្នែកខាងក្នុងរបស់ Geely Emgrand 2025 មានបំពាក់នូវប្រព័ន្ធអេក្រង់ទំហំ 12.3-inch ចំនួនពីរ ដែលមួយជាអេក្រង់ Digital Instrument LCD Panel សម្រាប់បង្ហាញព័ត៌មានរថយន្តស្ថិតនៅខាងក្រោយចង្កូត និងមួយទៀតជាអេក្រង់ Entertainment touchscreen panel ស្ថិតនៅកណ្តាល ដែលដំណើរការដោយប្រតិបត្តិការ GeelyOS។ ចំនែកដៃចង្កូតរថយន្តវិញត្រូវបានរចនាឡើងបែបស្ទាយ four-spoke flat-bottom steering wheel។

បន្ថែមពីនេះរថយន្តស៊េរីថ្មី Geely Emgrand 2025 នៅមានបំពាក់នូវប្រព័ន្ធជំនួយការបើកបរទំនើបៗជាច្រើនថែមទៀតផងដូចជា ប្រព័ន្ធកំនត់ល្បឿតតាមយានយន្តខាងមុខ cruise control, មុខងារជំនួយការចូលចំណត rear parking radar, parking assist, មុខងារជំនួយឡើងចំណោត hill-start assist, ដំបូលបើក sunroof, keyless entry, មុខងារកំនត់កម្តៅកញ្ចក់ខាងក្រៅ electric adjustment/heating of exterior mirrors, មុខងារបញ្ជាដោយស្មាតហ្វូនដ៏ឆ្លាតវៃ mobile phone remote intelligent safety assistant ដែលអាចធ្វើការ remote monitoring, control, និងបង្ហាញព័ត៌មានសំខាន់ៗរថយន្ត master vehicle information ដូចជា បើកដំណើរ និងពន្លត់ម៉ាស៊ីន engine start & stop, បើក ឬចាក់សោរទ្វារថយន្ត unlock/lock the car, បិទ ឬបើកម៉ាស៊ីនត្រជាក់ turn on & off the air conditioner ជាដើម៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន