no-alternative title
no-alternative title

Yadea Kemper ម៉ូតូធំដំណើរការដោយថាមពលអគ្គិសនីស៊េរីថ្មីបានបង្ហាញវត្តមាននៅព្រឹត្តិការណ៍ EICMA 2023

ក្រុមហ៊ុនផលិតម៉ូតូប្រភេទ e-scooter របស់ប្រទេសចិន Yadea ទើបតែបានធ្វើការប្រកាសចេញម៉ូតូអគ្គិសនីប្រភេទម៉ូតូធំស៊េរីថ្មីម៉ូដែល Yadea Kemper Electric Motorcycle នៅឯព្រឹត្តិការណ៍ 2023 Milan Motorcycle Show EICMA។ ម៉ូតូធំដំណើរការដោយប្រព័ន្ធអគ្គិសនីសុទ្ធរបស់ Yadea មួយនេះ មានបំពាក់មកជាមួយមុខងារសំខាន់ៗជាច្រើនដោយក្នុងនោះវាបានបំពាក់មកជាមួយកំលាំងល្បឿន Top Speed ដល់ទៅ 99mph ឬប្រហែល 159km/hនិងប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Yadea Kemper Electric Motorcycle គឺជាម៉ូដែល ដែលត្រូវបានធ្វើការវិវត្តន៍ចេញពីម៉ូដែលដំណើរការដោយម៉ាស៊ីនសាំង។ ដោយម៉ូដែលដំណើរការដោយប្រព័ន្ធអគ្គិសនីសុទថ្មីនេះត្រូវបានក្រុមហ៊ុនធ្វើការបង្កើននៅប្រព័ន្ធបើកបរប្រកបដោយផាសុខភាព ការបង្កើនសមត្ថភាពល្បឿន លំហែទាំ និងគិតពីផលប៉ះពាល់ដល់បរិស្ថាន រួមនឹងលក្ខណៈពិសេសៗជាច្រើនផ្សេងទៀត។ ម៉ូតូធំដំណើរការដោយថាមពលអគ្គិសនីថ្មីនេះបានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន 10-minute Fast Charging ដែលសាកភ្លើងចូលលឿនបំផុត ដោយសាកបំពេញថាមពលថ្មដល់ 80% ចំនាយពេលត្រឹមតែ 10 នាទីប៉ុណ្ណោះ ដែលធ្វើឲ្យម៉ូតូធំរបស់ Yadea មួយនេះក្លាយជាម៉ូតូអគ្គិសនីដែលបំពាក់បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុតក្នុងពេលបច្ចុប្បន្ន។

Yadea Kemper EM បំពាក់មកជាមួយម៉ូទ័រអគ្គិសនីទំហំ 23kW ដែលអាចផលិតថាមពលបាន 40kW។ ម៉ូតូធំនេះអាចមូលហ៊្គែរកប់ល្បឿនពី 0 ទៅ 100km/h ប្រើពេលប្រមាណ 4.9 វិនាទី ហើយម៉ូតូធំនេះបំពាក់នូវកញ្ចប់អាគុយអគ្គិសនីប្រភេទ 320V 20Ah LiFePO4 ទំហំ 6.4kWh។ សម្រាប់ប្រព័ន្ធសុវត្ថិភាពបើកបរវិញ Yadea Kemper Electric Motorcycle មានបំពាក់នៅប្រព័ន្ធហ្វ្រាំង Bosch ABS ជាមួយនិងប្រព័ន្ធ traction control និង Brembo brakes។

បន្ថែមពីនេះម៉ូតូធំស៊េរីថ្មីនេះមានបំពាក់នូវប្រព័ន្ធ KYB Suspension  ដែលជាប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ L3e-A2 motorcycle ពីក្នុងតំបន់អឺរ៉ុបទៀតផង។ លើសពីនេះទៅទៀត Yadea Kemper នៅមានបំពាក់ជាមួយអេក្រង់ឌីជីថលប្រភេទ TFT Color Displayរួមនឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាកម្រិត 1080p ដើម្បីធ្វើការថតសកម្មភាពផ្សេងៗនៅពេលជិះដោយរក្សាទុកនៅក្នុងម៉េមូរីកាតថែមទៀតផង។ ទោះជាយ៉ាងណាសម្រាប់ពេលវេលាប្រកាសចេញផ្លូវការណ៍ ក៏ដូចជាតម្លៃរបស់ Yadea Kemper Electric Motorcycle មួយនេះ ក្រុមហ៊ុនមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

ដោយ ប៉េងលីន
 ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ដោយ ប៉េងលីន
Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

ដោយ ប៉េងលីន
GAC Aion i60 បងប្អូន Toyota bZ3x បើកបាន 1,240km ចេញលក់ផ្លូវការណ៍ក្នុងតម្លៃជាង 1 ម៉ឺនដុល្លារ

GAC Aion i60 បងប្អូន Toyota bZ3x បើកបាន 1,240km ចេញលក់ផ្លូវការណ៍ក្នុងតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
BYD Seal 06 DM-i ស៊េរីឆ្នាំ 2026 អាចជិះដោយអគ្គិសនីសុទ្ធបាន 128km ចេញលក់ក្នុងតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

BYD Seal 06 DM-i ស៊េរីឆ្នាំ 2026 អាចជិះដោយអគ្គិសនីសុទ្ធបាន 128km ចេញលក់ក្នុងតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន