ក្រុមហ៊ុនផលិតរថយន្ត Geely បាននឹងកំពុងរៀបចំក្នុងការប្រកាសចេញរថយន្តម៉ូដែលថ្មីដែលជាប្រភេទ sedan បន្ទាប់ពីការបង្ហាញវត្តមានផ្លូវការណ៍របស់ម៉ូដែល Geely Galaxy Starshine 8។ រថយន្ត sedan ម៉ូដែលថ្មីនេះ ត្រូវបានគេប្រទះឃើញបែកធ្លាយនៅលើអនឡាញជាមួយនឹងការបិទបាំងដោយតែមជុំវិញ។ ហើយបើតាមប្រភពបានបង្ហើបថា រថយន្តម៉ូដែលថ្មីនេះ គឺជាប្រភេទ Hybrid sedan នឹងគាំទ្រដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាThor Super hybrid (EM) technology របស់ Geely ហើយនិងត្រូវបង្ហាញខ្លួនផ្លូវការណ៍នៅចុងឆ្នាំ 2025។
ទោះបីជាមានការបិទបាំងដោយតែមលើតួរខ្លួនក៏ដោយក៏គេមើលឃើញពីការឌីស្សាញផ្នែកសំខាន់ៗមួយចំនួនរបស់រថយន្តម៉ូដែលថ្មីនេះផងដែរ។ រថយន្ត sedan ស៊េរីថ្មីនេះទទួលបានការឌីស្សាញថ្មីចុងក្រោយរបស់ Geely ដោយផ្នែកខាងមុខមានការឌីស្សាញបិទជិត មានប្រព័ន្ធបង្ហូរខ្យល់នៅខាងមុខរចនាបែបបញ្ឈរពណ៌ខ្មៅជាប្រភេទ active grille shutter និងរន្ធបង្ហូរខ្យល់នៅសងខាងដើម្បីស្អំកង់ខាងមុខផងដែរ។
ផ្នែកខាងមុខដដែលត្រូវបានឌីស្សាញជាមួយចង្កៀង LED Daytime running light មួយបន្ទាប់អូសកាត់ក្បាលរថយន្តពីម្ខាងទៅម្ខាង រំលេចជាមួយចង្កៀងបំភ្លឺផ្លូវរចនាបែបស្លីមបន្ស៊ីគ្នា “full-width LED light bar up front”។ នៅផ្នែកចំហៀង ឃើញមានយ៉ានកង់រចនាជាកាំរាយ ឬ Multi-spoke wheel ជាមួយដៃទ្វារលាក់ចូលក្នុងទ្វារ និងនៅចំហៀងថ្ពាល់ឃើញមានកន្លែងបង្កប់កាមេរ៉ាសម្រាប់ការមើលចំហៀងរថយន្ត។
ជាការកត់សំខាន់នៅលើទ្វារចំហៀងរថយន្តមានបិទស្លាក “2L-class fuel consumption when the battery is low” និង “2100+ km combined range,” ដែលបានបញ្ជាក់ច្បាស់ថា ឡានម៉ូដែលថ្មីរបស់ Geely គឺជាប្រភេទ Hybrid ដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យា Advanced Super Thor Hybrid System ដែលការសាកថ្ម និងចាក់សាំងមួយពេញម្តងអាចជិះបានចម្ងាយដល់ 2,100km។សម្រាប់ព័ត៌មានលម្អិតរបស់ រថយន្ត Hybrid sedan ថ្មីរបស់ Geely មិនទាន់ត្រូវបានបង្ហាញនៅឡើយទេក្នុងពេលនេះ គ្រាន់តែមានការសន្និដ្ឋានជំហានដំបូងថា រថយន្តម៉ូដែលថ្មីនេះអាចនឹងមានការចែករំលែកសមត្ថភាពពីម៉ូដែល Galaxy Starshine 8 ដែលទើបបង្ហាញវត្តមាននៅលើទីផ្សារផ្លូវការណ៍នាពេលថ្មីៗនេះ។
Geely Galaxy Starshine 8 មានជម្រើសប្រើប្រព័ន្ធ Hybrid ពីរផ្សេងគ្នា គឺ EM-i និង EM-P ដោយម៉ូដែលដំណើរការដោយប្រព័ន្ធ EM-i Hybrid system គាំទ្រដំណើរការដោយម៉ាស៊ីនទំហំ 1.5-Liter និងម៉ូទ័រអគ្គិសនីមួយមានកំលាំង 257kW ហើយការសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវ 130km ដោយប្រើតាមពលថ្មសុទ្ធ។ រីម៉ូដែលដំណើរការដោយប្រព័ន្ធ EM-P Hybrid System វិញ គាំទ្រដំណើរការដោយម៉ាស៊ីន 1.5L turbocharged engine និងម៉ូទ័រអគ្គិសនីមួយដែលមានកំលាំងសរុប 280kW និងកំលាំងរមូល 605Nm និងអាចជិះបានចម្ងាយ 130km ដោយប្រើថាមពលថ្មសុទ្ធនៅពេលសាកភ្លើងពេញម្តង។
នាយកប្រតិបត្តិក្រុមហ៊ុន Geely Auto Group លោក Gan Jiayue បានថ្លែងនៅក្នុងសន្និសីទប្រកាសហិរញ្ញវត្ថុសម្រាប់ត្រីមាសទី 1 ឆ្នាំ 2025 របស់ក្រុមហ៊ុនថា ក្រុមហ៊ុន Geely Galaxy នឹងណែនាំរថយន្តថាមពលថ្មី (NEVs) ចំនួន 4 ម៉ូដែលនៅឆ្នាំនេះ។ ហើយរថយន្ត Sedan ថ្មីនឹងត្រូវបង្ហាញវត្តមាននៅក្នុងឆមាសទីពីរនៃឆ្នាំ 2025 នេះ រថយន្ត sedan ម៉ូដែលថ្មីត្រូវបានគេរំពឹងថា នឹងក្លាយទៅជារថយន្តមួយក្នុងចំណោមរថយន្តនៃម៉ាកយីហោទាំងពីររបស់ Geely ជាមួយនឹងម៉ូដែល Starshine 8៕