no-alternative title
no-alternative title
no-alternative title
no-alternative title

ស្ងាត់ៗ Chevrolet ចេញភីកអាប់អគ្គិសនីថ្មី សាកភ្លើងម្តងជិះបានជិត 800 គីឡូម៉ែត្រ

នេះគឺជាឡានភីកអាប់អគ្គិសនី Chevrolet Silverado EV ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ ដោយមានតម្លៃចាប់ពីខ្ទង់ $54,000 ដល់ $88,000 នៅលើទីផ្សារសហរដ្ឋអាមេរិក។ Chevrolet Silverado EV ឆ្នាំ 2026 ថ្មីនេះ ចែកចេញជា 3 ម៉ូដែល គឺ Work Truck, LT និង Trail Boss ហើយក្នុងម៉ូដែលនិមួយៗ មាន 3 ប្រភេទដូចគ្នា គឺ Standard មានចម្ងាយបើកបរខ្ទង់ 460 KM, Extended មានចម្ងាយបើកបរខ្ទង់ 680 KM និង Max មានចម្ងាយបើកបរខ្ទង់ 790 KM។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះម៉ូដែល Extended អាចអូសសណ្តោងបានទម្ងន់ 5.6 តោន និង ដឹកបានទម្ងន់ 950 គីឡូគ្រាម ខណៈម៉ូដែល Max ប្រើម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 (4WD) មានកម្លាំង 725 HP និង កម្លាំងរមួល 1,049 NM។ ដោយឡែក សម្រាប់ការសាកភ្លើងវិញ វាគាំទ្រការសាកល្បឿនលឿន 350 kW DC Fast Charging ដែលអាចឲ្យវាសាកភ្លើងត្រឹម 10 នាទី អាចជិះបាន 160 KM។ អ្វីដែលពិសេសនោះគឺ វានឹងមានបំពាក់ប្រព័ន្ធ PowerBase Charging System ដែលប្រៀបបីដូចជា ប្រែក្លាយភីកអាប់អគ្គិសនីមួយនេះ ទៅជាម៉ាស៊ីនភ្លើងអីចឹង ដោយអ្នកអាចសាកឧបករណ៍ប្រើប្រាស់ផ្សេងៗ រហូតដល់ទៅ 10 គ្រឿងឯណោះ។

គួរឲ្យដឹងដែរថា ចំពោះម៉ូដែល Trail Boss នឹងលើកកម្ពស់ 2 អ៊ីញមកស្តង់ដារ ដែលជួយឲ្យវាមានកម្ពស់ពីបាតឡានទៅដី ខ្ពស់ជាងម៉ូដែលផ្សេងទៀត 24%។ មិនតែប៉ុណ្ណោះ Chevrolet ក៏បានធ្វើការ Tuned ទៅលើប្រព័ន្ធជើងក្រោម ដូចជា រឺស័រ និង Rebound Control System ព្រមទាំងបន្ថែមមុខងារ Terrain Mode ដែលជាមុខងារកំណត់ល្បឿនថេរ សម្រាប់ការ Off-road នៅល្បឿនយឺត និង ប្រព័ន្ធចង្កូត 4-Wheel Steering សម្រាប់ការឆ្លើយតបនៃប្រព័ន្ធចង្កូត កាន់តែប្រសើរ នៅពេលបើកបរ Off-road ផងដែរ។

 

លើសពីនេះទៅទៀត សម្រាប់ម៉ូដែល Trail Boss ក៏បានបំពាក់នូវសំបកកង់ ប្រភេទ All-terrain ទំហំ 35 អ៊ីញ ស្រោបលើយ៉ាន់កង់ ទំហំ 18 អ៊ីញ, បន្ថែមទំពក់អូសពណ៌ក្រហម និង តែមនៅលើតួខ្លួនផ្នែកខាងក្រៅ ដើម្បីឲ្យវាមានសភាពលេចធ្លោជាងគេ ទៀតផង។

មិនតែប៉ុណ្ណោះ គ្រប់ម៉ូដែល Chevrolet Silverado EV ឆ្នាំ 2026 ទាំងអស់ នឹងមានបំពាក់ប្រព័ន្ធជំនួយការបើកបរ Super Cruise ដែលដំណើរការជាមួយ Google Maps ដោយផ្ទាល់ តែម្តង ហើយប្រព័ន្ធនេះ នឹងអនុញ្ញាតឲ្យអ្នកបើកបរ ដកដៃចេញពីចង្កូតឡាន ហើយជួយឲ្យឡានស្ថិតនៅចំកណ្តាលគន្លងផ្លូវ និងសម្របខ្លួនតាមឡានខាងមុខ ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន