no-alternative title
no-alternative title
no-alternative title
no-alternative title

Lexus នឹងដំណើរការរោងចក្រថ្មីនៅចិននៅឆ្នាំ 2027 ហើយគ្រោងផលិតឡានអគ្គិសនី 100,000 គ្រឿងក្នុងមួយឆ្នាំ

កាលពីម្សិលមិញនេះ ក្រុមហ៊ុនរថយន្ត Lexus បានចាប់ផ្តើមធ្វើការសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីរបស់ខ្លួននៅទីក្រុងសៀងហៃប្រទេសចិនហើយ។ ជាមួយនឹងការសម្រេចចិត្តទៅលើការវិនិយោគការផលិតឡានអគ្គិសនីនៅលើទឹកដីនៃប្រទេសចិនរបស់ម៉ាកយីហោប្រណិតរបស់ជប៉ុនមួយនេះ គឺមានគោលដៅចម្បងដើម្បីធ្វើការចាប់យកនូវចំណែកទីផ្សារ ក៏ដូចជាការប្រជែងនៅលើទីផ្សារឡានអគ្គិសនីរបស់ចិន ដែលកំពុងតែមានភាពលូតលាស់ខ្លាំង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់គម្រោងនៃរោងចក្រនេះ គឺត្រូវបានក្រុមហ៊ុនធ្វើការសាងសង់នៅលើតំបន់ Jinshan ភាគខាងត្បូងឈាងខាងកើតនៃទីក្រុងសៀងហៃ។ ក្រុមហ៊ុននេះបានធ្វើការបុកគ្រឹះនៅថ្ងៃនេះហើយ នែះបើតាមសេចក្តីប្រកាសចេញរបស់រដ្ឋាភិបាលចិន។ យោងតាមការការប្រកាសរបស់បណ្តាញផ្សព្វផ្សាយក្នុងស្រុកចិនបាននិយាយថា គម្រោងនេះ អាចនឹងបញ្ចប់នៅខែសីហាឆ្នាំ 2026 ហើយអាចនឹងចាប់ផ្តើមធ្វើការផលិតឡានអគ្គិសីបាននៅឆ្នាំ 2027 ខាងមុខ ជាមួយសង្វាក់ផលិតកកម្ម 100,000 គ្រឿងនៅក្នុងមួយឆ្នាំ។ 

គួរបញ្ជាក់ថា កាលពីថ្ងៃទី 5 ខែកុម្ភៈកន្លងទីនេះ ក្រុមហ៊ុន Toyota បានប្រកាសថា ខ្លួននឹមានការបង្កើតនូវរោងចក្រផលិតឡានអគ្គិសនីរបស់ខ្លួន នៅទីក្រុងសៀងហៃសម្រាប់ឡានអគ្គិសនីរបស់ Lexus ។ តាមសេចក្តីរាយការណ៌នេះ បានអោយដឹងថា ក្រុមហ៊ុននឹងធ្វើការផលិតឡាន Lexus ដែលប្រើប្រាស់ battery electric vehicle (BEV) នៅឆ្នាំ 2027 ខាងមុខនេះហើយ។ សម្រាប់រោងចក្រថ្មីនេះ នឹងមានតម្រូវកាកម្លាំងពលកម្មចំនួន 1,000 នាក់ នឹងគ្រោងធ្វើការផលិតឡានអគ្គិសនីអោយបានចំនួន 100,000 គ្រឿងក្នុងមួយឆ្នាំ។

ជាមួយនិងវត្តរបស់ក្រុមហ៊ុន Lexus នៅក្នុងការបង្កើតរោងចក្រថ្មីនៅលើទឹកដីចិននៅពេលនេះ ត្រូវបានគេបញ្ជាក់ថា គឺបានក្លាយជាក្រុមហ៊ុនបរទេសទី 2 បន្ទាប់ក្រុមហ៊ុន Tesla ដែលបានធ្វើរឿងដូចគ្នានេះនៅលើទឹកដីនៃប្រទេសចិន។ គួរបញ្ជាក់ថា កាលពីខែមេសានេះ ក្រុមហ៊ុន Lexus ទិញដីទំហំជាង 1.13 លានម៉ែត្រក្រឡាដែលមានតម្លៃ 1.353 ពាន់លានយ៉ន់ ដែលប្រហែល $189 ដុល្លារ។ ព័ត៌មានថ្មីនេះ ត្រូវបានប្រកាសចេញដោយ Shanghai Public Resources Trading Center។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
   ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ទីបំផុត OPPO បានពាំនាំនូវផលិតផលថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំជាច្រើនខែ នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ប្រូម៉ូសិន MID YEAR DEAL 2025 ពីម៉ាក SONY ទិញទូរទស្សន៍ផ្ដល់ជូនកាដូពិសេសបញ្ចុះតម្លៃរហូតដល់ 50%

ដោយ ប៉េងលីន
ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ការផ្តល់ជូនពិសេសមិនធ្លាប់មាននៅក្នុងឆ្នាំ 2025 ពីក្រុមហ៊ុន Changan Cambodia និង Deepal Cambodia

ដោយ ប៉េងលីន
មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

មកដល់ថ្ងៃនេះ ឡានអគ្គិសនី Nissan N7 EV ចំនួន 10,000 គ្រឿង បានដល់ដៃអតិថិជនហើយ

ដោយ ប៉េងលីន
MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

MG5 2026 បង្ហាញខ្លួននៅលើទីផ្សារចិន ជាមួយម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Audi ស៊េរីថ្មីមួយនេះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន