no-alternative title
no-alternative title

Ferrari ចេញឡានស្ព័រថ្មីមានតម្លៃធូរថ្លៃបំផុត ប៉ុន្តែសមត្ថភាពនៅតែខ្លាំង កម្លាំងដល់ 631 HP!

អីចឹងនេះគឺជាឡានស្ព័រ Ferrari Amalfi ដែលទើបតែបានបង្ហាញខ្លួនថ្មីៗ ដោយមកជំនួសដំណែងរបស់ Ferrari Roma ហើយតម្លៃរបស់វាគឺត្រឹមតែ $280,000 ប៉ុណ្ណោះ ពោលគឺជាឡានស្ព័រថ្មីតម្លៃធូរថ្លៃបំផុត របស់ Ferrari តែម្តង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឡានស្ព័រអ៊ីតាលីមួយនេះ ប្រើម៉ាស៊ីនសាំង ចំណុះ 3.9L Twin-turbo ទំហំ 8 ស៊ីឡាំង ដែលអាចបង្កើតកម្លាំងបាន 631 HP និងកម្លាំងរមួល 760 NM ហើយដំណើរការដោយប្រអប់លេខអូតូ  8 វគ្គ ប្រភេទ DCT និង ប្រព័ន្ធបើកបរប៉ុង 1 (RWD) អាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 3.3 វិនាទីប៉ុណ្ណោះ ហើយមានល្បឿន Top Speed ដល់ទៅ 320 KM/H។ Ferrari បានធ្វើការអាប់ដេតទៅលើ ប្រព័ន្ធ Throttle Response ដែលអាចបង្កើតកម្លាំងបន្ថែមបាន 19 HP បើប្រៀបធៀបនឹង Ferrari Roma។

ក្រៅពីមាន Performance ខ្លាំងជាងមុន Ferrari Amalfi ក៏មានលក្ខណៈពិសេសេមួយចំនួនទៀតដែរ ដូចជា ការបំពាក់ប្រព័ន្ធហ្វ្រាំង Brake-by-wire និង ប្រព័ន្ធហ្វ្រាំង ABS Evo System ខ្ជីពីម៉ូដែល Ferrari 296GTB​ ព្រមទាំង បំពាក់កាងក្រោយ Active Rear Wing ដែលអាចងើបឡើង និងលិបចុះវិញ ទៅតាមការបើកបរជាក់ស្តែង ទៀតផង។

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ Ferrari Amalfi ក៏មានបំពាក់មុខងារជំនួយការបើកបរ ADAS ជាច្រើនដែរ ដោយក្នុងនោះរួមមានទាំង ប្រព័ន្ធ Adaptive Cruise Control និង ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ (Surround View Monitor) ទៀតផង។ យ៉ាងណាមិញ សម្រាប់ការឌីហ្សាញរូបរាងវិញ ឡាន Ferrari Amalfi នៅតែមានភាពទាក់ទាញខ្លាំង ជាមួយនឹងការរចនាបែប Sleek និង ប្រណីត ឃើញហើយមិនស្រលាញ់ មិនបាននោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម