no-alternative title
no-alternative title

Suzuki ត្រៀមលក់ឡានអគ្គិសនីដំបូងនៅជប៉ុននាដើមឆ្នាំ 2026 ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ

ក្រុមហ៊ុន Suzuki Motor Corp បានប្រកាសកាលពីដើមសប្តាហ៍នេះថា រថយន្តដំណើរការដោយថាមពលអគ្គិសនីសុទ្ធដំបូងរបស់ខ្លួន នឹងបង្ហាញខ្លួនផ្លូវការណ៍នៅប្រទេសជប៉ុននាថ្ងៃទី 16 ខែមករា ឆ្នាំ 2026។ ហើយរថយន្តអគ្គិសនីដំបូងរបស់ Suzuki គឺមានឈ្មោះថា Suzuki eVitara ដែលជាប្រភេទឡាន SUV។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

eVitara នឹងត្រូវបាននាំចេញពីរោងចក្រផលិតរបស់ Suzuki នៅក្នុងប្រទេសឥណ្ឌា ទៅកាន់ទៅផ្សារបណ្តាប្រទេសជាង 100 នៅទូទាំងពិភពលោក។ រថយន្តអគ្គិសនីដំបូងរបស់ Suzuki នឹងមានតម្លៃចាប់ពីខ្ទង់ 3.99 លានយ៉េន ឬស្មើរនឹងប្រមាណ $27,000។ Suzuki eVitara អាចជិះបានចម្ងាយផ្លូវជាង 430 គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ប្រធានក្រុមហ៊ុន Suzuki លោក Toshihiro Suzuki បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា "យើងនឹងចូលទៅក្នុងទីផ្សាររថយន្តអគ្គិសនីជាមួយនឹងម៉ូដែល eVitara ហើយយើងសង្ឃឹមថានឹងបន្តបញ្ចេញរថយន្ត EV ដែលសមស្របបំផុតសម្រាប់ទីផ្សារនីមួយៗ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងចំណោមអតិថិជនរបស់យើង"។ Suzuki eVitara ត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងប្រទេសអ៊ីតាលីក្នុងខែវិច្ឆិកា ឆ្នាំ 2024 ដោយការបញ្ជាទិញមុនបានចាប់ផ្តើមរួចហើយនៅក្នុងទ្វីបអឺរ៉ុប។ Suzuki បាននិយាយថា "EVs អាចនឹងក្លាយទៅជាស្តង់ដារនាពេលអនាគត" ។

កាលពីខែមុននេះ Suzuki បានធ្វើប្រារព្ធពិធីមួយនៅរដ្ឋ Gujarat ប្រទេសឥណ្ឌា ក្នុងការដាក់បង្ហាញជាសារធារណៈនៅរថយន្ត eVitara SUV ដែលមានការចូលរួមពីប្រធានក្រុមហ៊ុន Suzuki និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi។ រថយន្តនេះត្រូវបានគេរំពឹងថា នឹងមានការនាំចេញក្នុងទ្រង់ទ្រាយធំបំផុតសម្រាប់រថយន្តអគ្គិសនីពីប្រទេសឥណ្ឌា។ កាលពីដើមឆ្នាំ 2026 នេះ Suzuki បាននិយាយថា ខ្លួនគ្រោងនឹងវិនិយោគលើទំហំទឹកប្រាក់ប្រមាណ 4 ពាន់ពាន់លានយ៉េន រហូតដល់បញ្ចប់បញ្ចីសារពើពន្ធក្នុងឆ្នាំ 2030 សម្រាប់ការអភិវឌ្ឍន៍រថយន្តអគ្គិសនី៕

 

ព័ត៌មានពាណិជ្ជកម្ម