រូបភាពរបស់ឡាន full-size SUV ស៊េរីថ្មីរបស់ក្រុមហ៊ុន leapmotor ត្រូវបានចែកចាយនៅលើប្រព័ន្ធអ៊ីនធឺណេត។ ឡាន SUV ស៊េរីថ្មីនេះ គឺស្ថិតក្នុងម៉ាក D-Series របស់ Leapmotor ដែលត្រូវបានគេស្គាល់ថាជា D16។ តាមប្រភពព័ត៌មានបានឲ្យដឹងថា Leapmotor D16 នឹងចូលក្នុងសង្វាក់ផលិតកម្មទ្រង់ទ្រាយធំនៅត្រីមាសដំបូងក្នុងឆ្នាំ 2026 ហើយនឹងធ្វើការចែកចាយនៅក្នុងឆមាសទីមួយក្នុងឆ្នាំដដែលនេះ។
Leapmotor D16 អាចមានតម្លៃចាប់ពីខ្ទង់ $42,100។ ជាមួយគ្នានេះ Leapmotor ត្រូវបានគេដឹងថា នឹងមានការប្រកាសចេញរថយន្តស្ថិតក្នុងម៉ាក D-Series របស់ខ្លួនចំនួនពីរម៉ូដែល ក្នុងនោះមានប្រភេទ full-size MPV និង full-size SUV នៅក្នុងឆ្នាំ 2026 ខាងមុខ។ យ៉ាងណាមិញ សម្រាប់ឈ្មោះហៅផ្លូវការណ៍រថយន្ត full-size SUV ថ្មីរបស់ Leapmotor គឺមិនទាន់ច្បាស់លាស់នៅឡើធយទេ ដោយប្រភពខ្លះហៅថា D16 រីមួយចំនួនទៀតហៅថា D19។
សូមរំលឹកថា កាលពីខែធ្នូ ឆ្នាំ 2026 ស្ថាបនិក Leapmotor លោក Zhu Jiangming បានប្រកាសថា ក្រុមហ៊ុនលោកនឹងធ្វើការផលិតនូវរថយន្តចំនួន 4 ស៊េរីដោយប្រើតួរអក្សរ A,B,C និង D នៅក្នុងរយះពេល 3 ឆ្នាំខាងមុខទៀត។ ដោយក្នុងនោះមានតម្លៃចាប់ពីខ្ទង់ $8,400 ទៅ $42,100 ដែលមានចំនួន 13 ទៅ 14 ម៉ូដែល។ ហើយសម្រាប់ម៉ូដែល D-Series នឹងមានតម្លៃចាប់ពីខ្ទង់ $28,100 ទៅ $42,100 ដែលប្រភេទរថយន្ត Super-luxury ដែលមានតម្លៃធូរថ្លៃ ឬ super-luxury products at affordable prices។
និយាយពីម៉ូដែល Leapmotor D16 ឬ D19 វិញ ត្រូវបានគេដឹងថា នឹងដំណើរការដោយប្រព័ន្ធខួរក្បាល Qualcomm Snapdragon 8797 ចំនួនពីរ ដែលមួយសម្រាប់ប្រើនូវកម្មវិធីក្នុងកាប៊ីន ឬ intelligent cockpit និងមួយសម្រាប់ប្រើជាមួយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ ឬ advanced driving assistance។ សម្រាប់គុណសម្បត្តិផ្សេងៗមួយចំនួនទៀតរបស់ D16 អាចនឹងត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ Leapmotor technology conference ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 16 ខែតុលា ឆ្នាំ 2025 ខាងមុខនេះ៕