no-alternative title
no-alternative title

ឡាន Mazda CX-70 ប្រភេទ Plug-in Hybrid 2026 ទើបចេញថ្មី មានតម្លៃធូរជាងមុន 1 ម៉ឺនដុល្លារ

ក្រុមហ៊ុន Mazda ទើបតែបានប្រកាសចេញឡាន SUV ខ្នាតកណ្តាលថ្មី គឺ Mazda CX-70 ស៊េរីឆ្នាំ 2026 សម្រាប់ទីផ្សារសហរដ្ឋ អាមេរិក ដោយមកលើកនេះធ្លាក់ថ្លៃជិត $10,000 ឯណោះ។ គួរឲ្យដឹងដែរថា Mazda CX-70 ស៊េរីឆ្នាំ 2026 ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី $42,000 សម្រាប់ប្រភេទប្រើម៉ាស៊ីនសាំង និង ចាប់ពី $44,000 សម្រាប់ប្រភេទប្រើម៉ាស៊ីន Plug-in Hybrid។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ Mazda CX-70 ប្រភេទ Plug-in Hybrid ស៊េរីមុន មានតម្លៃចាប់ពីខ្ទង់ $54,000 ដូច្នេះមានន័យថា ស៊េរីឆ្នាំ 2026 ធូរថ្លៃជាងមុនដល់ទៅ $10,000 ឯណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ Mazda CX-70 ប្រភេទម៉ាស៊ីនសាំង គឺប្រើម៉ាស៊ីនចំណុះ 3.3L Turbo ទំហំ 6 ស៊ីឡាំង ជាមួយនឹង ប្រព័ន្ធ Mild-Hybrid System មានកម្លាំងដល់ 340 HP និង កម្លាំងរមួល 500 NM ដំណើរការដោយប្រអប់លេខអូតូ 8 វគ្គ និង ប្រព័ន្ធបើកបរប៉ុង 2 (AWD) មកស្តង់ដារ តែម្តង ដែលអនុញ្ញាតឲ្យវាអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 6.3 វិនាទីប៉ុណ្ណោះ។

ចំណែកឯប្រភេទប្រើម៉ាស៊ីន Plug-in Hybrid វិញ គឺ ចំណុះ 2.5L ទំហំ 4 ស៊ីឡាំង ដំណើរការជាមួយម៉ូទ័រអគ្គិសនី 1 និង កញ្ចប់អាគុយ ទំហំ 17.8 kWh ដែលអាចបង្កើតកម្លាំងសរុបបាន 323 HP និង កម្លាំងរមួល 500 NM។ អ្វីដែលពិសេសនោះគឺ វាអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ដល់ 50 KM នៅពេលថាមពលអាគុយពេញ ផងដែរ។

បើនិយាយពី Option ដែលមានបំពាក់លើ Mazda CX-70 ថ្មីនេះ ក៏សម្បូរដែរ ដោយក្នុងនោះរួមមាន ដូចជា អេក្រង់កម្សានទំហំ 10.25 អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay ដោយមិនចាំបាច់ប្រើខ្សែ, Speaker ម៉ាក Bose, ប្រព័ន្ធម៉ាស៊ីនត្រជាក់ 3 តំបន់, ដំបូលកញ្ចក់ធំ Panoramic Moonroof និង ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ ជាដើម។

ចំណែកឯប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរវិញ ក៏មានច្រើនដែរ ដូចជា ប្រព័ន្ធហ្វ្រាំងអូតូ, មុខងារ Blind-spot និង មុខងារកំណត់ល្បឿនថេរ Adaptive Cruise Control ជាដើម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

ដោយ ប៉េងលីន
CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

ដោយ ប៉េងលីន
OPPO Find X9 Ultra អាចនឹងក្លាយជាស្មាតហ្វូនតែមួយគត់ដែលមានឡែន Periscope Telephoto ពីរគ្រាប់

OPPO Find X9 Ultra អាចនឹងក្លាយជាស្មាតហ្វូនតែមួយគត់ដែលមានឡែន Periscope Telephoto ពីរគ្រាប់

ដោយ ប៉េងលីន
ឡាន EV ស៊េរីថ្មី 7 ម៉ូដែលនេះ ត្រៀមចេញមកបញ្ឆេះកម្តៅទីផ្សារឡានអគ្គិសនីកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ

ឡាន EV ស៊េរីថ្មី 7 ម៉ូដែលនេះ ត្រៀមចេញមកបញ្ឆេះកម្តៅទីផ្សារឡានអគ្គិសនីកាន់តែខ្លាំងក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ភីកអាប់ BYD Shark នឹងចេញលក់នៅទីផ្សារប្រទេសចិនឆាប់ៗនេះ ជាមួយតម្លៃទាបជាងស្រុកខ្មែរ

ដោយ ប៉េងលីន
Zeekr 001 ម៉ូដែលថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍ថ្ងៃទី 11 ក្នុងខែតុលាជាមួយប្រព័ន្ធសាកភ្លើងកម្រិត 900V

Zeekr 001 ម៉ូដែលថ្មី នឹងបង្ហាញវត្តមានផ្លូវការណ៍ថ្ងៃទី 11 ក្នុងខែតុលាជាមួយប្រព័ន្ធសាកភ្លើងកម្រិត 900V

ដោយ ប៉េងលីន