no-alternative title
no-alternative title

Geely Galaxy Starshine 7 PHEV ដំណើរការដោយប្រព័ន្ធ NordThor Hybrid 2.0 នឹងមកដល់ឆាប់ៗខាងមុខនេះ

រថយន្ត Plug-in-hybrid sedan ស៊េរីថ្មី Galaxy Starshine 7 របស់ Geely នឹងមកដល់ទីផ្សារក្នុងពេលឆាប់ៗនេះ។ ហើយថ្មីៗនេះស្ថាប័ន MIIT ប្រទេសចិនបានធ្វើការបង្ហាញចេញនូវលក្ខណៈសម្បត្តិមួយចំនួនរបស់ឡាន PHEV sedan ស៊េរីថ្មីនេះរួចហើយដែរ។ បើតាមរូបភាពដែលបានទម្លាយចេញមកនេះ បានបង្ហាញថា Galaxy Starshine 7 នៅតែរក្សាភាសាឌីស្សាញរូបរាងដូចគ្នានឹងគ្រួសារ Starshine Series ដែរ។ ឡាន PHEV Sedan ថ្មីនេះ មានប្រវែងដងខ្លួនជិត 5 ម៉ែត្រ រួមនឹងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាជំនាន់ថ្មី NordThor Hybrid 2.0។

រូបភាពពាណិជ្ជកម្ម
no-alternative title

ទៅលើការឌីស្សាញផ្នែកខាងមុខរបស់ Galaxy Starshine 7 PHEV ថ្មីនេះ គឺមានភាពស្រដៀងគ្នាច្រើនទៅនឹងម៉ូដែល Galaxy Starshine 6 បច្ចុប្បន្ន ក្នុងនោះមានដូចជាការឌីស្សាញផ្នែកប៉ាណាមុខរាងបញ្ឍរបែបស្ទាយ Waterfall ជាមួយដៃទ្វារធម្មតា ហើយនៅផ្នែកខាងក្រោយមានការឌីស្សាញរំលេចសោភណ្ឌភាពដោយបណ្តុំចង្កៀងរចនាបែបស្លីមភ្ជាប់ជាមួយស្តុបអូសកាត់ពីម្ខាងទៅម្ខាង និងមានអក្សរ GEELY នៅកណ្តាល។ ជាមួយគ្នានេះ យើងក៏ឃើញមានសែនស័រកាមេរ៉ានៅលើថ្ពាល់ចំហៀង មានយ៉ាន់កងកាំរាយ សែនស័រ radar និងកញ្ចក់ឯកជនភាពជាដើម។ Galaxy Starshine 7 នឹងមានជម្រើសប្រើសម្បកកង់ខ្នាត 225/55R18/235/45R19។

ឡាន Plug-in-hybrid Sedan ជំនាន់ថ្មីនេះ មានបណ្តោយ 4,958mm/ ទទឹង 1,915mm/ កំពស់ 1,505mm និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 2,852mm។  Galaxy Starshine 7 PHEV មានទំងន់ 1,850kg និង 1,860kg អាស្រ័យទៅលើទំហំកញ្ចប់ថ្ម។ ចំពោះប្រព័ន្ធ NordThor AI hybrid 2.0  ជំនាន់ថ្មីដែលដំណើរការនៅលើ Starshine 7 គឺត្រូវពឹងផ្អែកទៅលើម៉ាស៊ីនសាំង 1.5L លេខ BHE15-BFN ដែលមានកម្លាំង 110 សេះ (82kW) និងភ្ជាប់ជាមួយកញ្ចប់ថ្មប្រភេទ  lithium iron phosphate រួមនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ។ យ៉ាងណាមិញសម្រាប់កំលាំងម៉ូទ័រ និងទំហំថ្មរបស់ Galaxy Starshine 7 នៅមិនទាន់បានបង្ហាញលម្អិតនៅឡើយទេ។

ងាកមកម៉ូដែល Galaxy Starshine 6 បច្ចុប្បន្ន ដែលដំណើរការដោយប្រព័ន្ធ NordThor Hybrid 2.0 វិញ គឺប្រើម៉ាស៊ីន 1.5L កំលាំង 82kW និងមានម៉ូទ័រអគ្គិសនីមួយកំលាំង 120kW រួមនឹងកញ្ចប់ថ្មទំហំ 8.5kWh និង 17kWh Lithium iron phosphate battery ដែលសាកភ្លើងពេញម្តងជាជិះបានចម្ងាយ 60km និង 125km ដោយប្រើថាមពលថ្មសុទ្ធ។ បច្ចុប្បន្នតម្លៃរបស់ Galaxy Starshine 6 គឺមានចន្លោះពី $12,025 ទៅ  $16,650  ចំនែក Galaxy Starshine 8 មានតម្លៃចន្លោះពី $16,300 ទៅ $21,900 នៅទីផ្សារប្រទេសចិន។ យ៉ាងណាមិញសម្រាប់តម្លៃរបស់ Galaxy Starshine 7 PHEV ថ្មីនៅមិនទាន់ដឹងនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន Epson ប្រារព្ធខួបលើកទី 50 នៃម៉ាកសញ្ញា បន្តពង្រីកវិសាលភាពនៅកម្ពុជា ជាមួយដំណោះស្រាយអាជីវកម្មដ៏ទូលំទូលាយ

ក្រុមហ៊ុន Epson ប្រារព្ធខួបលើកទី 50 នៃម៉ាកសញ្ញា បន្តពង្រីកវិសាលភាពនៅកម្ពុជា ជាមួយដំណោះស្រាយអាជីវកម្មដ៏ទូលំទូលាយ

ដោយ ប៉េងលីន
BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

ដោយ ប៉េងលីន
MG នឹងនាំយកឡានភីកអាប់ PHEV ថ្មីមកប្រជែងជាមួយ Ford Ranger និង BYD Shark 6 នៅប្រទេសអូស្រ្តាលីឆាប់ៗនេះហើយ

MG នឹងនាំយកឡានភីកអាប់ PHEV ថ្មីមកប្រជែងជាមួយ Ford Ranger និង BYD Shark 6 នៅប្រទេសអូស្រ្តាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Ford Bronco នៅចិន អាចប្រែកាយជាឡានទៅជាផ្ទះចល័តបាន ដោយចុចប៊ូតុងតែមួយប៉ុណ្ណោះ

ឡានអគ្គិសនី Ford Bronco នៅចិន អាចប្រែកាយជាឡានទៅជាផ្ទះចល័តបាន ដោយចុចប៊ូតុងតែមួយប៉ុណ្ណោះ

ដោយ ប៉េងលីន
Nissan កំពុងធ្វើការលើរថយន្ត Hybrid off-road SUV ថ្មីដើម្បីឆ្លើយតបនឹង Toyota 4Runner

Nissan កំពុងធ្វើការលើរថយន្ត Hybrid off-road SUV ថ្មីដើម្បីឆ្លើយតបនឹង Toyota 4Runner

ដោយ ប៉េងលីន
CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

ដោយ ប៉េងលីន