no-alternative title
no-alternative title

Xiaomi EV បំបែកកំណត់ត្រាថ្មី ដោយបានប្រគល់ឡាន 50,212 គ្រឿងកាលពីខែធ្នូកន្លងទៅនេះ

កាលពីខែធ្នូកន្លងទៅនេះ ក្រុមហ៊ុនផលិតឡាមអគ្គិសនី Xiaomi EV បានបំបែកកំណត់ត្រាថ្មីទៅលើការប្រគល់ឡានជូនដល់ដៃអតិថិជនរបស់ខ្លួនដែលបញ្ជាទិញកន្លងមក។ តាមរបាយការណ៌ដែលចេញដោយស្ថាប័ន CPCA របស់ប្រទេសចិន បានបង្ហាញថា ក្រុមហ៊ុននេះ បានប្រគល់ឡានបានរហូតដល់ទៅចំនួន 50,212 គ្រឿងកាលពីខែធ្នូកន្លងទៅ។ តួរលេខនេះ គឺខ្ពស់ជាងខែតុកលាដែលប្រគល់បាន 48,654 គ្រឿង និងមានកើនឡើងប្រចាំបាន 94.51% និងខ្ពស់ជាង 8.57% ធៀបនឹងខែវិច្ឆិកា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា កាលពីថ្ងៃទី 1 ខែមករានេះ ក្រុមហ៊ុន Xiaomi EV បានប្រកាសថា នៅក្នុងខែធ្នូតែមួយក្រុមហ៊ុនបានប្រគល់ឡានអោយអតិថិជនលើសពី 50,000 គ្រឿងហើយ ដែលនេះគឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន។ នៅក្នុងខែធ្នូនេះដែរ ទៅលើចំនួនម៉ូដែល YU7 គឺបានប្រគល់អោយអោយមអតិថិជនបាន 39,089 គ្រឿង និងមានការកើនឡើងជាងខែវិច្ឆិកាប្រគល់បានចំនួន 33,729 គ្រឿង។ សម្រាប់ម៉ូដែល SU7 វិញ ការប្រគល់គឺមានធ្លាក់ចុះបន្តិចសម្រាប់ខែធ្នូកន្លងទៅនេះ ដោយប្រគល់បានត្រឹមតែ 11,123 គ្រឿងប៉ុណ្ណោះ មានការធ្លាក់ចុះ 11.16% ប្រៀបធៀបជាមួយនិងខែវិច្ឆិកា។   

សូមជំរាបថា ថ្មីៗនេះ មានសារព័ត៌មានមួយឈ្មោះថា 36Kr បានរាយការណ៌នៅថ្ងៃទី 30 ខែធ្នូថា នៅឆ្នាំ 2026 ខាងមុខនេះ ក្រុមហ៊ុន Xiaomi EV បានត្រៀមប្រកាសចេញនូវឡានអគ្គិសនីស៊េរីថ្មីរបស់ខ្លួនចំនួន 4 ម៉ូដែល ហើយនៅក្នុងចំណោមឡានថ្មីទាំងនេះ ក៏នឹងមានម៉ូដែល EREV មួយផងដែរ។ សម្រាប់ឡានទាំងនោះមានដូចជា Facelifted SU7 sedan, ម៉ូដែលណិសេស SU7, ឡាន EREV SUV 5 កៅអី និងឡាន EREV SUV 7 កៅអី។ 

 

ព័ត៌មានពាណិជ្ជកម្ម