
រថយន្តអគ្គិសនីស៊េរីថ្មីឆ្នាំ 2026 Mazda CX-6e SUV នឹងចូលរួមក្នុងគ្រួសារឡាន SUV ក្នុងប្រទេសអូស្ត្រាលីនៅឆ្នាំ 2026។ Mazda CX-6e SUV ឆ្នាំ 2026 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការ Brussel Auto Show កាលពីសប្តាហ៍មុន និងត្រូវត្រៀមចូលទៅក្នុង ហាងដាក់បង្ហាញផ្លូវការណ៍ក្នុងតំបន់ក្នុងឆ្នាំ 2026 រួមជាមួយនឹងម៉ូដែល Mazda 6e sedan។
Mazda CX-6e SUV 2026 ម៉ូដែល RWD ដែលបានផលិតនៅរោងចក្រប្រទេសចិន គឺជាកំណែថ្មីពីម៉ូដែល Mazda EZ-60 ដែលបានលក់នៅទីផ្សារប្រទេសចិន សម្រាប់ការដាក់លក់នៅក្នុងទីផ្សារអឺរ៉ុប និងអូស្ត្រាលី។ Mazda EZ-60 គឺជាផលិតផលដែលត្រូវបានផលិតដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនជប៉ុន Mazda និងក្រុមហ៊ុនចិន Changan Automobile។

Mazda CX-6e SUV 2026 ត្រូវបានផលិតដោយប្រើប្រព័ន្ធគ្រោងឆ្អឹង EPA electric-car architecture បង្កើតឡើងដោយ Changan Automobile ដែលត្រូវបានប្រើនៅលើម៉ូដែល Deepal S07 ដែលជា mid-size SUV ដែលបានប្រកាសចេញលក់នៅអូស្ត្រាលីកាលពីឆ្នាំ 2025។ CX-6e SUV មានបណ្តោយ 4,850mm/ ទទឹង 1,935mm/កំពស់ 1,620mm ដែលមានបណ្តោយវែងជាងបន្តិច ប៉ុន្តែ តូច និងទាបជាង Tesla Model Y បន្តិច។

Mazda CX-6e 2026 មានទំហំវិមាត្រស្ថិតនៅចន្លោះម៉ូដែល Mazda CX-60 និង CX-80។ នៅក្នុងទីផ្សារអូស្ត្រាលី Mazda CX-6e SUV បំពាក់កញ្ចប់ថ្មទំហំ 78kWh ប្រភេទ Lithium-iron-phosphate (LFP) ដូចគ្នានឹងម៉ូដែល Mazda 6e sedan ដែលខុសគ្នាពីម៉ូដែល Mazda CZ-60 ដែលប្រើកញ្ចប់ថ្មទំហំ 68.8kWh និង 80kWh ប្រភេទថ្ម nickel-manganese-cobalt (NMC)។ តាមស្តង់ដារ European WLTP lab-test standard បង្ហាញថា CX-6e SUV 2026 អាចបើកបរបានចម្ងាយផ្លូវ 483km នៅពេលសាកភ្លើងពេញម្តង និងអាចសាកភ្លើងចូលលឿនតាមបច្ចេកវិទ្យា DC Fast Charging 195kW ដែលសាកភ្លើងពី 10 ទៅ 80% ចាយពេលខ្ទង់ 24 នាទី។

ឡានអគ្គិសនី SUV ស៊េរីថ្មីនេះដំណើរការដោយម៉ូទ័រអគ្គិសនីមួយមានកម្លាំង 190kW និងកម្លាំងរមួល 290N.m ដូចគ្នានឹងម៉ូដែល Mazda 6e ដែលអាចជាន់សន្ទុះល្បឿនពី 0-100km/h ចាយពេលខ្ទង់ 7.9 វិនាទី។ ក្នុងកាប៊ីនរបស់ Mazda CX-6e SUV គឺមានការឌីស្សាញដូចគ្នានេះម៉ូដែល Hyundai Elexio ដែរ ដោយក្នុងនោះមានអេក្រង់កម្សាន្តដែលឌីស្សាញជាទ្រវែងមានទំហំ 26.45-inch និងមានអេក្រង់បង្ហាញព៌ត័មានជាប្រភេទ Head-up-display។ Mazda CX-6e SUV ប្រើប្រាស់យ៉ាន់កង់ទំហំ 21-inch, ជាមួយប្រព័ន្ធ electronically-controlled dampers និង Speaker សំឡេងចំនួន 23 គ្រាប់ រួមនឹង Speaker នៅជាប់ក្បាលកៅអី រួមនឹងប្រើប្រព័ន្ធកាមេរ៉ាមើលក្រោយជាប្រភេទ digital-side camera។

Mazda CX-6e SUV 2026 អាចនឹងមានតម្លៃខ្ទង់ $55,000 ក្នុងទីផ្សារអូស្ត្រាលី (តម្លៃមិនទាន់បូកពន្ធ) ដែលតម្លៃនេះ គឺថ្លៃជាងម៉ូដែល Deepal S07 និងថ្លៃជាងម៉ូដែល BYD Sealion 7 ដែលមានតម្លៃខ្ទង់ $54,000 ប៉ុន្តែធូរថ្លៃជាងម៉ូដែល Tesla Model Y ដែលមានតម្លៃខ្ទង់ $58,900៕





