no-alternative title
no-alternative title

Chery Galaxy A7 ម៉ូដែល Long-range ថ្មីបំពាក់កញ្ចប់ថ្មទំហំធំអាចបើកដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 175km

Chery Galaxy A7 ម៉ូដែល Long-Range ថ្មី ត្រូវបានចុះបញ្ចីលក់ផ្លូវការណ៍ពីស្ថាប័ន China’s Ministry of Industry and Information Technology ហៅកាត់ថា “MIIT” ។ បើតាមបញ្ចីរបស់ MIIT បានបង្ហាញថា Galaxy A7 Long-Range អាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 175km តាមស្តង់ដារ CLTC។ ក្នុងបញ្ចីដដែល បានបង្ហាញទៀតថា Galaxy A7 Long-Range ថ្មីនេះ បន្តប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹង Geely Electric Architecture ដូចគ្នានឹងម៉ូដែលស្តង់ដារ Galaxy A7 PHEV ដែលបានប្រកាសចេញលក់កាលពីខែសីហា ឆ្នាំ 2025 ដែលមានតម្លៃចាប់ពីខ្ទង់ $12,300 ទៅ $17,190 នៅទីផ្សារប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ទៅលើការឌីស្សាញរូបរាងខាងក្រៅរបស់ Long-Range ថ្មីនេះ គឺមុនខុសគ្នានឹងម៉ូដែលស្តង់ដារ Galaxy A7 PHEV ដែលចេញក្នុងឆ្នាំ 2025 នោះទេ។ រថយន្តអគ្គិសនី sedan នេះមានបណ្តោយតួរខ្លួន 4,918mm/ទទឹង 1,905mm/ កំពស់ 1,495mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,845mm។ Galaxy A7 Long-Range Version បំពាក់កញ្ចប់ថ្មទំហំធំដល់ 28.3kWh ប្រភេទ Lithium Iron Phosphate Chemistry ធៀបនឹងម៉ូដែល Galaxy A7 PHEV ចេញឆ្នាំមុនដែលមានជម្រើសថ្មទំហំ 8.5kWh និង 18.4kWh។ 

 

ជាមួយនឹងការបង្កើតទំហំថ្មធំជាងមុននេះ ក៏ធ្វើឲ្យម៉ូដែល Galaxy A7 Long-range ថ្មីនេះ កើនទំងន់ឡើងដល់ 1,775kg ធៀបនឹងម៉ូដែលឆ្នាំមុនដែលមានទំងន់ 1,599kg សម្រាប់ម៉ូដែល 70km EV (8.5kWh) និង 1,735kg សម្រាប់ម៉ូដែល 150km EV (18.4kWh) ។ Galaxy A7 Long-Rang Version បន្តប្រើម៉ាស៊ីនសាំង 1.5-Litre Plug-in-Hybrid ដែលមានកម្លាំង 82kW ដូចម៉ូដែលឆ្នាំ 2025 ដដែល។ ប៉ុន្តែ នៅលើបញ្ចីរបស់ MIIT មិនបានបញ្ជាក់លម្អិតពីម៉ូទ័រអគ្គិសនីដែលប្រើនៅលើ Galaxy A7 Long-Range នោះទេ ប៉ុន្តែ នៅលើម៉ូដែល Galaxy A7 PHEV ចេញឆ្នាំ 2025 គឺបំពាក់ម៉ូទ័រអគ្គិសនីមួយកម្លាំង 175kW។

 

សូមបញ្ជាក់ថា Galaxy A7 PHEV ឆ្នាំ 2025 ដែលចេញកាលពីខែសីហា ត្រូវបានធ្វើការផលិតឡើងដោយប្រើប្រព័ន្ធគ្រោងឆ្អឹង GEA new-energy platform និងដំណើរការដោយប្រព័ន្ធ EM AI Super Hybrid 2.0 System របស់ Geely ផ្ទាល់។ ប្រព័ន្ធនេះជួយសន្សំសំចៃការប្រើប្រាស់សាំងបានច្រើនដោយធ្វើឲ្យម៉ាស៊ីនស៊ីសាំងប្រមាណ 2.6L/100km សម្រាប់ម៉ូដែល 70km EV (8.5kWh) និង 2.8L/100km សម្រាប់ម៉ូដែល 150km EV (18.4kWh)។ សម្រាប់ Galaxy A7 PHEV (18.4kWh) គាំទ្រប្រព័ន្ធសាកភ្លើងចូលល្បឿនលឿន DC Fast Charging ដែលអាចសាកភ្លើងចូលពី 30 ទៅ 80% ប្រើពេលខ្ទង់ 18 នាទី។ 

Galaxy A7 Long-range Version 2026 នឹងប្រកាសចេញផ្លូវការណ៍នៅក្នុងប្រទេសចិនឆាប់ៗនេះ បន្ទាប់ពីទទួលបានការចុះបញ្ជី បើកភ្លើងខៀវផ្លូវការណ៍ពីស្ថាប័ន MIIT របស់ប្រទេសចិន។ ទោះជាយ៉ាងណាសម្រាប់ព័ត៌មានលម្អិតផ្សេងៗទៀត រួមនិងតម្លៃផ្លូវការណ៍នៅមិនទាន់បានបង្ហាញនៅឡើយទេក្នុងពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម