no-alternative title
no-alternative title

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ថ្មីៗនេះ ក្រុមហ៊ុន Toyota ទើបតែបានបង្ហាញចេញជាផ្លូវការនូវឡាន Toyota Corolla L ស៊េរីថ្មី ប្រភេទតួវែង សម្រាប់ទីផ្សារប្រទេសចិន ដោយម៉ូដែលថ្មីនេះ គឺមិនត្រឹមតែផ្តល់ឲ្យនូវកាប៊ីនខាងក្នុងធំទូលាយនោះទេ គឺថែមទាំងមានការអាប់ដេត Option ប្រើប្រាស់កាន់តែទំនើបៗផងដែរ។ ជាមួយនិងវត្តមានម៉ូដែលថ្មីនេះ គឺមានតម្លៃចាប់ពីខ្ទង់ $17,500 ឡើងទៅ។ សម្រាប់ទីផ្សារប្រទេសចិន ឡាន Toyota ថ្មីនេះ ត្រូវបានប្រើឈ្មោះចំនួន 2 គឺ Corolla L ដែលជាការសហការណ៍ផលិតរវាង ក្រុមហ៊ុន FAW Toyota និង Levin L ផលិតដោយ GAC Toyota។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Corolla L ដែលជាការសហការណ៍ផលិតរវាងក្រុមហ៊ុន FAW Toyota និងម៉ូដែល Levin L ដែកត្រូវបានផលិតដោយ GAC Toyota នេះ គឺមានផ្តល់ជម្រើសម៉ាស៊ីនចំនួន 2 ដូចគ្នា:

ទី 1 ម៉ាស៊ីនសាំង ចំណុះ 1.2L Turbo កម្លាំង 114 HP

ទី 2 ម៉ាស៊ីនសាំង ចំណុះ 2.0L ទំហំ 4 ស៊ីឡាំង កម្លាំង 170 HP

និង ទី 3 ម៉ាស៊ីន Hybrid ចំណុះ 1.8L កម្លាំង 135 HP

គ្រប់ជម្រើសម៉ាស៊ីនទាំងអស់ ដំណើរការដោយប្រអប់លេខអូតូ CVT និង ប៉ុង 1 (FWD)។ បើប្រៀបធៀបជាមួយនឹង ឡាន Corolla ធម្មតា ប្រភេទតួវែងនេះ មានប្រវែងវែងជាងមុន 50mm ដែលធ្វើឲ្យនូវកាប៊ីនខាងក្នុងធំទូលាយជាងមុន ផងដែរ ពោលគឺមានប្រវែងពីកង់មុខទៅកង់ក្រោយ 2,75m។

មិនតែប៉ុណ្ណោះ វាក៏មាន Option ទំនើបៗដូចជា អេក្រង់កម្សាន្ត Touchscreen ធំ ទំហំ 12.9 អ៊ីញ អមដោយកុងទ័រឌីជីថល 8.8 អ៊ីញ, ឌីហ្សាញប្លុកបញ្ជាផ្នែកកណ្តាលឡើងវិញ, បំពាក់ពូកស្បែកថ្មី ហើយមានប្រព័ន្ធជំនួយការបើកបរ Toyota Safety Sense 3.0 មកស្តង់ដារ ទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម