no-alternative title
no-alternative title

Nissan Z Flagship Sport Car 2027 នឹងប្រើម៉ាស៊ីន 3.0-Liter Twin-Turbo V6 កាន់តែខ្លាំងជាងជំនាន់មុន

Nissan Z គឺជាប្រភេទរថយន្ត Flagship Sport Car ដែលមានការឌីស្សាញយ៉ាងប្រណិតទាក់ទាញ ដែលត្រូវបានក្រុមហ៊ុន Nissan បានធ្វើការចេញលក់កាលពីជាង 4 ឆ្នាំមុន។ ហើយនៅពេលនេះ Nissan Z ក៏ទទួលបានការធ្វើបច្ចុប្បន្នភាពជាមួយម៉ូដែលថ្មីឆ្នាំ 2027 ជាមួយនឹងការឌីស្សាញរូបរាងបែបថ្មីតាមរចនាបថ Iconic Sport Car របស់ Nissan កាន់តែមានភាពប្រណិត និងទាន់សម័យជាងមុន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Nissan Z ជំនាន់ថ្មីឆ្នាំ 2027 ត្រូវបានក្រុមហ៊ុននាំយកទៅដាក់តាំងបង្ហាញនៅក្នុងកម្មវិធី Tokyo Auto Salon កាលពីសប្តាហ៍មុននៅប្រទេសជប៉ុន។ Flagship Sport Car ជំនាន់ថ្មីរបស់ក្រុមហ៊ុនជប៉ុនមួយនេះ ត្រូវបានគេដឹងថា នឹងមានការកែប្រែផ្នែករចនារូបរាងខាងក្រៅថ្មី និងបង្កើនអនុភាពកម្លាំងម៉ាស៊ីនកាន់តែខ្លាំងជាងម៉ូដែលមាននៅលើទីផ្សារបច្ចុប្បន្ន។ 

ក្រុមហ៊ុន Nissan មិនបានបញ្ជាក់ពីការបង្ហាញវត្តមានរបស់ Nissan Z (2027) នៅក្នុងបន្ទប់តាំងបង្ហាញក្នុងប្រទេសអូស្រ្តាលីនោះទេ ប៉ុន្តែ រថយន្ត Sport Car ជំនាន់ថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងបន្ទប់តាំងបង្ហាញក្នុងប្រទេសជប៉ុន (Japanese Showroom) នាពាក់កណ្តាលឆ្នាំ 2026 នេះ។

ការឌីស្សាញផ្នែកខាងមុខរបស់ Nissan Z (2027) គឺមានការកែប្រែខុសពីម៉ូដែលបច្ចុប្បន្ន ដូចជាការផ្លាស់ប្តូរផ្នែកឆ្អឹងប៉ាណាពីរាងក្រឡាចតុកោណមករាងផ្តេកទ្រវែងរន្ធប្រហោងធំជាងមុន និងមានរបាកាត់កណ្តាលដូចគ្នានឹងពណ៌នៃតួររថយន្ត ដែលមើលទៅឃើញស្អាត និងទាក់ទាញជាងមុន។ ហើយការផ្លាស់ប្តូរថ្មីមួយទៀត គឺការប្រើយ៉ាន់កង់រំលេចជាពីរពណ៌ គឺខ្មៅជាមួយនឹងទឹកប្រាក់ ហើយនិងដង្កៀបហ្វ្រាំងពណ៌ក្រហម។

បន្ថែមពីនេះ Nissan Z ឆ្នាំ 2027 ក៏ទទួលបានពណ៌បៃតងថ្មីហៅថា ‘Unryu Green’ ដែលជាជាពណ៌ថ្មីដ៏លេចធ្លោរបស់ Nissan ដែលពណ៌ថ្មីនេះ ទទួលបានការបំផុសគំនិតចេញពីពណ៌បៃតងហៅថា ‘Grand Prix Green’ ដែលមានលើរថយន្តម៉ូដេល S30-series Z coupes ក្នុងដើមទសវត្សរ៍ឆ្នាំ 1970។

ជាមួយនឹងការកែប្រែផ្នែកឌីស្សាញរូបរាងខាងក្រៅ និងជម្រើសពណ៌ថ្មីហើយ Nissan Z ជំនាន់ថ្មីឆ្នាំ 2027 ក៏ទទួលបានការធ្វើបច្ចុប្បន្នថ្មីជាមួយម៉ាស៊ីនដ៏មានអនុភាពប្រភេទម៉ាស៊ីនសាំង V6 Twin-turbo ទំហំ 3.0-Liter ដែលមានកម្លាំង 298kW និងកម្លាំងរមួល 475N.m ដែលភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខដៃ 6 វគ្គ ឬប្រអប់លេខអូតូ 9 វគ្គ។ ទោះជាយ៉ាងណាសម្រាប់ព័ត៌មានលម្អិតផ្សេងៗទៀត និងតម្លៃរបស់ Nissan Z Flagship Sport Car ឆ្នាំ 2027 ក្រុមហ៊ុនមិនទាន់បញ្ជាក់ឲ្យដឹងនោះទេក្នុងពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម