no-alternative title
no-alternative title

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

យោងតាមក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia នៅថ្ងៃនេះ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី 15 ខែមករា ឆ្នាំ 2026 នេះតទៅ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា នឹងមានការប្រើប្រាស់ជាផ្លូវការជាមួយអត្តសញ្ញាណថ្មី (CIS) ដែលនេះគឺជាការផ្លាស់ប្តូររូបរាងថ្មីលើកដំបូងបង្អស់របស់ក្រុមហ៊ុន ចាប់តាំងពីឆ្នាំ 2009 មក។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្លាកសញ្ញាថ្មីរបស់យើងត្រូវបានបំផុសគំនិតយ៉ាងជ្រាលជ្រៅពី សត្វត្រយ៉ង ដែលជាបក្សីជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ។ ក្នុងវប្បធម៌ខ្មែរ សត្វត្រយ៉ងគឺជាតំណាងនៃ ការការពារ ភាពរឹងមាំ និងសិរីសួស្តី ។ ស្លាកសញ្ញាថ្មីនេះ មានចំពុះបក្សីងើបឡើងលើក្នុងមុំ 45 ដឺក្រេ ដែលបង្ហាញពីការរីកចម្រើនទៅមុខឥតឈប់ឈរ ហើយនិងមានការរួមបញ្ចូលគ្នារវាង រោមសត្វ 18 ជាមួយនឹងរូបរាង ស្លាបកង្ហារម៉ាស៊ីនយន្តហោះ ដែលជានិមិត្តរូបនៃថាមពលខ្លាំងក្លា រួមនិងការហោះហើរបានចម្ងាយឆ្ងាយ ។

ទន្ទឹមនឹងការផ្លាស់ប្តូរអត្តសញ្ញាណនេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាក៏កំពុងពង្រីកបន្ថែមនូវចំនួនយន្តហោះរបស់យើងផង ដែរ។ យោងតាមការបញ្ជាក់់ខាងលើនេះ អោយដឹងទៀតថា នៅក្នុងឆ្នាំ 2025 ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ទទួលបានយន្ត ហោះ ATR72-600 ចំនួន 3 គ្រឿង ហើយនឹងបានបញ្ជាទិញយន្តហោះ Boeing 737 MAX 8 ចំនួន 20 គ្រឿង ក៏ដូចជា COMAC C909 ចំនួន 20 គ្រឿងបន្ថែមទៀតផងដែរ។ ជាមួយនឹងប្រាក់ចំណេញ 3 ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ 2023 ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ជឿជាក់យ៉ាងមុតមាំក្នុងការបម្រើលោកអ្នកឱ្យកាន់តែប្រសើរឡើង ។

 

ព័ត៌មានពាណិជ្ជកម្ម