no-alternative title
no-alternative title

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

សម្ព័ន្ធមិត្តក្រុមហ៊ុនវិនិយោគទុនរួមគ្នា Dongfeng Nissan បានបញ្ចេញរថយន្តអគ្គិសនីស៊េរីថ្មីម៉ូដែល NX8 ដើម្បីប្រកូតប្រជែងទីផ្សាររថយន្ត mid-size SUV។ រថយន្តអគ្គិសនីប្រភេទ 5-កៅអីស៊េរីថ្មីនេះ មានតួរខ្លួនប្រវែង 4,870mm/ ទទឹង 1,920mm/ កម្ពស់ 1,680mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,917mm។ Nissan NX8 ប្រើប្រាស់ទម្រង់ឌីស្សាញបែប V-Motion របស់ Nissan ដែលមានការធ្វើបច្ចុប្បន្នភាពប្រព័ន្ធភ្លើង Star Halo Light ដល់ប្រវែង 2.4 ម៉ែត្រ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការឌីស្សាញរូបរាងខាងក្រៅរបស់ Nissan NX8 មានលក្ខណៈបែបស្លីម ស្រស់ស្អាត ជាមួយចង្កៀង Daytime running light រចនាជាបន្ទាប់ស្លីមអូសកាត់ក្បាលរថយន្ត បណ្តុំចង្កៀងមុខរចនាបែប Matrix-style headlight នៅលើប៉ាណាមុខបិទជិតដោយមានស្លាកសញ្ញា Nissan នៅកណ្តាល និងមានរន្ធលំហូរខ្យល់នៅខាងក្រោម។ ចំនែកភ្លើងខាងក្រោយវិញ បានប្រើប្រាស់នូវបណ្តុំអំពូល LED ចំនួន 2064 គ្រាប់ដែលអាចធ្វើការផ្លាស់ប្តូរទម្រង់បំភ្លឺបានថែមទៀតផង។ 

Nissan NX8 ក៏មានបំពាក់នៅប្រព័ន្ធសែនស័រ LiDAR នៅលើដំបូល និងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Smart driving system ដែលរួមមានប្រព័ន្ធជំនួយការបើកបរ NOA ដែលមានលទ្ធភាពអាចដំណើរការបានទាំងនៅក្នុងក្រុង និងលើផ្លូវ Highway ក៏ដូចជាមុខងារជំនួយការចូលចតឆ្លាតវៃ “Intelligent parking assistant” ផងដែរ។ នៅផ្នែកខាងក្នុងរបស់ Nissan NX8 មានបំពាក់នូវប្រព័ន្ធអេក្រង់ចំនួនពីរជាប់គ្នា Dual-screen layout លាតពីផ្នែកកណ្តាលដល់ខាងមុខអ្នករួមដំណើរកៅអីខាងមុខ រួមជាមួយនឹងប្រព័ន្ធបង្ហាញនៅលើកញ្ចក់ដំបូលខាងមុខ Head-up display។

រថយន្តអគ្គិសនីជប៉ុនកាត់ចិនស៊េរីថ្មីនេះ មានជម្រើសពីរម៉ូដែល គឺម៉ូដែលប្រើអគ្គិសនីសុទ្ធ (BEV) និងម៉ូដែលប្រើម៉ាស៊ីនលាយអគ្គិសនី (EREV)។ ដោយម៉ូដែល range-extended (EREV) មានបំពាក់ម៉ាស៊ីនសាំង 1.5T turbocharged កម្លាំង 109kW ដើរតួរជាម៉ាស៊ីនសាកភ្លើង។ ចំនែកការបើកបរវិញត្រូវពឹងផ្អែកទៅលើប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកម្លាំង 195kW (241hp)។ កម្លាំងម៉ូទ័រអគ្គិសនីរបស់ NX8 អាចដំណើរការទៅបានដោយពឹងផ្អែកលើកញ្ចប់ថ្ម Lithium iron phosphate ដែលអាចជាន់ល្បឿនលឿនបំផុត Top Speed បានដល់ 180km/h ហើយអាចបើកបរដោយអគ្គិសនីសុទ្ធបានចម្ងាយ 102km និង 185km។

ចំនែក Nissan NX8 ប្រើអគ្គិសនីសុទ្ធវិញ មានបំពាក់ប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ មានជម្រើសកម្លាំង 215kW (288hp) ឬ 250kW (335hp) និងគាំទ្រនូវប្រព័ន្ធភ្លើងកម្លាំង 800V high-voltage ជាមួយបច្ចេកវិទ្យាថ្មជំនាន់ថ្មី CATL lithium iron phosphate  cells ដែលមានលទ្ធភាពគាំទ្រការសាកភ្លើងល្បឿន 5C Fast Charging។ ម៉ូដែលអគ្គិសនីសុទ្ធនេះ ក៏អាចជាន់ល្បឿនបានដល់ 180km/h ផងដែរ ហើយការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយពី 580km/565km និង 650km/630km។

Nissan NX8 ត្រៀមបង្ហាញខ្លួនជាសាធារណៈនៅឆមាសទីមួយនៃឆ្នាំ 2026។ សូមបញ្ជាក់ថា Nissan NX8 គឺជារថយន្ត SUV NEV សម្រាប់ទីផ្សារបរទេសដំបូងគេដែលគាំទ្រនូវប្រព័ន្ធភ្លើង 800V high-voltage platform និងបច្ចេកវិទ្យាសាកថ្មលឿនបំផុត 5C Ultra-Fast Charging technology។ ទោះជាយ៉ាងណា Dongfeng Nissan មិនទាន់បញ្ជាក់ពីតម្លៃផ្លូវការណ៍របស់ Nissan NX8 នៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម