
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា Onvo ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Nio នឹងមានការប្រកាចេញនូវម៉ូដែលពិសេសរបស់ L60 electric SUV នៅថ្ងៃស្អែកនេះហើយ ខណដែលម៉ូដែលពិសេសរបស់ Firefly គឺមានការប្រកាសចេញនៅថ្ងៃនេះ។ ទៅលើ Special edition របស់ Onvo L60 នេះ ត្រូវបានក្រុមហ៊ុននេះបញ្ជាក់នៅលើបណ្តាញសង្គម Weibo ថា នឹងមានការប្រគល់ជូនអិតិថិជននៅថ្ងៃទី 16 ខែមករានេះតែម្តង។
ក្រុមហ៊ុន Onvo បានហៅម៉ូដែលនេះថា "Ma Dao Cheng Gong" (马到成功) ដែលមានន័យជាភាសាចិនថា គឺសម្រាបភាពជោគជ័យ និងដំណើការរលូនទៅមុខ។ ពាក្យនេះ គឺក្រុមហ៊ុនចេញមកអោយស្របទៅលើការអបអរពិធីបុណ្យចូលឆ្នាំចិន Chinese New Year ដែលជាពិធីបុណ្យធំជាងគេប្រទេសចិន ដែលឆ្នាំនេះជាឆ្នាំសេះ និងចាប់ផ្តើមពីថ្ងៃទី 17 ខែកុម្ភៈខាងមុខនេះ។ នៅពេលនេះ ម៉ូដែលពិសេសរបស់ L60 នេះ គឺមានដាក់តាំងនៅតាមហាងលក់ឡាន Onvo showrooms ជាច្រើនហើយ។

សម្រាប់ម៉ូដែលនេះ គឺជាម៉ូដែលពិសេសចុងក្រោយរបស់ Onvo បន្ទាប់ពីការបង្ហាញម៉ូដែលមុន Violet Edition និង Black Knight Edition។ សូមជំរាបថា ឡាន L60 SUV 5 កៅអីនេះ គឺបានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី 19 ខែកញ្ញាឆ្នាំ 2024 ហើយបន្តមកនៅថ្ងៃទទី 19 ខែកញ្ញាឆ្នាំ 2025 ក្រុមហ៊ុន Onvo បានប្រកាចេញនូវម៉ូដែលថ្មីរបស់ L60 សម្រាប់ខួប 1 ឆ្នាំផងដែរ។





