
ក្រុមហ៊ុន Chery Automobile ត្រូវបានគេរាយការណ៍ថា នឹងមានការប្រកាសចេញឡាន Plug-in-hybrid Pickup truck ute ដំបូងគេដែលដំណើរការដោយប្រើម៉ាស៊ីនម៉ាស៊ូតនៅទីផ្សារអូស្ត្រាលីក្នុងត្រីមាសទី 4 ក្នុងឆ្នាំ 2026 នេះ។ ឡាន PHEV Pick up ute ម៉ូដែលថ្មីនេះ ត្រូវបានគេដឹងថា មានលេខកូដម៉ូដែល “KP31”។
ដោយពីមុន ឡាន Pickup truck ម៉ូដែលថ្មីនេះ គឺត្រូវបាន Chery ធ្វើការប្រកាសចេញនៅទីផ្សារប្រទេសចិន ដោយមានឈ្មោះថា Rely P3X។ ម៉ូដែលនេះដំណើរការដោយម៉ាស៊ីន 2.5-liter ICE និងមានសមត្ថភាពអាចដឹកទំងន់នៅគ្រែដឹកខាងក្រោយបាន 1 តោន។
ដោយឡែកសម្រាប់ម៉ូដែលថ្មី KP31 ដែលត្រៀមប្រកាសចេញលក់នៅទីផ្សារអូស្ត្រាលីនាចុងឆ្នាំ 2026 នេះ ត្រូវបានគេដឹងថានឹងនៅតែរក្សាការបំពាក់នូវម៉ាស៊ីនម៉ាស៊ូត 2.5-Liter turbocharged engine ដដែល ប៉ុន្តែ ជាប្រភេទម៉ាស៊ីន Plug-in-hybrid និងមានជំនួយប្រព័ន្ធដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនី ដែលមានប្រព័ន្ធអនុភាពថាមពលខាងក្នុងខ្លាំងជាង Rely P3X ប្រមាណ 47% និងសន្សំសំចៃការប្រើប្រាស់ប្រេងប្រសើរជាងប្រមាណ 10%។

Chery បានអះអាងថា ឡាន Pick up PHEV ute ថ្មីនេះ មានការកាត់បន្ថយរំញ័របានល្អជាងម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូតស្តង់ដារប្រហែល 30%។ ទៅលើសមត្ថភាពដឹកទំងន់នៅលើគ្រែដឹកខាងក្រោយ គឺបានដល់ 1 តោន និងអាចអូសសណ្តោងទំងន់បានដល់ 3.5 តោន។

ទោះជាយ៉ាងណាសម្រាប់អនុភាពនៃកម្លាំងម៉ូទ័រអគ្គិសនីដែលបំពាក់នៅលើ KP31 ute មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែ ម៉ូដែលថ្មីដែលប្រើម៉ាស៊ីនម៉ាស៊ូត (diesel-PHEV) ត្រូវបានគេដឹងថា ដំណើរការដោយប្រព័ន្ធបើកបរប៉ុងពីរ ឬ 4WD និងមានកញ្ចប់ថ្មអគ្គិសនីបំពាក់នៅលើភ្លៅខាងក្រោយ។

Chery KP31 Diesel-PHEV អាចនឹងប្រវែងតួរខ្លួន 5,610mm / ទទឹង 1,920mm/កម្ពស់ 1,925mm និងប្រើសម្បកកង់ប្រភេទ all-terrain tires ខ្នាត 285/70 R17។ ជាមួយគ្នានេះ Chery ក៏នឹងមានការបន្ថែមនូវម៉ូដែលប្រើម៉ាស៊ីនសាំង (Petrol-Plug-in-hybrid) មួយទៀតសម្រាប់ KP31 ute នៅក្នុងឆ្នាំ 2027៕





