ក្រុមហ៊ុន AWS Cambodia ដែលចែកចាយនូវបណ្តាញប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា នៅព្រឹក ថ្ងៃទី 3 ខែមេសា ឆ្នាំ 2015 នេះ បានបើកសិក្ខាសាលាមួយ ដើម្បីផ្សព្វផ្សាយពីបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន CISCO ។
សិក្ខាសាលានេះ បានធ្វើឡើង នៅក្នុងសណ្ឋាគារ អ៉ីនធើខនធីណិតថល ក្រោយប្រធានបទ « Cisco SBTG Pre-Sale Deep Drive» ក្នុងនោះក៏មានការចូលរួមពីតំណាងក្រុមហ៊ុនដៃគូនានា នៅក្នុងប្រទេសកម្ពុជាផងដែរ ។
តំណាងអ្នកជំនាញ របស់ក្រុមហ៊ុន Cisco មកពីប្រទេសថៃ ដែលជាវាគ្មិន នៅក្នុងសិក្ខាសាលានេះ បានលើកឡើងថា បច្ចេកវិទ្យារបស់ Cisco កំពុងពេញនិយម ក្នុងការប្រើប្រាស់នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា នៅពាសពេញសាកលលោក ហើយថា ការបង្ហាញពីបច្ចេកវិទ្យាថ្មីៗ របស់ក្រុមហ៊ុនទាំងនេះ នឹងធ្វើឱ្យកម្ពុជា ដើរទាន់សម័យកាលនៃការវិវឌ្ឍន៍របស់បច្ចេកវិទ្យា ។
សូមជំរាបថា AWS Cambodia LTD ជាក្រុមហ៊ុនមានស្នាក់ការនៅប្រទេសសិង្ហបុរី ដែលត្រូវបានបង្កើត ឡើងនៅឆ្នាំ1993។ ក្រុមហ៊ុនមានសាខា ក្នុងប្រទេសជាច្រើន នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានដូចជា ប្រទេសមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន កម្ពុជា វៀតណាម និងប្រទេសម៉ាឡេស៊ី ផងដែរ។
បច្ចុប្បន្នក្រុមហ៊ុននេះ បាននិងកំពុងចែកចាយផលិតផល Network មួយចំនួនដូចជា AMP , Alentek, Cisco SMB, Socomec UPS, Panasonic , Honeywell , ISA , Fluke និង ផលិតផលជាច្រើន ៕