no-alternative title
no-alternative title
no-alternative title
no-alternative title

ឌី​ជី​ ចេញ​លក់​កញ្ចប់​សេវាកម្ម​ថ្មី​អ៊ីនធឺណិត​កាន់តែ​លឿន​!​

​នៅ​ក្នុង​យុគសម័យ​ថ្មី​នេះ​ អ៊ីនធឺណិត​គឺជា​ភ្នាក់ងារ​ដ៏​សំខាន់​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​ មិន​អាច​ខ្វះ​បាន​ ជា​ពិសេស​គឺ​សិស្ស​-​និស្សិត​ ដែល​អាច​ជួយ​សម្រួល​ដល់​ការ​សិក្សា​ស្រាវជ្រាវ​ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ និង​ការ​ចែករំលែក​ព័ត៌មាន​ ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​មាន​សន្ទុះ​យ៉ាង​ខ្លាំងក្លា​គួរ​ឲ្យ​កត់សម្គាល់​។​ វា​ជា​មូលហេតុ​មួយ​ ក្រុមហ៊ុន​ឌី​ជី​អ៊ីនធឺណិត​ បាន​ចេញ​លក់​នូវ​កញ្ចប់​សេវាកម្ម​ថ្មី​ល្បឿន​លឿន​បន្ថែម​ជាមួយ​និង​តម្លៃ​សមរម្យ​ តាម​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​ “Home​ Fiber​ Premium”​ និង​ “Home​ Fiber”​ ។​ កញ្ចប់​សេវាកម្ម​ថ្មី​នេះ​ ឌី​ជី​ នឹង​ផ្តល់​ជូន​នូវ​លក្ខណៈ​កាន់តែ​ងាយស្រួល​ជាង​មុន​ ដែល​អាច​ជួយ​ឲ្យ​ការងារ​របស់​អ្នក​ដំណើរការ​ទៅ​យ៉ាង​រលូន​ឥត​ទាក់​ រួម​ជាមួយនឹង​សេវា​កម្សាន្ត​ផ្សេងៗ​ ដែល​កាន់តែ​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ស្រស់បំព្រង​ និង​មិន​នឿយណាយ​។​

​អត្ថប្រយោជន៍​នៃ​កញ្ចប់​សេវាកម្ម​ថ្មី​នេះ​ គឺ​លោក​អ្នក​នឹង​ទទួល​បាន​ល្បឿន​អ៊ីនធឺណិត​ដែល​លឿន​ មិន​ធ្លាប់​មាន​ពី​ឌី​ជី​។​ ចំពោះ​អតិថិជន​ដែល​មាន​បំណង​ភ្ជាប់​សេវាកម្ម​អ៊ីនធឺណិត​ប្រើ​នៅ​តាម​ផ្ទះ​កញ្ចប់​ Home​ Fiber​ ថ្មី​ ល្បឿន​អ៊ីនធឺណិត​ពី​ 3Mbps​ រហូត​ដល់​ 5Mbps​ ក្នុង​តំលៃ​ត្រឹមតែ​ 12.99$/​ខែ​ ដល់​កញ្ចប់​សេវាកម្ម​តំលៃ​ 18.99$/​ខែ​  ដែល​ល្បឿន​ទាំង​អស់នេះ​បូក​រួម​ 30Mbps​ ទៀត​ជា​ល្បឿន​អាប់​ឡូត​។​ សម្រាប់​កញ្ចប់​សេវា​ Home​ Fiber​ Premium​ ថ្មី​ ដែល​មាន​ល្បឿន​ចាប់ពី​ 6​ Mbps​ រហូត​ដល់​ 15Mbps​ តំលៃ​ចាប់ពី​ 29$/​ខែ​ រហូត​ដល់​តំលៃ​ 59$/​ខែ​ ជាមួយ​ល្បឿន​អាប់​ឡូត​ 50Mbps​ បន្ថែម​ទៀត​ផង​។​ មិនតែប៉ុណ្ណោះ​ សម្រាប់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​អ៊ីនធឺណិត​ឌី​ជី​ស្រាប់​ លោក​អ្នក​អាច​ធ្វើការ​ផ្លាស់​ប្តូរ​មក​ប្រើ​កញ្ចប់​សេវា​ថ្មី​នេះ​ផង​ដែរ​ ដោយ​គ្រាន់តែ​មក​បំពេញបែបបទ​ ជា​មូ​យ​ផ្នែក​បំរើ​អតិថិជន​ នៅ​ការិយាល័យ​របស់​ឌី​ជី​ជា​ការ​ស្រេច​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ក្រៅពី​កញ្ចប់​សេវាកម្ម​ចេញ​ថ្មី​ ឌី​ជី​ក៏​មានការ​ផ្ដល់​ជូន​នូវ​សេវា​កាមេរ៉ា​សុវត្ថិភាព​ ល្បឿន​អាប់​ឡូតរ​ហូត​ដល់​ 30Mbps​ តំលៃ​ត្រឹមតែ​ 6$/​ខែ​ ប៉ុណ្ណោះ​។​  អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​លោក​អ្នក​អាច​ទស្សនា​ YouTube​ ក្នុង​គុណភាព​ HD​ ល្បឿន​ចាប់ពី​ 10Mbps​ ទៅ​ដល់​20Mbps​ ជា​ល្បឿន​ដាច់​ដោយឡែក​ពី​អ៊ីនធឺណិត​ ហើយ​នៅ​អាច​ទស្សនា​គេហទំព័រ​ឌី​ជី​វើ​ល​ ដែល​ពោរពេញ​ទៅ​ដោយ​កម្មវិធី​កម្សាន្ត​ល្បីៗ​  ដូច​ជា​គេហទំព័រ​ www.komsan.tv​  ដែល​មាន​ភាពយន្ត​ល្បីៗ​ក្នុង​កំរិត​រូបភាព​ HD​ និង​មាន​ជា​អក្សរ​ខ្មែរ​និង​អង់គ្លេស​រត់​ពីក្រោម​នៅ​ពេល​និយាយ​ ព្រមទាំង​មាន​គេហទំព័រ​ www.p2push.net​  សម្រាប់​ការ​ដោ​ន​ឡូត​និង​ចែករំលែក​ឯកសារ​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ក៏​អាច​លេង​ហ្គេ​ម​ និង​ទិញ​ទំនិញ​អន​ឡាញ​ក្នុង​តម្លៃ​ពិសេសៗ​ ជា​ច្រើន​ទៀត​ផង​។​ អត្ថ​ប្រ​យោ​ជ​ន៏​មួយទៀត​ដែល​មិន​អាច​បំភ្លេច​បាន​ គឺ​អតិថិជន​ទាំងអស់​របស់​ឌី​ជី​ក៏​អាច​ទទួល​បាន​កាត​សមាជិក​ឌី​ជី​ក្លឹ​ប​  ដោយ​ឥត​គិតថ្លៃ​ សម្រាប់​បញ្ចុះតំលៃ​ពី​ជាង​ 150​ ហាង​ ដូច​ជា​ហាង​កាហ្វេ​ ហាង​លក់​សំលៀក​បំពាក់​ ហាង​អាហារ​ និង​មាន​ហាង​ជា​ច្រើន​ទៀត​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​។​ ហេតុនេះ​ ទើប​គ្រប់​គ្នា​និយម​ចូល​ចិត្ត​ហៅ​ថា​ “​ឌី​ជី​ លើស​ពី​សេវាកម្ម​អ៊ីនធឺណិត​”​ ។​

 

​ចាប់ពី​ថ្ងៃនេះ​ទៅ​ដោ​ន​លោត​អី​ក៏​អស់​បារម្ភ​ដែរ​ ពី​ឌី​ជី​អ៊ីនធឺណិត​,​ លឿន​អី​លឿន​យ៉ាងនេះ​!​ អត្ថ​ប្រ​យោ​ជ​ន៏​ជា​ច្រើន​កំពុង​តែ​រង់ចាំ​អ្នក​ ភ្ជាប់​សេវា​ឌី​ជី​អ៊ី​ន​ធឺ​ណី​ត​ តាម​រយៈ​លេខ​ទូរ​សព្ទ​លេខ​ 089/098​ 888​ 992/​ 098​ 800​ 617​ /​ 098​ 800​ 913​ ឬ​ក៏​តាម​គេហទំព័រ​ www.digi.com.kh

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
vivo V50 Lite បើកដំណើរការលក់ជាផ្លូវការជាមួយនឹងថ្មដ៏មានឥទ្ធិពលខ្ពស់នៅក្នុងការរចនាដ៏ស្តើង

vivo V50 Lite បើកដំណើរការលក់ជាផ្លូវការជាមួយនឹងថ្មដ៏មានឥទ្ធិពលខ្ពស់នៅក្នុងការរចនាដ៏ស្តើង

ដោយ ប៉េងលីន
រថយន្ត Toyota Corolla Cross 2026 ត្រៀមបង្ហាញខ្លួនឆាប់ៗនេះ ខណៈតម្លៃមិនទាន់ច្បាស់នោះទេ

រថយន្ត Toyota Corolla Cross 2026 ត្រៀមបង្ហាញខ្លួនឆាប់ៗនេះ ខណៈតម្លៃមិនទាន់ច្បាស់នោះទេ

ដោយ ប៉េងលីន
Toyota Corolla Cross ស៊េរីឆ្នាំ 2026 ត្រៀមបង្ហាញវត្តមាននៅទីផ្សារអូស្ត្រាលីនាឆមាសទីពីរឆ្នាំនេះ

Toyota Corolla Cross ស៊េរីឆ្នាំ 2026 ត្រៀមបង្ហាញវត្តមាននៅទីផ្សារអូស្ត្រាលីនាឆមាសទីពីរឆ្នាំនេះ

ដោយ ប៉េងលីន
BYD Sealion 07 DM-i ចេញលក់ជាផ្លូវការណ៍ជាមួយតម្លៃចាប់ពីខ្ទង់ជាង 2 ម៉ឺនដុល្លារ

BYD Sealion 07 DM-i ចេញលក់ជាផ្លូវការណ៍ជាមួយតម្លៃចាប់ពីខ្ទង់ជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Avatr 12 ឆ្នាំ 2025 បំពាក់ម៉ូទ័រអគ្គិសនីពីរ ផ្តល់កំលាំងសរុប 549 សេះ និងអាចជិះបានចម្ងាយផ្លូវ 705km

Avatr 12 ឆ្នាំ 2025 បំពាក់ម៉ូទ័រអគ្គិសនីពីរ ផ្តល់កំលាំងសរុប 549 សេះ និងអាចជិះបានចម្ងាយផ្លូវ 705km

ដោយ ប៉េងលីន