បន្ទាប់ពីសម្ភោធ និងដាក់លក់ ស្មាតហ្វូន ស៊េរីថ្មីបំផុត ប្រចាំឆ្នាំ 2017 បានជាងមួយខែ Huawei GR5 2017 បំពាក់កាមេរ៉ាភ្លោះ កំពុងតែទាក់ទាញចំណាប់អារម្មណ៍យុវវ័យយ៉ាងខ្លាំងនៅទូទាំងប្រទេសកម្ពុជា រហូតដល់ជាវសឹងតែអស់ស្តុក។ ស្មាតហ្វូន Huawei GR5 2017 គឺជាដំណើរវិវឌ្ឍន៍ដ៏អស្ចារ្យលើសអ្វីដែលធ្លាប់មានពីមុនមក ដោយសារតែវាមានល្បឿនលឿន ថ្មកាន់ភ្លើងបានយូរ មានបំពាក់កាមេរ៉ាភ្លោះ បច្ចេកវិទ្យាស្កេនម្រាមដៃ Fingerprint 3.0 និង ភ្ជាប់នូវមុខងារការពារភ្នែកដំបូងគេបង្អស់ ក្នុងទីផ្សារស្មាតហ្វូន។
បច្ចុប្បន្ន ស្មាតហ្វូន Huawei GR5 2017 មានដាក់លក់នៅគ្រប់សាខាហាងលក់ទូរសព្ទ ដែលមានស្លាកសញ្ញា Huawei ហាងដៃគូសហការ និង ហាងដែលមានភ្ងាក់ងារលក់របស់ Huawei ក្នុងតម្លៃត្រឹមតែ 269 ដុល្លារតែប៉ុណ្ណោះ ជាមួយនឹងការបន្ថែមអស់ស្ទះ រួមមាន Bluetooth Speaker, សម្បកទូរសព្ទ និង រង្វាន់ជាច្រើនទៀត។
“ខ្ញុំពិតជាស្រឡាញ់ ស្មាតហ្វូន Huawei GR5 2017 នេះណាស់ ដោយសារវាមានរូបរាងស្អាត មានតម្លៃសម ហើយ កាមេរ៉ាថតរូបបានស្អាតខ្លាំង” កញ្ញា សុវណ្ណារី បុប្ផា និយាយថា “ខ្ញុំចូលចិត្តកាមេរ៉ាក្រោយរបស់ Huawei GR 2017 ពីព្រោះ វាមានសមត្ថភាពអាចថតរូបព្រិល Background ខាងក្រោយ ហើយច្បាស់រូបយើង”។
លោក ថង សារី ប្រធានគ្រប់គ្រងផ្នែកចែកចាយ Huawei ស្មាតហ្វូន ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ដើម្បីបំពេញតម្រូវការរបស់អ្នក ប្រើប្រាស់ ជាពិសេសអ្នកនិយមទូរស័ព្ទស្មាតហ្វូនកាមេរ៉ាពីរ ក្នុងតម្លៃសមរម្យ ឥឡូវនេះ Huawei នឹងបង្ហាញនូវកំពូលស្មាតហ្វូនស៊េរីចុង ក្រោយគឺ Huawei GR5 2017 ដែលធានាថាពិតជាត្រូវចិត្តជាក់ជាមិនខាន។ ក្រុមហ៊ុនរំពឹងថា ការបង្ហាញខ្លួនរបស់ Huawei GR5 2017 នៅកម្ពុជានឹងធ្វើឲ្យទីផ្សារទូរស័ព្ទកម្ពុជាកក្រើកម្តងទៀត ដោយសារតែភាពល្អប្រណីត គុណភាពសមត្ថភាពលើសពីតម្លៃ។
Huawei GR5 ស៊េរីថ្មី ឆ្នាំ 2017 មានតម្លៃត្រឹមតែ 269 ដុល្លារ ប៉ុណ្ណោះ លើទីផ្សារស្មាតហ្វូនកម្ពុជា ដែលអតិថិជនអាចធ្វើការកក់ទុកមុន នៅតាមហាងលក់ទូរស័ព្ទនានា ដែលមានស្លាកសញ្ញា Huawei និងហាងដែលមានភ្នាក់ងារលក់របស់ Huawei រឺតាមទូរសព្ទលេខ 069 73 23 23 ។ ក្រៅពីនេះ អតិថិជនក៏អាចសាកសួរព័ត៌មានបន្ថែមតាមរយៈគេហទំព័រហ្វេសបុក Huawei Mobile ផងដែរ។ គួរបញ្ជាក់ថា Huawei ជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ទៅលើសន្តិសុខសុវត្ថិភាព និងឯកជនភាពរបស់អតិថិជនខ្លួន ទើបជំរុញឲ្យក្រុមហ៊ុន នេះ គ្រងតំណែងលេខ 1 នៃប្រាក់ចំណេញពីការលក់ស្មាតហ្វូនប្រតិបត្តិការ Android កាលពីត្រីមាសទី 3 ឆ្នាំ 2016 កន្លងទៅ។