កាលពីនៅថ្ងៃទី 30 ខែ មិថុនា ឆ្នាំ 2017 ក្រុមហ៊ុន D-Link ដែលជាអ្នកផ្គត់ផ្គង់ផលិតផលណេតវើក (Networking Products) ធំជាងគេ បានសហការជាមួយក្រុមហ៊ុន AWS (Cambodia) Ltd. ដែលជាក្រុមហ៊ុនឈានមុខគេខាងផ្នែកចែកចាយ ផលិតផលបណ្តាញទូរគមនាគមន៍ព័ត៌មានវិទ្យា និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពសម្រាប់អគារនៅក្នុងប្រទេសកម្ពុជា ដើម្បីដាក់តាំងបង្ហាញផលិតផល និងបច្ចេកវិទ្យាថ្មីរបស់ខ្លួននៅក្នុងកម្មវិធី “Cambodia 4G LTE Conference 2017 និង The Cambodia Outstanding Banking & Microfinance Award And Conference 2017” ដែលបានរៀបចំធ្វើឡើងនៅ សណ្ឋាគារ សុខា ភ្នំពេញ ក្នុងនោះដែរក៏មានការបង្ហាញអំពីបច្ចេកវិទ្យា ឈានមុខគេប្រកបដោយគុណភាពរបស់ផលិតផលម៉ាក D-Link។
នៅក្នុងការតាំងពិពណ៌នេះ ក្រុមហ៊ុន D-Link International Pte Ltd. បានផ្តោតសំខាន់ទៅលើផលិតផលមួយចំនួនសម្រាប់ប្រើប្រាស់ជាលក្ខណៈអាជីវកម្ម និងលក្ខណៈគ្រួសារ ដែលមានដូចជា ឧបករណ៍ D-Link SWITCH (មានចាប់ពី Home Solution រហូតដល់ Enterprise Solution), D-LINK Wireless Access Point & Controller សមស្របសម្រាប់ការប្រើប្រាស់ជាមួយអាជីវកម្មរបស់លោកអ្នក Wireless Router & ADSL Modem Router គឺជាឧបករណ៍ Wi-Fi សម្រាប់តភ្ជាប់ជាមួយអ៊ិនធឺណេតដើម្បីប្រើប្រាស់នៅក្នុងគេហដ្ឋាន រឺក៏អាជីវកម្មរបស់លោកអ្នក។ ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏មានដាក់តាំងបង្ហាញផលិតផល 3G/4G Router ដែលជាប្រភេទឧបករណ៍ប្រើប្រាស់ជាមួយ ស៊ីមកាត ដើម្បីចែករំលែក Wi-Fi អោយអ្នកដ៏ទៃទៀតបាន ប្រើ។
ឧបករណ៍ទាំងអស់នោះមានដូចជា 3G/4G Mobile Router គឺជាប្រភេទ Router ពិសេសមួយដែលអាចប្រើបានទាំងអ៊ិនធឺណេតមានខ្សែ និង ស៊ីមកាត ព្រោះវាមាន SIM Slot ភ្ជាប់ជាមួយ និងប្រភេទមួយទៀតគឺ MIFI Router វាជាឧបករណ៍ 4G មួយដែលប្រើប្រាស់ជាមួយ SIM Card វាមានរាងតូចស្អាតដែលអាចដាក់ក្នុងហោប៉ាវបាន ថែមទាំងមានថ្ម (Battery) ដែលអាចកាន់ភ្លើងរហូតដល់ ៥ម៉ោង (ដំណើរការសុទ្ឋ) ហើយឧបករណ៍នេះអាចភ្ជាប់ប្រើប្រាស់បានរហូតដល់ ៨នាក់ ក្នុងពេលតែមួយ វាពិតជាសាកសមសម្រាប់ប្រើប្រាស់នៅក្នុងគ្រួសាររបស់លោកអ្នក ជាពិសេសប្រើនៅក្នុងរថយន្តសម្រាប់មិត្តភក្តិ និងកូនៗជាទីស្រលាញ់ផងដែរ។ DIR-895L និង DIR-885L គឺជាប្រភេទ Gigabit Router ដែលអាចផ្តល់ល្បឿនរហូតដល់ 5300Mbps ជាមួយនិងបច្ចេកវិទ្យា Tri-Band (one 2.4GHz and two 5GHz).
គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន D-Link International Ptd. មានការិយាល័យនៅប្រទេសសឹង្ហបុរី ដែលមានអាស័យដ្ឋាន No.1 International Business Park #03-12, The Synergy, Singapore 609917 គេហទំព័រ៖ www.dlink.com.sgនិងបានចាប់ដៃសហការគ្នា ជាមួយក្រុមហ៊ុន AWS Cambodia Ltd. ដែលមានអាស័យដ្ឋាន No 5C, Street 21, Sangkat Tonle Bassac, Khan Chamkamorn, Phnom Penh, Cambodia គេហទំព័រ៖ www.awspl.com សម្រាប់ព៌ត័មានលំអិតសូមទាក់ទងមកកាន់លេខ 078 749 444 (លោក ខេន សុខឃាង, តំណាងចែកចាយផលិតផល D-Link នៅកម្ពុជា)។