no-alternative title
no-alternative title
no-alternative title
no-alternative title

ហ្គេមម៉ាស៊ីនស៊េរីថ្មី MSI GE73VR 7RE RAIDER មានរូបរាងថ្មីស្អាតលើសគេ សមត្ថភាពខ្លាំងគ្មានដែនកំណត់

ពីមួយជំនាន់ទៅមួយជំនាន់ ក្រុមហ៊ុន MSI តែងតែផ្តល់នូវរបកគំហើញថ្មីៗ ជាច្រើនសម្រាប់អតិថិជនរបស់ខ្លួននៅជុំវិញពិភពលោកដើម្បីទទួលនូវផលិតផល ថ្មីដែលពោរពេញដោយសមត្ថភាព និងការកម្សាន្តគ្មានដែនកំណត់។ ថ្មីៗនេះ ក្រុមហ៊ុន MSI នាំយកនូវកុំព្យូទ័រលេងហ្គេមស៊េរីថ្មីម៉ូដែល  MSI GE73VR 7RE RAIDER ដែលពិតជាមានរូបរាងស្រស់ស្អាត រចនាបទកាន់តែទំនើបអស្ចារ្យ ស៊ីវិល័យ និងទាក់ទាញបំផុតសម្រាប់អតិថិជនរបស់ខ្លួន។ កុំព្យូទ័រនេះប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ និងកម្លាំងម៉ាស៊ីនខ្លាំងដែលអាចនាំយកនូវការកម្សាន្តកាន់តែសម្បូរបែបសម្រាប់លោកអ្នក។ កុំព្យូទ័រស៊េរីថ្មីនេះបំពាក់នូវបន្ទះឈីប Intel® Core™ i7 processor ជំនាន់ទី 7 ក្រាហ្វិកកាត GeForce® GTX 1060 6GB GDDR5 អេក្រង់ទំហំ 17.3" UHD (3840x2160) កម្រិតIPS level panel ទ្រទ្រង់ 100% Adobe RGB និងប្រព័ន្ធប្រតិបត្តិការ Windows 10 Home / Windows 10 Pro ។

រូបភាពពាណិជ្ជកម្ម
no-alternative title

1. ការប្រើប្រាស់ PRE-KEY RGB GAMING KEYBOARD ដ៏អស្ចារ្យ និង USB 3.0 TYPE-R

ការរចនារូបរាងដ៏ស្រស់ស្អាតគឺជារឿងដ៏សំខាន់មួយដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗមិនដែលមើលរំលងនោះទេ។ ជាក់ស្តែង សម្រាប់កុំព្យូទ័រ MSI GE73VR 7RE RAIDER បំពាក់នូវ Pre-Key RGB GAMING Keyboard ដែលធន់ រឹងមាំ និងនាំលោកអ្នកទៅកាន់ការកម្សាន្តគ្មានដែនកំណត់នោះទេ។ Pre-Key នេះត្រូវបានរចនារូបរាងដោយ Steel Series ដែលជាអ្នកជំនាញក្នុងការស្វែងរកនូវអ្វិដែលជាតម្រូវការរបស់អ្នកលេងហ្គេម។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ KEY នេះមានប្រវែងគម្លាតពីគ្នា 1.9mm និង Keys សរុបចំនួន 45 គ្រាប់ដែលផ្តល់នូវការគ្រប់គ្រងបញ្ជាកាន់តែសម្បូរបែបនៅលើ Keyboard មួយនេះព្រោះវាមានការបញ្ជានៅគ្រប់ Command ទាំងអស់នៅលើ Keyboard មួយនេះ។ កុំព្យូទ័រស៊េរីថ្មីនេះភ្ជាប់ជាមួយនឹង USB 3.0 TYPE-R ដែលផ្តល់ពន្លឺនៅក្នុងទីងងឹត ដូចនេះវាអាចជួយលោកអ្នកអោយរកឃើញនូវរន្ធ USB នេះបានដោយងាយស្រួលបំផុត។

2. ការប្រើប្រាស់ប្រព័ន្ធ MSI Cooler Boost 5 និងឧបាល័រ Giant Speakers លឺខ្លាំងជាងមុន 5 ដង

ក្រុមហ៊ុនបច្ចេកវិទ្យា MSI បំពាក់នូវប្រព័ន្ធកង្ហារត្រជាក់ MSI Cooler Boost 5 ដែលមានប្រព័ន្ធបញ្ចញស្រូប និងបញ្ចេញខ្យល់ភ្លោះហៅថា Whirlwind Blade Fans ដែលមានរន្ធបំភាយកំដៅចំនួន 7 និងរន្ធស្រូបខ្យល់ចំនួន 4 ផងដែរ។ បើទោះបីជាលោកអ្នកលេងហ្គេមនៅក្នុងរយៈពេលយូរប៉ុណ្ណានោះទេ កុំព្យូទ័រស៊េរីថ្មីនេះនឹងមិនមានបញ្ហាក្តៅ ឬដំណើរការយឺតរអាក់រអួលនោះទេ នេះគឺដោយសារតែបច្ចេកវិទ្យានៃប្រព័ន្ធត្រជាក់ដែលក្រុមហ៊ុនបច្ចេកវិទ្យា MSI នាំយកសម្រាប់អ្នកប្រើប្រាស់។

អ្វីដែលកាន់តែអស្ចារ្យទៀតនោះ កុំព្យូទ័រ MSI ស៊េរីថ្មីនេះភ្ជាប់ជាមួយនឹងក្រាហ្វិកកាតប្រភេទ GTX 1070 ដែលមានកម្លាំងម៉ាស៊ីនខ្លាំង និងកាត់បន្ថយនូវសីតុណ្ហភាពនៅក្នុងម៉ាស៊ីនថែមទៀត។ បើនិយាយអំពីឧបាល័ររបស់កុំព្យូទ័រ MSI GE73VR 7RE RAIDER វិញគឺពិតជាអស្ចារ្យណាស់ព្រោះថា វាប្រើប្រាស់នូវកម្រិតសំឡេង Dynaudio Sound System លំដាប់ពិភពលោកដែលលឺច្បាស់ ពិរោះ និងខ្លាំងជាងមុនដល់ទៅ 5 ដង។ ប្រព័ន្ធសំឡេងនេះនឹងធ្វើអោយអ្នកលេងហ្គេមទាំងអស់ទទួលបានបទពិសោធន៍ថ្មីកាន់តែអស្ចារ្យថែមមួយកម្រិតទៀតដែលមិនធ្លាប់ឆ្លងកាត់ពីមុនមកនោះទេ។

3. ការរចនារូបរាងដ៏ស្រស់ស្អាត និងកម្លាំងម៉ាស៊ីនខ្លាំងគ្មានគូប្រៀប

គ្រាន់តែក្រឡេកមើលទៅកាន់កុំព្យូទ័ររបស់ក្រុមហ៊ុន MSI នេះភ្លាម វាពិតជាស្រស់ស្អាតមែនទែនគ្មានគូប្រៀបនោះទេ។ កុំព្យូទ័រ MSI GE73VR 7RE RAIDER មានការរចនារូបរាងស៊ីវិល័យស្រោបពីលោហធាតុរឹងមាំ និងទាក់ទាញគ្រប់ពេលវេលាទាំងអស់។ អ្វីដែលរឹតតែពិសេសទៀតនោះ កុំព្យូទ័រស៊េរីថ្មីនេះភ្ជាប់ជាមួយនឹង GEFORCE GTX ដែលផ្តល់នូវបទពិសោធន៍ថ្មីនៃការលេងហ្គេមក្នុងកម្រិតល្បឿនលឿនបំផុត បច្ចេកវិទ្យាកម្រិតខ្ពស់ក្នុងការលេងហ្គេម និងប្រព័ន្ធ Gaming Ecosystem ល្អបំផុត។ GeForce GTX 10-Series GPUs ប្រភេទ GTX 1060 ផ្តល់នូវល្បឿនដំណើរការលឿនជាងមុនដល់ទៅ 3 ដងបើធៀបជាមួយនឹងល្បឿន GeForce GTX 970M GPUs ។ ពិសេសជាងនេះទៀត កុំព្យូទ័រនេះភ្ជាប់ជាមួយនឹង Ultra-fast FinFET ដែលជាបច្ចេកវិទ្យា Bandwidth Memory កម្រិតខ្ពស់ ហើយវាថែមទាំងទ្រទ្រង់នូវមុខងារ DirectX 12 ដែលផ្តល់នូវល្បឿនចែកចាយលឿន និងបទពិសោធន៍នៃការលេងហ្គេមយ៉ាងរលូននៅលើ Notebook ។ 

4. បទពិសោធន៍ថ្មីនៅក្នុងពិភពហ្គេម VR និងការទ្រទ្រង់ TriDef VR

គ្រប់កុំព្យូទ័ររបស់ក្រុមហ៊ុន MSI ដែលបំពាក់នូវក្រាហ្វិកកាតរបស់ក្រុមហ៊ុន NVIDIA ជំនាន់ចុងក្រោយរួមមាន GeForce® GTX 1080 / GTX 1070 / GTX 1060 តែងតែនាំលោកអ្នកទៅកាន់ពិភពមួយកាន់តែអស្ចារ្យទៀតនោះគឺ VR ។ ក្រោមការផ្តល់សិទ្ធិពីក្រុមហ៊ុន NVIDIA និង VIVE ក្រុមហ៊ុនបច្ចេកវិទ្យា MSI ទទួលបានចំណាត់ថ្នាក់លេខ 1 សម្រាប់បទពិសោធន៍នៃការលេងហ្គេម VR នៅលើកុំព្យូទ័រហ្គេម។ ក្រុមហ៊ុនបច្ចេកវិទ្យា MSI ផ្តល់នូវបទពិសោធន៍អស្ចារ្យបំផុតនៅក្នុងពិភប VR Games គ្មានដែនកំណត់ជាមួយបច្ចេកវិទ្យា AI ដ៏អស្ចារ្យក្នុងការចូលទៅកាន់ពិភពលោកថ្មីមួយទៀត។ TriDef VR អនុញ្ញាតអោយអ្នកលេងហ្គេមភ្ជាប់នូវហ្គេមដែលពួកគេចូលចិត្តលេងជាហ្គេម 3D នេះចូលទៅក្នុង HMD (Head Mounted Display) ។ Direct X9,10 និង 11 ធ្វើការភ្ជាប់ទៅកាន់បច្ចេកវិទ្យា 3D ក្នុងការនាំយកនូវបទពិសោធន៍កាន់តែអស្ចារ្យនៅលើ HMD នេះភ្ជាប់ទៅកាន់ឧបករណ៍ Oculus Rift និងHTC Vive ដើម្បីចាប់ផ្តើមការកម្សាន្តរបស់ពួកគេបានភ្លាម។

5. ការប្រើប្រាស់មុខងារ Multi-Task ភ្ជាប់ទៅកាន់ម៉ូនីទ័រ 3 និងបច្ចេកវិទ្យា True Color 2.0

លោកអ្នកអាចទទួលបានបទពិសោធន៍ថ្មីកាន់តែអស្ចារ្យក្រៅតែពីការលេងហ្គេមបានថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា MSI ប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីឈ្មោះថា Matrix Display ដែលទ្រទ្រង់នូវការភ្ជាប់ទៅកាន់ External Displays បានចំនួន 2 បន្ថែមទៀតតាមរយៈរន្ធដោត HDMI និង Mini DisplayPort 1.2 ។ Multi-Task អាចប្រើប្រាស់នូវមុខងារបានច្រើនក្នុងខណៈពេលដែលលោកអ្នកកំពុងតែលេងហ្គេមនោះ។ វាអាចភ្ជាប់ចេញពីកុំព្យូទ័រយួរដៃនេះទៅកាន់អេក្រង់ HDTV Display ហើយបច្ចេកវិទ្យា Matrix Display នេះទ្រទ្រង់នូវកម្រិតភាពច្បាស់ 4K (3840 x2160) ។ បច្ចេកវិទ្យា MSI Matrix Display ផ្តល់នូវបរិបទមួយថ្មីអស្ចារ្យថែមទៀតនៅក្នុងការកម្សាន្ត និងការលេងហ្គេមដែលគ្មានដែនកំណត់។ មួយវិញទៀត ក្រុមហ៊ុនបច្ចេកវិទ្យា MSI ក៏នាំយកនូវបច្ចេកវិទ្យា MSI True Color Technology ដែលជាការសហការជាមួយនឹងក្រុមហ៊ុន Portrait Displays, Inc. ក្នុងការនាំយកបច្ចេកវិទ្យាថ្មីនេះប្រើប្រាស់នៅលើអេក្រង់កុំព្យូទ័រ។ រូបភាពរបស់វាគឺច្បាស់លម្អិត 100% sRGB ម៉ត់ ស្រស់ស្អាត និងមិនបែកព្រាកនោះទេ។ ជាមួយនឹងបច្ចេកវិទ្យានេះ លោកអ្នកនឹងទទួលបានការកម្សាន្តមួយត្រជាក់ភ្នែកបំផុត៕


 

 

 

 

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 Xpeng G7 ឡានអគ្គិសនី SUV ស៊េរីថ្មីទំនើប មានការបញ្ជាទិញ 10,000 គ្រឿង ត្រឹមរយះពេល 46 នាទីប៉ុណ្ណោះ

Xpeng G7 ឡានអគ្គិសនី SUV ស៊េរីថ្មីទំនើប មានការបញ្ជាទិញ 10,000 គ្រឿង ត្រឹមរយះពេល 46 នាទីប៉ុណ្ណោះ

ដោយ ប៉េងលីន
BYD ត្រៀមបញ្ចេញឡានភីកអាប់ថ្មីដើម្បីប្រជែងជាមួយ Ford Ranger Raptor

BYD ត្រៀមបញ្ចេញឡានភីកអាប់ថ្មីដើម្បីប្រជែងជាមួយ Ford Ranger Raptor

ដោយ ប៉េងលីន
Toyota ចាប់ដៃជាមួយ Huawei, Xiaomi និង Momenta អភិវឌ្ឍន៍ឡានអគ្គិសនីជំនាន់ថ្មី

Toyota ចាប់ដៃជាមួយ Huawei, Xiaomi និង Momenta អភិវឌ្ឍន៍ឡានអគ្គិសនីជំនាន់ថ្មី

ដោយ ប៉េងលីន