តើលោកអ្នកដឹងទេថា ការវិវត្តនៃការរចនាទូរទស្សន៍កាល ពីសម័យមុន មានដំណើរយ៉ាងណាខ្លះ? អានអត្ថបទនេះ ហើយនឹងដឹងថាអស្ចារ្យយ៉ាងណា!

បច្ចុប្បន្ន ទូរទស្សន៍ភាគច្រើនត្រូវបានរចនាឡើងដើម្បីកាត់បន្ថយទំហំទីតាំងទុកដាក់វា។ បើមើលពីខាងក្រៅ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ការរចនាទូរទស្សន៍ហាក់ដូចជា មានការផ្លាស់ប្តូរតិចតួច ប៉ុន្តែបើសិក្សាឲ្យបានច្បាស់ វាមានការប្រែប្រួលយ៉ាងខ្លាំងច្រើន ដើម្បីស្របតាមជីវភាពរបស់នៅទាន់សម័យរបស់អ្នកប្រើប្រាស់។ ខាងក្រោមនេះ គឺជាដំណើរ វិវត្តនៃការរចនាប្រកបដោយភាពច្នៃប្រឌិត ហើយនឹងនៅតែបន្តអភិវឌ្ឍឥតឈប់ឈរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបរាងទូរទស្សន៍បង្កើតដំបូងបំផុត

ទូរទស្សន៍ដំបូងគេមានរូបរាងធំតែអេក្រង់តូច។ វាគឺជារបកគំហើញនៃបច្ចេកវិទ្យាផ្សព្វផ្សាយ ដំបូងដែលគ្មានភាពឡូយឆាយអ្វីទាំងអស់ ដែលត្រូវបានបង្កើតឡើងនៅខ្ទង់ឆ្នាំ 1930 ។ ខ្ទង់ឆ្នាំ1950 នៅតាមគេហដ្ឋានជាងពាក់កណ្តាលនៅអាមេរិក សុទ្ធតែមានបំពាក់នូវទូរទស្សន៍ នៅកណ្តាលបន្ទប់ទទួលភ្ញៀវ ពេលនោះទំហំអេក្រង់ទូរទស្សន៍ក៏ត្រូវបានពង្រីកឲ្យធំជាងមុន តែវាត្រឹមជាទូរទស្សន៍សខ្មៅប៉ុណ្ណោះ។  រហូតដល់ខ្ទង់ឆ្នាំ1970  ទើបទូរទស្សន៍ពណ៌ត្រូវបានពេញនិយមប្រើប្រាស់។ ចាប់ពីពេលនោះ ទូរទស្សន៍ក៏មានការបង្កើតនូវបច្ចេកវិទ្យាថ្មីៗ រហូតដល់ការអភិវឌ្ឍផ្នែករចនារូបរាងឲ្យអេក្រង់ធំ គុណភាពរូបភាពកាន់តែច្បាស់ និងមានរាងកាន់តែស្លីមជាដើម។ 

រូបរាងទូរទស្សន៍សម្រាប់ទសវត្សទី 21

អ្នករចនាទូរទស្សន៍ល្បីៗ ដូចជានៅក្រុមហ៊ុន Samsung សុទ្ធតែមានក្រុមការងារពហុជំនាញ ដែលស្រាវជ្រាវវិភាគអំពីការរចនា និងគំនិតច្នៃប្រឌិតថ្មី។ ពួកគេស្រាវជ្រាវដោយផ្អែកលើ ការរចនាផ្ទៃខាងក្នុង ចំណូលចិត្ត និងទម្លាប់នៃការទស្សនា ព្រមទាំងការសង្កេតអំពី ការផ្លាស់ប្តូរនៃទម្លាប់ទាំងនោះ។  លោក Lee Kyu Bok ដែលកំពុងបម្រើការនៅក្រុមហ៊ុន Samsung ប្រទេសកូរ៉េ បានមាន ប្រសាសន៍ថា «ដើម្បីអភិវឌ្ឍចេញជាទូរទស្សន៍ QLED TV យើងបានសិក្សាពីការរចនា គេហដ្ឋាន និងបរិស្ថានរបស់អ្នកប្រើប្រាស់ក្នុងតំបន់ផ្សេងៗគ្នា។ យើងបានធ្វើការសិក្សាជាមួយ ក្រុមហ៊ុនសាមសុងនៃប្រទេសដទៃ ដើម្បីបង្កើតបានជាការវិភាគដ៏លម្អិត»។ 

ការរចនាទូរទស្សន៍សម្រាប់ថ្ងៃអនាគ 

ក្រុមការងារបានបង្កើតនូវទូរទស្សន៍ QLED TV ដែលមានការរចនាស្អាតបែបសាមញ្ញ ជាមួយបច្ចេកវិទ្យាទំនើបឈានមុខគេ ព្រមទាំងផ្តល់នូវភាពបន់បែនសម្រាប់ការរចនា។ ក្រុមការងារបានរកឃើញវិធីច្រើនយ៉ាងក្នុងការរចនាប្រភេទទូរទស្សន៍ QLED TV ដោយភ្ជាប់វាជាមួយបរិស្ថាន ហើយលាក់បំបាំងផ្នែកមុខងាររបស់វា។ លោក Lee បានថ្លែងថា «ដំបូងយើងបានជ្រើសរើសវត្ថុធាតុដើម ដែលស៊ីគ្នាជាមួយពណ៌ឈើ និងពណ៌ស ដែលជាពណ៌ពេញនិយមបំផុតសម្រាប់ការរចនាផ្ទៃខាងក្នុង។ យើងក៏បានរចនា អេក្រង់រាបស្មើរហូតដល់គែម ហើយជើងទម្រទូរទស្សន៍ក៏ត្រូវបានបង្កប់ក្នុងទូរទស្សន៍ ដូច្នេះ វាមើលទៅហាក់ដូចជាគំនូរនៅលើជញ្ជាំងអ៊ីចឹង»។ ប្រភេទទូរទស្សន៍ QLED TV មានម៉ូដែល Q7, Q8 និង Q9។ ចំណែកការរចនាឈុតទូរទស្សន៍ ជំនាន់ថ្មីនេះ មាន24 ម៉ូត សម្រាប់ទំហំ និងជើងទម្រផ្សេងៗគ្នា។ ទូរទស្សន៍ប្រភេទនេះ មានប្រអប់ One Connect Box ជាមួយនឹងខ្សែថ្លាទំហំ 1.8 មីលីម៉ែត្រ និងប្រវែង 16 ហ្វីត ដូច្នេះ មានន័យថា អ្នកមិនចាំបាច់ភ្ជាប់ខ្សែរញ៉េរញ៉ៃនៅខាងក្រោមទូរទស្សន៍ទេ ព្រោះអ្នកអាចភ្ជាប់ ឧបករណ៌ផ្សេងៗតាមរយៈ One Connect Box៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន