តន្ត្រី គឺជាការកំសាន្តមួយដែលត្រូវបានមនុស្សមួយចំនួនភាគច្រើនចាត់ទុកថា ជាឱសថសំរាប់កាត់បន្ថយនូវអារម្មណ៍ស្មុគស្មាញ ភាពលំបាក និងស្ត្រេសជាដើម ហើយការជ្រើសរើសឧបករណ៍សំរាប់ស្តាប់តន្ត្រីក៏រឹតតែសំខាន់ផងដែរ ពីព្រោះ ពេលខ្លះឧបករណ៍សំរាប់ចាក់តន្ត្រីមួយចំនួន គឺវាមិនបានបំពេញនូវសម្លេងគ្រប់គ្រាន់ទៅតាមកណ្តង់ភ្លេងនោះទេ។ NWZ-WS610 គឺជាកាសស្តាប់ចំរៀង ម៉ូដែលថ្មីបំផុតរបស់ក្រុមហ៊ុន Sony ដែលត្រូវបានរចនា ដើម្បីជាការឆ្លើយតបទៅនឹងកង្វះខាតទាំងនេះ ដោយវាបានភ្ជាប់មកមួយនូវរូបរាងយ៉ាងស្រស់ស្អាតបែបអេឡេហ្កេន មានទម្ងន់សស្រាលតត្រឹមតែ 37 ក្រាមប៉ុណ្ណោះ និយាយអោយចំទៅ គឺវាមិនបានផ្តល់ការលំបាក និងធុញទ្រាន់ដល់លោកអ្នកនោះទេ បើទោះបីជាពាក់រយះពេលយូក៏ដោយ។
លើសពីនេះ កាសស្តាប់ចំរៀង NWZ-WS610 ក៏នូវមានសមត្ថភាពខ្ពស់ផងដែរ នៅក្នុងនោះរួមមានដូចជា IPX5/8 ដែលជាបច្ចេកវិទ្យាការពារជំរាប់ទឹក ដែលនឹងផ្តល់អោយលោអ្នកអាចស្តាប់តន្ត្រីបានគ្រប់ស្ថានភាព បើទោះបីជានៅពេលកំពុងតែហែលទឹកក៏ដោយ សូំបញ្ជាក់ថា វាអាចលេងក្នុងបានក្នុងជំរៅរហូតដល់ទៅ 2 ម៉ែត្រ។ មុខងារ NFC និង Bluetooth គឺជាបច្ចេកវិទ្យាតភ្ជាប់ទៅកាន់ឧបករណ៍កំសាន្តផ្សេងៗបានយ៉ាងរហ័សដោយគ្រាន់តែប៉ះគ្នា។ កាសប្លូ៊ធូសចជំនាន់ថ្មីនេះ គឺអង្គចងចាំក្នុងម៉ាស៊ីន 16GB រួចជាស្រេច ដែលនឹងអនុញាតអោយលោកអ្នកផ្ទុកនូវបទចំរៀងបានរហូតដល់ទៅចំនួនជាង 4000 បទ។
សំរាប់រយះពេលនៃការប្រើប្រាស់វិញ គឺមានសមត្ថភាពអាចប្រើប្រាស់សំរាប់ការសន្ទនាទូរស័ព្ទ និងស្តាប់តន្ត្រីបានចំនួន 7 ម៉ោង និងសាកថ្មត្រឹមតែ 3 នាទី អាចសា្តប់ចំរៀងបានមួយម៉ោង។ និយាយពីការបញ្ជាវិញ គឺមានភ្ជាប់មកនូវឧបករណ៍តូចមួយអាចពាក់ជាប់នឹងម្រាមដៃ ដែលវានឹងធ្វើការភ្ជាប់ទៅកាន់កាសស្តាប់ត្រចៀកថ្មីនេះ ដើម្បីបញ្ជាទៅលើដំណើរការទាំងអស់ ដែលពិតជាងាយស្រួលនៅក្នុងផ្លាស់ប្តូរបទចំរៀង និងតម្លើង និងបន្ថយសម្លេងបានយ៉ាងរហ័សទាន់ចិត្ត។
មានលក់នៅ៖ អប្សរាអេឡិចត្រូនិច Tel : 023 6666 189
Address: #59 Street: 126 (ខាងជើងផ្សារធំថ្មី)