នៅថ្ងៃទី 21 ខែសីហាកន្លងទៅនេះ នៅក្លឹបហាត់ប្រាណស៊ុបភើហ្វិទ ក្រុមហ៊ុន ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំមាស បានរៀបចំសិក្ខាសាលាស្តីពីសុខភាព និងសម្រស់ និងអ្នកសម្រករាងរដូវកាលទី 2 ដែលមានបេក្ខនារី 10 រូប ដែលបានជម្រុះយកកាលពីសប្តាហ៍នីមួយៗ។ គិតមកដល់ពេលនេះ បេសកកម្មសម្រករាង បានឈានមកដល់សប្តាហ៍ទី 3 ហើយ។ ក្រៅពីបេក្ខនារីទាំង 10 រូបនៅក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមយ៉ាងច្រើនកុះករពីបេក្ខនារីដែលបានជម្រុះធ្លាក់កាលពីសប្តាហ៍មុនៗ អ្នកសារព័ត៌មាន និងញាតិមិត្តបងប្អូនរបស់បេក្ខនារីទាំងអស់ ដើម្បីស្វែងយល់បន្ថែមពីកម្មវិធីឲ្យកាន់តែច្បាស់ ក៏ដូចជាវិធីសាស្ត្រថែរក្សាសុខភាព និងសម្រស់ពីអ្នកជំនាញផងដែរ។
ទន្ទឹមនឹងនេះ បេក្ខនារីទាំង 10 រូប ដែលត្រៀមប្រកួតជម្រុះវគ្គផ្តាច់ព្រ័ត្រ ក៏បានចូលរួមហាត់ប្រាណជុំគ្នា និងហាត់ដើរបង្ហាញម៉ូដ ដោយមានការបង្រៀនយ៉ាងដិតដល់ពីអ្នកជំនាញព្រមទាំងទទួលបានទឹកដោះគោសញ្ញាខ្លាឃ្មុំមាសវ៉ាយឃីដនីប៊ីនយកទៅពិសាដោយឥតគិតថ្លៃ។ ចំណែក សិក្ខាកាមដទៃទៀត ក៏ទទួលបានការណែនាំអំពីរបៀបនៃការញ៉ាំទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំមាសឲ្យបានត្រឹមត្រូវ ដោយញ៉ាំមុនការទទួលទានរបបអាហារទាំងបីពេល (អាហារពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាច) រយៈពេល 15 នាទី និងបង្ហាញពីរបៀបនៃការហាត់ប្រាណក្នុងរយៈពេល 30 នាទី ដើម្បីឲ្យសាច់ហាប់ណែនផងដែរ។
គួររម្លឹកថា បេសកកម្មសម្រករាងជាមួយទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំ រដូវកាលទី 2 គឺជាការប្រកួតដ៏ពិសេសមួយដែលត្រូវបានបង្កើតឡើង ដើម្បីធ្វើឲ្យអតិថិជនរបស់ខ្លួនមានរាងកាន់តែស្អាតតាមរយៈការទទួលទានទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំមាស វ៉ាយឃីតនីប៊ីន។ ទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំមាស វ៉ាយឃីតនីប៊ីន ជាប្រភេទទឹកដោះគោសម្រាប់សម្រករាង ផ្សំឡើងពីទឹកដោះគោសុទ្ធ 100% បន្ថែមសារជាតិសណ្តែកស និងប្រូតេអ៊ីនសណ្តែកសៀង ដែលមានគុណប្រយោជន៍ក្នុងការទប់ស្កាត់រាងកាយពីការស្រូបយកកាឡូរីដែលបណ្តាលឲ្យធាត់ ហើយប្តូរមកជាការស្រកទម្ងន់វិញ។ ជាពិសេស ការទទួលទានទឹកដោះគោឆៅសញ្ញាខ្លាឃ្មុំជារៀងរាល់ថ្ងៃ លោកអ្នកនឹងកាន់តែស្រស់ស្អាតជាមួយគុណប្រយោជន៍ 7 យ៉ាងរួមមាន៖ សម្រករាង កាល់ស្យូមខ្ពស់ វីតាមីន Aខ្ពស់ វីតាមីន B1,2,6,12ខ្ពស់ វីតាមីន Cខ្ពស់ វីតាមីន Dខ្ពស់ និងវីតាមីន Eខ្ពស់ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.facebook.com/BEAR-BRAND-Cambodia