MSI សហកាជាមួយនឹង IT Computer រៀបចំនូវពិធីជួបជុំប្រចាំឆ្នាំជាមួយដៃគូអាជីវកម្មរបស់ខ្លួនៅ Neo Sky Bar

កាលពីថ្ងៃទី 17 ខែមករា ឆ្នាំ 2019 ក្រុមហ៊ុន MSI រូមសហការជាមួយនឹងក្រុមហ៊ុន IT Computer ដែលជាអ្នកចែកចាយផលិតផល MSI នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំនូវពិធីជួបជុំដៃគូអាជីវកម្ម និងអ្នកចែកចាយបន្ត រួមជាមួយនឹងម្ចាស់ហាងកុំព្យុទ័រជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលពិធីនេះ បានប្រារព្ធធ្វើឡើងនៅភោជនីដ្ឋាន Neo Sky Bar ផ្លូវប៉ាស្ទ័រ ក្រោមវត្តមានតំណាងក្រុមហ៊ុន MSI និងក្រុមហ៊ុន IT Computer រួមនឹងភ្ញៀវកិត្តិយស ដែលជាម្ចាស់ហាងលក់កុំព្យូទ័រយ៉ាងច្រើនកុះករ។

កញា Tanya Fang ប្រធានផ្នែកលក់ផលិតផល MSI ប្រចាំនៅកម្ពុជា និងវៀតណាម បានបង្ហាញនូវចំណាប់អារម្មណ៌ថា កញ្ញាពិតជាមានភាពសប្យាយរីករាយមែនទែន ដែលបានមើលឃើញពីភាពរីកចំរើន ក៏ដូចជាការកើនឡើងចំនួនតួលេខនៃការលក់របស់ MSI ក្នុងប្រទេសកម្ពុជានាពេលកន្លងមក។ កត្តានេះ គឺដោយសារតែមានការជួយជម្រុញ និងជ្រោមជ្រែងរបស់ដៃគូរទាំងអស់ ទើបក្រុមហ៊ុន MSI អាចប្រកួតប្រជែងបាន និងទទួលបានលទ្ធផលល្អនៅពេលនេះ។ គឺដើម្បីជាការថ្លៃងអំណរគុណដល់អ្នកទាំងអស់ ដែលបានខិតខំលក់នាពេលកន្លងមក ជាពិសេសនោះ គឺនាំមកនូវភាពរីករាយ និងការរាប់អានគ្នាអោយបានកាន់តែជិតស្និតថែមទៀត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងការរៀបចំពិធីជួបជុំដៃគូអាជីវកម្ម និងអ្នកចែកចាយបន្ត រួមជាមួយនឹងម្ចាស់ហាងកុំព្យូទ័រ នៅពេលនេះ លោក Daniel ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន MSI ប្រចាំនៅកម្ពុជា និងវៀតណាម ក៏បានបង្ហាញនូវគម្រោងថ្មីៗជាច្រើនជាមួយនឹងការពង្រីកទីផ្សាររបស់ផលិតផលកុំព្យូទ័រយួដៃថ្មីៗនៅក្នុងប្រទេសកម្ពុជាយផងដែរ។ 

អ្វីដែលពិសេសនោះ នៅក្នុងព្រឹត្តិការណ៍នោះ លោក Alex ដែលជាប្រធានផ្នែកផលិតផលកុំព្យូទ័រយួដៃ MSI ក៏៎បានបង្ហាញចេញនូវកុំព្យូទ័រយួដៃជំនាន់ថ្មីៗរបស់ចំនួនពីរម៉ូដែលសម្រាប់ទីផ្សារកម្ពុជាផងដែរ ដែលរួមមានដូចជា MSI PS63 រួមជាមួយនឹងកុំព្យូទ័រយួដៃ MSI GS75 ដែលទើបតែបង្ហាញវត្តមាននៅក្នុងពិធីពិពណ៍ Consumer Electronics Show 2019 នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក កាលពីពេលថ្មីនេះ។ 

ជាមួយគ្នានេះ លោក ហុង លីម ដែលនាយកក្រុមហ៊ុន IT Computer ក៏បានថ្លែងអំណរគុណផងដែរ ដល់ដៃគូចែកចាយទាំងអស់ ជាពិសេសគឺ ក្រុមហ៊ុន MSI ដែលបានសម្រេចចិត្ត ចាប់ដៃគូជាមួយគ្នានៅក្នុងការនាំមកនូវផលិតផល MSI ថ្មីៗ សំរាប់ទីផ្សារកម្ពុជា ហើយនឹងបានរៀបចំនូវព្រឹត្តិការនេះឡើង ដើម្បីអោយមានការជួបជុំគ្នា ដើម្បីបង្កើននូវការភាពជិតស្និតរវាងក្រុមហ៊ុនរួមជាមួយនឹងអ្នកចែកចាយពេលនេះ ជាពីសេសនោះ គឺបានបង្ហាញនូវផលិតផល MIS សំរាប់ដៃគូចែកចាយបន្តទាំងអស់បានធ្វើតេស្ត៍ សាកល្បងដោយផ្ទាល់តែម្តង។ 

គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នោះ ក្រុមហ៊ុន MSI និងក្រុមហ៊ុន IT Computer បានរៀបចំនូវកម្មវិធីពិសេសៗជាច្រើន ដូចជាការផ្តល់ជូននូវពានរង្វាន់អ្នកចែកចាយឆ្នើមជាងគេ ការចាប់ឆ្នោតផ្សងសំណាង រួមជាមួយឹងការញាំអាហាររួមគ្នា ហើយនិងមានការច្រៀងរាំលេងកំសាន្តយ៉ាងរីករាយ ជាពិសេស គឺមានការផ្តល់រង្វាន់សំរាប់អ្នកចូលរួមផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន