no-alternative title

រថយន្ត TOYOTA VIOS និង YARIS ម៉ូដែលថ្មីទទួលបានចំណាត់ថ្នាក់ផ្កាយ 5 លើផ្នែកសុវត្ថិភាពពីសមាគមន៍វាយតម្លៃប្រព័ន្ធសុវត្ថិភាពរថយន្តថ្មីប្រចាំតំបន់អាស៊ីអាគ្នេយ៍

កាលពីថ្ងៃទី 19 ខែធ្នូ ឆ្នាំ 2017 កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតាម៉ូទ័រ ប្រចាំអាស៊ីប៉ាស៊ីហ្វិក បានប្រកាសថា រថយន្ត TOYOTA VIOS និង YARIS បានទទួលចំណាត់ថ្នាក់ផ្កាយ 5 (5-star) ទៅលើផ្នែកសុវត្ថិភាពពីសមាគមន៍វាយតម្លៃប្រព័ន្ធសុវត្ថិភាពរថយន្តថ្មីសម្រាប់អាស៊ីអាគ្នេយ៍ (ASEAN NCAP)។ ពិធីនេះបានប្រារព្វនៅប្រទេសម៉ាឡេស៊ី ហើយរថយន្ត TOYOTA VIOS និង YARIS ត្រូវបានប្រគល់ពានរង្វាន់ជារថយន្តដំបូងបង្អស់ដែលទទួលបានកំណត់ត្រាសុវត្ថិភាពខ្ពស់បំផុត (5-star) ក្រោមការវាយតម្លៃថ្មីពី ASEAN NCAP សម្រាប់គោលដៅសុវត្ថិភាព 2017-2020។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់របស់អ្នករៀបចំពិធីនេះ បានអោយដឹងថា គោលដៅសុវត្ថិភាពរបស់ ASEAN NCAP  2017-2020 គឺផ្ដោតការយកចិត្តទុក ដាក់ទៅលើមនុស្សពេញវ័យ (Adult Occupant Protection), កុមារ (Child Occupant Protection), និងសុវត្ថិភាពបន្ថែម ដោយបានដាក់ការវាយតម្លៃទៅលើការប៉ះទង្គិច ផ្នែកខាងមុខ ផ្នែកចំហៀង ការបំពាក់ប្រពន្ធ័សុវត្ថិភាពសម្រាប់កុមារ (CRS) និងការវាយតម្លៃប្រព័ន្ធសុវត្ថិភាពនៃផ្នែកផ្សេងៗទៀតរបស់រថយន្ត។  ការពង្រឹងផ្នែកសុវត្ថិភាពអោយកាន់តែប្រសើរឡើងរបស់រថយន្ត TOYOTA VIOS និង YARIS គឺត្រូវបានបំពាក់បន្ថែមនូវឧបករណ៍ និងបច្ចេកវិទ្យាសំខាន់ៗដូចជាៈ

•ពោងសុវត្ថិភាពចំនួន ៧ (ការពារអ្នកបើកបរ ព្រមទាំងអ្នករួមដំណើរទាំងខាងមុខ និងផ្នែកខាងក្រោយ)

•ប្រព័ន្ធសុវត្ថិភាពក្នុងការឡើងចំណោត (Hill-start Assist Control)

•ប្រព័ន្ធក្រើនរំលឹកសុវត្ថិភាពចំពោះអ្នករួមដំណើរខាងមុខ (Seatbelt reminder for front passenger)

ដោយផ្អែកទៅលើគោលការណ៍លើកកំពស់សុវត្ថិភាពយានយន្ត តូយ៉ូតាបានដាក់ការខិតខំប្រឹងប្រែងក្នុងការចូលរួមដើម្បីទទួលបានរថយន្ត មួយដែលផ្តល់ជូននូវសុវត្ថិភាពបំផុត ដែលក្នុងនោះត្រួវបានរួមបញ្ចូលគ្នា ទាំងរថយន្ត មនុស្ស និងទីតាំងភូមសាស្រ្ដចរាចរណ៍។ បន្ថែមលើសពីការបន្តនូវការអភិវឌ្ឍន៍អោយកាន់តែប្រសើរឡើង ក្នុងការផ្ដល់ជូនរថយន្តដែលមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់ដ៏ជាទីគាប់ចិត្តដល់អតិថិជន តូយ៉ូតាក៏មានសកម្មភាពបង្កើនចំណេះដឹងទូទៅទៅលើសុវត្ថិភាព ជាសាធារណ:ក្នុងតំបន់នីមួយៗ។ 

នៅក្នុងនាមជាអ្នកដឹកនាំសុវត្ថិភាពជាសកល តូយ៉ូតា បានរៀបចំកម្មវិធីសុវត្ថិភាពក្នុងតំបន់ចាប់តាំងពីឆ្នាំ 2014 មកដោយបានផ្តោតទៅលើមូលដ្ឋានគ្រឹះនៃសុវត្ថិភាព គឺចាប់ផ្ដើមពីការប្រើប្រាស់ទៅលើខ្សែក្រវ៉ាត់សុវត្ថិភាព។ ឆ្នាំនេះ តូយ៉ូតា មានសង្ឃឹមថា ពាក្យសុវត្ថិភាព នឹងត្រូវបានសាយភាយជាសាធារណៈ ហើយមានភាពងាយស្រួល នៅក្នុងការចង់ចាំ ដើម្បីយកមកអនុវត្តន៍រាល់ការបើកបរ ដោយគ្រាន់តែក្រើនរំលឹកដូចការរាប់ ABC , Attend to the wheel with both hands (ចាប់កាន់ដៃចង្កូតដោយដៃ ទាំងពីរ), Buckle up (ពាក់ខ្សែក្រវ៉ាត់), Concentrate (ផ្ដោតការយកចិត្តទុកដាក់)។ ក្រៅអំពីការអំពាវនាវអោយចូលរួមអនុវត្តន៍ ការយកចិត្តទុកដាក់ក្នុងការបើកបរ តូយ៉ូតាក៏សង្ឃឹមថានិងប្រកាសជាសាធារណ: ពីការបង្កើនរថយន្តដែលកាន់តែមានសុវត្ថិភាព។ 

ក្រុមហ៊ុន តូយ៉ូតា តែងគិតថា សុវត្ថិភាពគឺជាកត្តាចំបង ដែលចាំបាច់ត្រូវតែបន្តធ្វើការនេះជាមួយគ្រប់ផ្នែកទាំងអស់ដែលពាក់ពន្ធ័ ដើម្បីសំរេចបានគោលការណ៏ដ៏ធំមួយ គឺសហគមន៍គ្មានគ្រោះថ្នាក់ចរាចរណ៍។ គួររំលឹកផងដែរថា កាលពីថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ 2017 នេះក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ក៏បានប្រារព្ធពិធីសម្ពោធរថយន្តម៉ូដែលថ្មី Vios 2018 នេះដែលបានធ្វើឡើងនៅផ្សារទំនើប អ៊ីអនម៉ល ជាមួយតម្លៃត្រឹមតែ $29,500 តែប៉ុណ្ណោះ។ សម្រាប់ព៌ត័មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ: 017 555 503 និង 017 222 532.

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន