Sony SRS-XB41 គឺជាឧបករណ៌បំពងសម្លេងដ៏ស៊ីវីល័យរបស់ក្រុមហ៊ុន Sony ដែលត្រូវបានរចនាឡើងយ៉ាងពិសេសបំផុត ជាមួយនឹងរូបរាងស្រស់ស្អាត ទាក់ទាញបំផុត ពិសេសសម្រាប់មិត្តយុវវ័យតែម្តង។ Sony SRS-XB41 ត្រូវបានផលិតឡើងសម្រាប់បន្ថែមភាពរីករាយ សម្រាប់លោកអ្នកដែលចូលចិត្តស្តាប់តន្រ្តី ពិសេសមិត្តៗយុវវ័យ អាចភ្ជាប់ជាមួយនឹងឧបករណ៌ចាក់ចំរៀងផ្សេងៗដូចជា ទូរស័ព្ទ និងឧបករណ៌ស្តាប់តន្រ្តីផ្សេងៗទៀត តាមរយះបច្ចេកវិទ្យា Bluetooth និង NFC។
ឧបករណ៌បំពងសម្លេងស៊េរីថ្មីនេះ មានសមត្ថភាពក្នុងការបញ្ចេញសម្លេងបានយ៉ាងពិរោះរណ្តំចិត្ត និងមានថ្មអាចឲ្យអ្នកកម្សាន្តបានរហូត ដល់ 24 ម៉ោងឯណ្ណោះ ជាពិសេសក៏ត្រូវបានបំពាក់នូវបច្ចេកវិទ្យាការពារជម្រាបទឹក Water resistant ទោះជានៅក្នុងកាលះទេសះណា ក៏អាចកម្សាន្តបានដែរ។
រីឯ Sony SRS-XB31 គឺកាន់តែពិសេសអស្ចារ្យ ដោយសារនេះ គឺជាឧបករណ៌បំពងសម្លេងស៊េរីថ្មីរបស់ក្រុមហ៊ុន Sony ដែលត្រូវបានរចនាផលិតរូបរាងឡើងប្រកប ដោយភាពទាក់ទាញបំផុត និងមានសមត្ថភាពក្នុងការបំពងសម្លេងបានយ៉ាងពិរោះរណ្តំចិត្តតែម្តង ជាមួយបច្ចេកវិទ្យាសម្លេង LIVE SOUND, EXTRA BASS™ ។
Sony SRS-XB31 ត្រូវបានផលិតមកជាមួយនឹងរូបរាងស្រស់ស្អាត និងមានច្រើនពណ៌ បំពាក់មកជាមួយនឹងមុខងារការពារជម្រាបទឹក Waterproof and dustproof (IP67 rated) ដែលជួយការពារពីការទទឹក ទោះបីជាអ្នកត្រូវនៅកណ្តាលភ្លៀងក៏ដោយ និងប្រើប្រាស់បច្ចេកវិទ្យាតភ្ជាប់តាមរយះ Bluetooth និង NFC ងាយស្រួលក្នុងការតភ្ជាប់ទៅកាន់តឧបករណ៌ដ៏ទៃទៀត រិតតែអស្ចារ្យ ជាមួយមុខងារ Wireless Party Chain ដែលអាចភ្ជាប់ជាមួយឧបករណ៍បំពងសម្លេងដូចគ្នានេះបានដល់១០០គ្រឿង ជាមួយនឹងភ្លើង RGB បំភ្លឺតាមចង្វាក់ភ្លេងបង្កើតឲ្យមានការចាប់អារម្មណ៍កាន់តែរីករាយផងដែរ និងមានថ្មអាចឲ្យអ្នកកម្សាន្តបានរហូត ដល់ 24 ម៉ោងឯណ្ណោះ។
រាល់ផលិតផល Sony អាចរកជាវបាននៅ៖ គួង អ៊ី (សាខា អូឡាំពិក) , សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 010 638 638 / 089 638 638