Huawei Y6 Prime 2018 ($149), Y7 pro 2018 ($189) និងជា Y9 2018 ($249) ជាស្មាតហ្វូនល្អទាំងតម្លៃ និងគុណភាព

នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានបញ្ចេញស្មាតហ្វូនបីម៉ូដែលគឺ Huawei Y6 Prime 2018 ($149), Y7 pro 2018 ($189) និងជា Y9 2018 ($249) ល្អទាំងតម្លៃ និង គុណភាព សម្រាប់អ្នកប្រើប្រាស់។ លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖ “សម្រាប់អតិថិជនដែលជាវ ស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 តម្លៃត្រឹមតែ $249 នឹងទទួលបានកាដូថែម កាសស្តាប់ត្រចៀកធំ កែវទឹក ក្រវិលទ្រទូរស័ព្ទ ស៊ីមស្មាត និងកញ្ចប់ធំម្ម៉ង់ 12 សប្តាហ៍ Huawei Y7 Pro 2018 តម្លៃត្រឹមតែ $189 នឹងទទួលបានឩបករណ៍បំពង  សម្លេងឥតខ្សែ ស៊ីមស្មាត និងកញ្ចប់ធំម្ម៉ង 8 សប្តាហ៍ ហើយនិង Huawei Y6 Prime 2018 តម្លៃត្រឹមតែ $149 ថែមកែវទឹក, ស៊ីមកាតស្មាតជាមួយនឹងកញ្ចប់ធំហ្មង៤សប្តាហ៍”។

រូបភាពពាណិជ្ជកម្ម
no-alternative title

Huawei Y9 2018 គឺជាកំពូលស្មាតហ្វូនដែលត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ស្រាល តួរខ្លួនស្រោបដោយលោហៈ អេក្រង់លាត មានទំហំ 5.93” កម្រិត Aspect Ratio 18:9 និងកម្រិតបង្ហាញ Full HD+ FullView Display បំពាក់កាមេរ៉ាភ្លោះ ខាងមុខទំហំ 16MP+2MP អាចថតរូប Selfie ច្បាស់ស្រស់ស្តាតតាមបែបធម្មជាតិ ទ្រទ្រង់ AR lens, Multiple Photo Taking Mode អាចថតរូបផ្លាស់ប្តូរផ្ទៃខាងក្រោយ (Background) រឺ កំប្លែងៗ តាមចិត្តចង់។ Huawei Y9 2018 បំពាក់កាមេរ៉ាក្រោយទំហំ 13MP+2MP អាចផ្តិតយករូបភាពបានច្បាស់ស្អាតល្អដូចកាមេរ៉ាអាជីព, មានកម្លាំងថ្មធំ 4000mAh ប្រើបន្ទះឈីប Kirin 659 ប្រព័ន្ធAndroid 8.0 (Oreo)ចេញពីប្រអប់ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និងបន្ថែមមកនូវសេនស័រស្កេនម្រាមដៃលឿន ព្រមទាំងមុខងារដោះសោរ ដោយប្រើទម្រង់មុខផងដែរ។ កាន់តែអែម Huawei Y9 2018 មាន 3 Slots អាចដាក់ស៊ីមបានពីរ និង Micro SD card 1 (256G), បំពាក់ច្ចេកវិទ្យា Screenshot ទំនើបដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot), មានកម្មវិធី Mirror Share អាចឲ្យអ្នកប្រើ Share Screen ទូរស័ព្ទ ទៅកុំព្យូទ័រ រឺទូរទស្សន៍, មាន Dual Bluetooth, មានខារ៉ាអូខេ Mode, មាន Wi-Fi Bridge ងាយស្រួលរំលែក Wi-Fi ដល់មិត្តរួមការងារ មិត្តភក្តិ និងក្រុមគ្រួសារ, និង មានកម្មវិធី Game Suit សម្រាប់គ្រប់គ្រងការរំខាននានាទៀតផង។ 

ចំណែកឯ Huawei Y7 Pro 2018 ក៏ឡូយដែរ វាមានរូបរាងស្រស់ស្អា បំពាក់អេក្រង់លាតទំហំ 5.99” មានកម្រិតបង្ហាញ HD+ FullView Display ប្រើន្ទះឈីប Snapdragon 450 មាន RAM3GB និង ROM 32GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android Oreo។ ម្យ៉ាងវិញទៀត Huawei Y7 Pro 2018 មានកាមេរ៉ាភ្លោះ នៅខាងក្រោយផងដែរ មានទំហំ 13MP+2MP រីឯកាមេរ៉ាមុខទំហំ 8MP ជាមួយនឹង Selfie Tonning Flash, AR lens រួមទាំងកម្មវិធី Multiple Photo Taking Mode និងបំពាក់មុខងារដោះសោរ ដោយប្រើទម្រង់មុខ រហ័សទាន់ចិត្ត។ 

កាន់តែអែម Huawei Y7 Pro 2018 មាន 3 Slots អាចដាក់ស៊ីមបានពីរ និង Micro SD card 1 (256G), បំពាក់ច្ចេកវិទ្យា Screenshot ទំនើបដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot), មានកម្មវិធី Mirror Share, មាន Dual Bluetooth, មានខារ៉ាអូខេ Mode, មាន Wi-Fi Bridge និង មានកម្មវិធី Game Suit ធ្វើឲ្យអ្នកប្រើកាន់តែរីករាយគ្មានដែនកំណត់។  Huawei Y6 Prime 2018 ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត បំពាក់អេក្រង់លាតទំហំ 5.7’’ មានកម្រិតបង្ហាញHD+ HUAWEI FullView Display ងាយស្រួលកាន់ដោយដៃម្ខាង មាន RAM 2GB និង ROM 16GB អាចបន្ថែមម៉េម៉ូរីខាងក្រៅរបស់ដល់ទៅ256GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android 8.0 +EMUI 8.0 CPU Qualcomm 8917។ 

ម្យ៉ាងវិញទៀត Huawei Y6 Prime 2018 មានកាមេរ៉ាក្រោយទំហំ 13MP មានសមត្ថភាពផ្តិតយករូបភាពច្បាស់ស្អាតល្អបើប្រៀបធៀបនឹងស្មាតហ្វនដ៏ទៃដែលមានតម្លៃប្រហែលគ្នា។ រីឯកាមេរ៉ាមុខទំហំ 8MP ជាមួយនឹង Selfie Tonning Flash អាចថតរូបបានស្អាតល្អ ហើយជាពិសេសអាចរីករាយថតរូបជាមួយនឹងកញ្ចក់ AR lens ដែលមានផ្លាសប្តូរផ្ទៃខាងក្រោយ (Background) តាមចិត្តចង់ រូបភាពបែបកំប្លែងៗតាមរយៈ Effect រួមទាំងកម្មវិធី Multiple Photo Taking Mode ទ្រទ្រង់មុខងារដោះសោរ ដោយប្រើទម្រង់មុខ និង ស្កេនក្រយ៉ៅដៃជំនាន់ទី៤ 4.0 រហ័សទាន់ចិត្ត។ កាន់តែអែម Huawei Y6 Prime 2018 មាន 3 Slots អាចដាក់ស៊ីមបានពីរ និង Micro SD card 1 (256G), បំពាក់មកនូវ Powerful Speaker ដែលអាចស្តាប់តន្ត្រី បទចម្រៀង ច្រៀងខារ៉ាអូខេ ច្បាស់លឺខ្លាំង ហើយអាចតម្លើងសម្លេង រហូតដល់ទៅ 88 dB ខ្លាំងជាងទូរសព្ទដទៃជា៥០% ដោយពុំចាបាច់ប្រើប្រាស់ឩបករណ៍បំពងសម្លេងបន្ថែមនោះទេ។

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ក្រុមហ៊ុនហួវៃ ដាក់សម្ពោធ កុំព្យូទ័រ AI HUAWEI Matebook Series D14, D16, B3 និង ឧបករណ៍ WIFI ជំនាន់ចុងក្រោយព្រមគ្នា!

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ 5 ជារថយន្តមានសុវត្ថិភាពបំផុត!

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ប្រូម៉ូសិនរដូវក្តៅជាមួយម៉ាក LG ពីក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ!!!

ដោយ ប៉េងលីន