no-alternative title

នៅថ្ងៃនេះ កម្មវិធី មហារង្វាន់រដូវក្តៅពីម៉ាស៊ីនត្រជាក់សាមសុង បានរកឃើញអ្នកឈ្នះរង្វាន់ធំហើយ

នៅថ្ងៃទី 10 ខែកក្កដាឆ្នាំ 2018 នេះ នៅការិយាល័យផ្ទាល់របស់ក្រុមហ៊ុនសាមសុង ក្រុមហ៊ុន បានធ្វើការចាប់រង្វាន់ស្វែងរកម្ចាស់ ម៉ូតូហុងដា Zoomer X មួយគ្រឿង, ទូទឹកកក 2 គ្រឿង, ទូរទស្សន៍ 2 គ្រឿង, ម៉ាស៊ីនត្រជាក់ 10 គ្រឿង និងរង្វាន់ផ្សេងៗជាច្រើនរយរង្វាន់ទៀតពីកម្មវិធី ”មហារង្វាន់រដូវក្តៅពីម៉ាស៊ីនត្រជាក់សាមសុង” បន្ទាប់ពីកម្មវិធីត្រូវបានបព្ចាប់។

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទាប់ពីធ្វើការចាប់សន្លឹកឆ្នោតផ្តល់សំណាងជូនដល់អតិថិជនក្នុងកម្មវិធី”មហារង្វាន់រដូវក្តៅពីម៉ាស៊ីនត្រជាក់សាមសុង” រួចហើយ លោក Seungho Choi អគ្គនាយកក្រុមហ៊ុនសាមសុង ប្រចាំកម្ពុជា ឡាវ បានមានប្រសាសន៍ថា៖ “ក្រៅពីផ្ដត់ផ្គង់ផលិតផល ប្រកបដោយគុណភាព ស្របតាមតម្រូវការរបស់អតិថិជន ក្រុមហ៊ុនមិនដែលភ្លេចទេ រឿងលើកទឹកចិត្ត និងការផ្ដល់ជូនពិសេសៗផ្សេងៗបន្ថែមទៀតដល់អតិថិជនរបស់យើង។ ការផ្ដល់ជូននេះ ជាការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រផលិតផលសាមសុង និងដើម្បីបង្កើតបរិយាកាសរីករាយជាមួយគ្នារវាងក្រុមហ៊ុនសាមសុង និងអតិថិជនរបស់យើងផង។” លោកបានបន្ថែមទៀតថា “យើងនឹងបន្តនាំមកនូវកម្មវិធីពិសេសៗជាច្រើនទៀត សម្រាប់អតិថិជនដែលតែងតែបន្តគាំទ្រផលិតផលរបស់យើង។ ”

កញ្ញា មាន សុនិតា ជាតំណាងឲ្យផលិតផលសាមសុង ក៏បានផ្ដល់កិត្តិយសចាប់រង្វាន់ក្នុងកម្មវិធីនេះផងដែរនិង បានសំដែងចំណាប់អារម្មណ៍ថា៖ “ពេលនិយាយ ឬឮឈ្មោះសាមសុង ខ្ញុំនឹកឃើញដល់គុណភាព បច្ចេកទេសទំនើប និងភាពសប្បាយរីករាយ ពីព្រោះសាមសុង តែងតែនាំមកនូវកម្មវិធីពិសេសៗសម្រាប់អតិថិជនមិនដែលដាច់ឡើយ។ ពេលធ្វើការចាប់សន្លឹកឆ្នោត ខ្ញុំមានអារម្មណ៍រំភើបជំនួសអតិថិជន ហើយពិតជាសប្បាយរីករាយជំនួសគាត់ នៅពេលចាប់បានឈ្មោះពួកគាត់រួចហើយ។” 

កញ្ញាបានបន្ថែមទៀតថា ៖ “ការចាប់ឆ្នោតនេះ ធ្វើឡើងដោយសុក្រិត និងពឹងលើសំណាង ព្រោះយើងធ្វើការចាប់ដោយជ្រាវសន្លឹកឆ្នោត ហើយបោះឡើងទើបចាប់ គឺចាប់បានអ្នកណា សំណាងនឹងបានទៅអ្នកនោះ…”សូមរំលឹកថា ប្រូម៉ូសិនពិសេសពីម៉ាស៊ីនត្រជាក់សាមសុង បានចាប់ផ្ដើមពីថ្ងៃទី 11 ខែឧសភាដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2018 ជាមួយលក្ខខណ្ឌងាយ ដោយរាល់ការជាវម៉ាស៊ីនត្រជាក់សាមសុងមួយគ្រឿងនឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹក ដើម្បីចូលរួមចាប់ឆ្នោតផ្សងសំណាង ឈ្នះរង្វាន់ ម៉ូតូហុងដា Zoomer X មួយគ្រឿង, ទូទឹកកក 2គ្រឿង, ទូរទស្សន៍ 2 គ្រឿង, ម៉ាស៊ីនត្រជាក់ 10 គ្រឿង និងរង្វាន់ផ្សេងៗជាច្រើនរយរង្វាន់ទៀត។ ចំពោះអតិថិជនដែលមិនបានឈ្នះរង្វាន់ធំក្រុមហ៊ុន ក៏បានផ្តល់រង្វាន់លើកទឹកចិត្តមានដូចជា៖ មួកសុវត្តិភាពចំនួន 150 រង្វាន់,អាវធំសាមសុង 100 រង្វាន់និងកាបូបសាមសុង 50 រង្វាន់ផងដែរ។ ក្រោយបញ្ចប់ការផ្ដល់ជូននេះ ក្រុមហ៊ុនបានសន្យានឹងនាំមកនូវកម្មវិធីពិសេសថ្មីៗជាច្រើនទៀតសម្រាប់អតិថិជនក្នុងពេលឆាប់ៗខាងមុខនេះ។ 

ខាងក្រោមនេះ ជាឈ្មោះអតិថិជនដែលបានឈ្នះរង្វាន់៖

1/ រង្វាន់ម៉ូតូ Honda Zoomer X   1គ្រឿងបានទៅលើឈ្មោះ Seang Toma 

2/ រង្វាន់ទឹកកក ២គ្រឿងបានទៅលើឈ្មោះ Chor Bouleang, ឈ្មោះ Phom

3/ រង្វាន់ទូរទស្សន៏ ២គ្រឿងបានទៅលើឈ្មោះ Sok Sophea និង ឈ្មោះ Sovatha

4/ រង្វាន់ម៉ាស៊ីត្រជាក់  10គ្រឿងបានទៅលើឈ្មោះ Kruy Monin ឈ្មោះ Loeung Henglong

ឈ្មោះ Yong Veasna ឈ្មោះ Seoung PengHuon ឈ្មោះ Ly ឈ្មោះ Yim Sodana ឈ្មោះ Kim Nay ឈ្មោះ Chor Bouleang ឈ្មោះ Sroeun Sokheng និង ឈ្មោះ Sopheak 

សូមបញ្ជាក់៖ ក្រុមហ៊ុន សាមសុង នឹងប្រគល់រង្វាន់ដល់អតិថិជន ដែលឈ្នះរង្វាន់នៅការិយាល័យផ្ទាល់របស់ក្រុមហ៊ុនសាមសុងនៅថ្ងៃទី 14 ខែកក្កដា ឆ្នាំ2018 វេលាម៉ោង 2 រសៀល។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

TOYOTA បាននាំយករថយន្តអគ្គិសនីស៊េរីថ្មីចំនួនពីរម៉ូដែល ទៅដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

Hongqi EH7 រថយន្តស៊េរីទំនើបមានដំបូលអាចបត់ទំលាក់ចុះបាន មានវត្តមានក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 នៅទីក្រុងប៉េកាំង

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

រថយន្តស៊េរីថ្មី Mazda EZ-6 បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show 2024

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន